ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

កម្ពុជា និង​ថៃ សហការ​ជាមួយ​គ្នា​ក្នុង​ការទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់ និង​បញ្ហា​ភេ​វរ​កម្ម​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៥ ប្រតិភូ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​កម្ពុជា ដឹកនាំ​ដោយ​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍សុខ ផល និង​ភាគី​ថៃ ដឹកនាំ​ប្រតិភូ​ដោយ​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន បាន​ជួប​ពិភាក្សា​គ្នា​បង្កើន​សហ​ប្រតិបត្តិការ​មិត្តភាព​រវាង​អគ្គ អន្តោប្រវេសន៍​កម្ពុជា​-​ថៃ ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​នោះ​ផងដែរ​។​

​ក្នុងជំនួប​នោះ​បាន​ធ្វើឡើង​នៅលើ​ស្ពាន​ព្រំដែន ប្រចាំ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ឈម​និង​ច្រក​ខ្លង​ឡឹ​ក​។ កិច្ច​ជំនួប​ពិភាក្សា​រវាង​អគ្គនាយក​អន្តោប្រវេសន៍​នៃ​ប្រទេស​ទាំង​២ នោះ​ដែរ​ក៏​ដើម្បី​ជួប​ស្គាល់​គ្នា​បង្កើន​ភាព​ស្និត​ស្នាល​រវាង​នគរបាល អន្តោប្រវេសន៍​កម្ពុជា និង​ថៃ ក្នុងនាម​ប្រទេស​ជិតខាង​ជាប់​របង​គ្នា និង​ធ្វើ​ឡើង​គ្រា​ដែល​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន ទើបតែ​មក​កាន់​តំណែង​ជា​អគ្គនាយក​អន្តោប្រវេសន៍​ថៃ​ថ្មី នៅក្នុង​អំឡុង​ខែ​កញ្ញា ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ​។

​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍សុខ ផល និង​អគ្គនាយក​អន្តោប្រវេសន៍​ថៃ ឯកឧត្តម ឧត្តមសេនីយ៍ទោ ណាត់​តា​ថន ប្រា​ស៊ុន​ថន បាន​ប្តេជ្ញា និង​សហប្រតិបត្តិការ​រួមគ្នា​រវាង​ភាគី​នៃ​ប្រទេស​ទាំង​២​កម្ពុជា​-​ថៃ ទៅលើ​ការងារ​ទប់ស្កាត់​ពលក​រ​ឆ្លងដែន​ខុសច្បាប់ ការទប់ស្កាត់ និង​ផ្តល់​ព័ត៌មាន​គ្នា​ទៅវិញទៅមក​លើ​បញ្ហា​ភេ​វរ​កម្ម និង​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​តាម​ព្រំដែន​ខុសច្បាប់​គ្រប់​ប្រភេទ​។

​អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល បាន​មាន​ប្រសា​ន៍​ថា លោក​សូម​ស្នើសុំ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ប្រទេស​ទាំង​២ ប្រចាំ​ច្រក​នានា​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ស​ហ​ប្រតិបត្តិការ​គ្នា ទៅវិញទៅមក​ឲ្យបាន​ល្អ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​រួម​គ្នា​រវាង​ប្រជាជន​ប្រទេស​ទាំង​២ និង​បន្ត​ខិតខំ​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់​គ្រប់ ប្រភេទ​ផងដែរ​។

​ត​មក ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍​កម្ពុជា ក៏​បាន​ចុះ​ត្រួតពិនិត្យ​កន្លែង​ការងារ​របស់​នគរបាល​អន្តោប្រវេសន៍​កម្ពុជា ប្រចាំ​ច្រក​អន្តរជាតិ ហើយ​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ក៏​បាន​ផ្តាំផ្ញើ​ដល់​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ ត្រូវតែ​យកចិត្តទុកដាក់​ខិតខំ​បំពេញ​កិច្ចការងារ និង​បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស​ឲ្យបាន​ល្អ​កុំឲ្យ​កើតមាន និង​លិចឮ​នូវ​អំពើ​មិន​ប្រក្រតី​មិន​ល្អ​ណា​មួយ​ចំពោះ​នគរបាល​អន្តោប្រវេសន៍ ៕

 

P_10 22 P_A_10 22

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.