ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធមកពីគ្រប់ក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ ក្នុងការបំពេញបេសកកម្មប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ទម្រង់ គ្រប់រូបភាព ពោលគឺទាំងការងារលើកកម្ពស់ការផ្សព្វផ្សាយអប់រំ, កិច្ចប្រតិបត្តិអនុវត្តច្បាប់, ការងារបន្យាបព្យាបាល និងស្តារនីតិសម្បទា, កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារគ្រប់គ្រងសារធាតុគីមីផ្សំ ដែលជាទិសដៅការងារ អាទិភាពចម្បង របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីរួមចំណែកដល់សន្តិសុខ សុវត្ថិភាព សុខុមាលភាពសង្គម និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី១១ នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានបញ្ជាក់ថា ឆ្នាំ២០២៥កន្លងទៅ បរិមាណគ្រឿងញៀនប្រមាណ៨០ ទៅ៨៥% ត្រូវបានចរាចរ ក្នុងគោលដៅបញ្ជូនទៅប្រទេសទី៣ និងមានតែ១៥ ទៅ២០%ប៉ុណ្ណោះ ដែលប៉ុនប៉ងជួញដូរ នៅក្នុងប្រទេសកម្ពុជា។

បើតាមលោកសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី, នេះគឺបានសបញ្ជាក់យ៉ាងច្បាស់ថា ទីផ្សារគ្រឿងញៀននៅកម្ពុជាកំពុងត្រូវបានកាត់បន្ថយបន្តិចម្ដងៗ និងឈានទៅលុបបំបាត់ទាំងស្រុង ដែលតថភាពនេះបានធ្វើឲ្យពិភពលោកបានឃើញថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងតែដើរតាមមាគ៌ាដ៏ត្រឹមត្រូវ និងប្រកបដោយស័ក្តិសិទ្ធិភាពបំផុត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឈានទៅសម្រេចបានគោលដៅវិសិដ្ឋមួយគឺ «កម្ពុជាគ្មានគ្រឿងញៀននាពេលអនាគត»។

យ៉ាងណាក៏ដោយ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ក៏បានក្រើនរំលឹក និងជំរុញឲ្យគ្រប់ភាគីទាំងអស់ ត្រូវខិតខំចាត់វិធានការ និងទប់ស្កាត់អំពីបញ្ហាគ្រឿងញៀនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ខណៈសភាពការណ៍គ្រឿងញៀន ទាំងក្នុងក្របខណ្ឌអន្តរជាតិ និងក្នុងតំបន់ នៅតែមានបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរនិងវិវត្តប្រែប្រួលស្មុគស្មាញ ប្រកបដោយគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភ ហើយការប្រកួតប្រជែង ដណ្តើមភូមិសាស្រ្តនយោបាយ កត្តាអសន្តិសុខជាសកល បញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិសេដ្ឋកិច្ចពិភពលោក បានធ្វើឲ្យឧក្រិដ្ឋជនឆ្លៀតឱកាសបង្កើន សកម្មភាពដាំដុះ និងផលិតគ្រឿងញៀន ក៏ដូចជាការលួចលាក់ចរាចរសារធាតុគីមីផ្សំខុសច្បាប់ ដើម្បីផលិតគ្រឿងញៀនសំយោគ ជាពិសេសនៅតំបន់អាមេរិកខាងត្បូង អឌ្ឍចន្ទមាស និងត្រីកោណមាសជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.