ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឃួង ស្រេង ផ្ញើសារជូនពរឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា នាឱកាសខួបចម្រើនជន្មាយុ ==> អភិបាលរាជធានីភ្នំពេញ បញ្ជាសមត្ថកិច្ចបន្ដពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams និងព្វផ្សាយអនុក្រឹត្យលេខ០៣ ឲ្យកាន់តែសកម្ម ==> សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង ក្នុងភូមិស្ទឹងអង្កាញ់ ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំកំពុងបើកលេងជារៀងរាល់ថ្ងៃ មិនខ្លាចអាជ្ញាធរមានសមត្ថកិច្ចនោះទេ ប្រជាពលរដ្ឋដាក់ការសង្ស័យថាទំនងអាចជាឆ្នាំងបាយរបស់សមត្ថកិច្ចមូលដ្ឋានទេដឹង ទើបបានជាអាជ្ញាធរមូលដ្ឋានមិនមានវិធានការការបង្ក្រាប! ==> ឯកឧត្ដមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> នាយឧត្ដមសេនីយ៍ សៅ សុខា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលមិនបានកាត់លុយពីវិស័យសុខាភិបាល និងវិស័យអប់រំ យកទៅបង្កើនដល់វិស័យការពារជាតិទេ, ថវិកាការពារជាតិមានគ្រប់គ្រាន់ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំ យកចិត្តទុកដាក់បានល្អលើសុខទុក្ខនិវត្តជន និងអតីតយុទ្ធជន ==> ពីខេត្តកំពង់ធំនាព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកនូវប្រសាសន៍ដែលសម្តេចតែងរំលឹក​ដល់​មន្ត្រី​តាំងពីពេលនៅកាន់ការងារជានាយករដ្ឋមន្ត្រី «យើងត្រូវរត់ទៅរកការងារ កុំឱ្យការងារ​រត់​មក​រកយើង យើងត្រូវរត់ទៅរកប្រជាជន កុំឱ្យប្រជាជនរត់មករកយើង»។ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តកំពង់ធំ ==> ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តស្វាយរៀង និងអភិបាលក្រុងបាវិត...

សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំ យកចិត្តទុកដាក់បានល្អលើសុខទុក្ខនិវត្តជន និងអតីតយុទ្ធជន

សម្តេចតេជោ ហ៊ុន សែន កោតសរសើរថ្នាក់ដឹកនាំខេត្តកំពង់ធំ យកចិត្តទុកដាក់បានល្អលើសុខទុក្ខនិវត្តជន និងអតីតយុទ្ធជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោត​សរ​សើរអភិបាលខេត្ត និងមេយោធាខេត្តកំពង់ធំ ធ្វើការងារបានល្អពាក់ព័ន្ធនិវត្តជន និងអតីតយុទ្ធ​ជន បង្ហាញពីការគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់ពួកគាត់។

ខេត្តកំពង់ធំជាខេត្តទី១២ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសំណេះ​សំណាល​ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព​ខេត្ត។ សម្តេចតេជោ បានកត់សម្គាល់ថា ខេត្តកំពង់ធំ ជាខេត្តដំបូង ដែលបានធ្វើរបាយការណ៍ស្តីពីនយោបាយ​គាំពារ​សង្គម។

សម្តេចតេជោ បានបញ្ជាក់ថា និវត្តជន និងអតីតយុទ្ធជនសុទ្ធតែជាអ្នកមានស្នាដៃចំពោះជាតិ​មាតុ​ភូមិ ដូច្នេះមិនត្រូវទុកពួកគាត់ចោលនោះឡើយ។

យោងតាមរបាយការណ៍របស់លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានឱ្យដឹងថា គ្រួសារ​មាន​បណ្ណសមធម៌ ដែលបានពីកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ មានចំនួន ៤៨ ៨៩៣​គ្រួសារ ក្នុងនោះ ក១ មានចំនួន ១៦ ១៩០គ្រួសារ និងក្រ២ មានចំនួន ៣២ ៧០៣គ្រួសារ។ អ្នក​ទទួល់ផលពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារមានចំនួន ៤៦ ៤៩៧គ្រួសារ ដែលមាន​ចំនួនទឹកប្រាក់ ៤.៦១៧.៤០៨.០០០រៀល។

លោកអភិបាលខេត្ត បានឱ្យដឹងទៀតថា ខេត្តបានបើកផ្តល់​ប្រាក់សោធន​របស់​អតីត​មន្ត្រីរាជ​ការ​ស៊ីវិល (និវត្តជន ជនបាត់បង់សម្បទាវិជ្ជាជីវៈ អ្នកក្នុង​បន្ទុក និងកូនកំព្រារបស់សពនិវត្តជន និង​មន្ត្រី​រាជការស៊ីវិល) បានចំនួន ២ ៧០៥នាក់ ស្មើនឹងទឹកប្រាក់ ១.៨៧៧.៩៦៦.៣០៣រៀល។

បើកផ្តល់ប្រាក់សោធនរបស់អតីតយុទ្ធជន (និវត្តជន ពិការ ជនបាត់បង់សម្បទាវិជ្ជាជីវៈ ជនពលី និងជនមរណៈ) មាន ៤.០៤៦នាក់ ស្មើនឹងទឹកប្រាក់ ២.៦៩៧.៣០០.៤៦៦រៀល។

ក្រៅពីនោះបេឡាជាតិសន្តិសុខសង្គម បានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាល​សម្រាប់​ស្ត្រីនៅពេលសម្រាលកូនចំនួន ៩.៤៣៣ នាក់ សរុបជាទឹកប្រាក់ ៥.០១១.២០០.០០០រៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.