ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង

សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តកណ្តាល៖ សាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ១៩០៨អ.ក ពាក់ព័ន្ធនឹងបទចោទ បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងប្រើប្រាស់សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង – plpt net
http://khehaktomporplptnet.com.kh/?p=1503ក្លែង ដែលមានដើមចមពីទំនាស់ដីធ្លីមួយកន្លែង ស្ថិតនៅ ភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ពាក់ព័ន្ធនឹងអង្គហេតុនៃរឿងក្តីខាងលើ តុលាការបានកោះហៅសាក្សីសំខាន់មួយចំនួនឱ្យចូលខ្លួនបំភ្លឺក្នុងសវនាការ ក្នុងនោះមានសាក្សីម្នាក់ឈ្មោះ ម៉ៅ វៃ អាយុ ៧១ ឆ្នាំ។
តាមការបំភ្លឺរបស់លោក ម៉ៅ វៃ បានឱ្យដឹងថា ដើមចមនៃជម្លោះនេះ អាចកើតឡើងពីបញ្ហា ដីផ្លូវសាធារណៈមួយកន្លែង ដែលប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកំពុងប្រើប្រាស់ធ្វើដំណើរឆ្លងកាត់ជាប្រចាំ។
លោកបានបញ្ជាក់ថា តាមប្រវត្តិដើម ផ្លូវទំនប់នោះត្រូវបានកសាង និងបើកឱ្យប្រជាពលរដ្ឋប្រើប្រាស់ដោយលោកតា ហម យូ (បានទទួលមរណភាព) តាំងពីប្រហែលឆ្នាំ ១៩៩៦ មកម្ល៉េះ។ ផ្លូវនេះមានទំហំគ្រប់គ្រាន់អាចឱ្យ ត្រាក់ទ័រធុនធំ និងរទេះគោរបស់ប្រជាពលរដ្ឋ បើកបរចេញចូលបានដោយសេរី។
ក្នុងចំណោមសាក្សីដែលបានផ្ដិតមេដៃគាំទ្រលោក ហម សេរ៉ូម មានដូចជា លោក ម៉ៅ វៃ, លោក ស៊ូ ប៉ាវ និងអ្នកនាង ឃុន សាំងនី។ សាក្សីទាំងនេះបានបញ្ជាក់ថា នៅពេលដែលភាគីម្ខាងទៀតមានឈ្មោះ ឆុង ស្រីណែត បានចុះវាស់វែង និងរៀបចំធ្វើប្លង់ដី ដែលត្រូវបានប្រជាពលរដ្ឋអះអាងថា អាចប៉ះពាល់ដល់ផ្លូវលំដែលពួកគេប្រើប្រាស់ លោក ហម សេរ៉ូម ក៏បានស្នើសុំឱ្យប្រជាពលរដ្ឋផ្ដិតមេដៃគាំទ្រ ដើម្បីធ្វើការតវ៉ា និងទប់ស្កាត់ការចុះប្លង់ដីនៅទីតាំងផ្លូវសាធារណៈនោះ។
សាក្សីខាងលើក៏បានបញ្ជាក់បន្ថែមថា នៅក្នុងអំឡុងខែ សីហា ឆ្នាំ២០២៤ ឈ្មោះ ឆុង ស្រីណែត បានទៅដល់ផ្ទះរបស់ពួកគេ ហើយបានព្យាយាមនិយាយបញ្ចុះបញ្ចូលឱ្យពួកគេដកខ្លួនចេញពីការធ្វើសាក្សីក្នុងករណីដីផ្លូវលំខាងលើ។ តាមការអះអាងរបស់ពួកគេ ក៏មានការប្រើពាក្យសម្ដីដែលធ្វើឱ្យមានសំពាធ ដូចជា៖ «ឱ្យទាត់ចោលទៅ», «ប្រយ័ត្នពាក់ព័ន្ធច្បាប់», «ប្រយ័ត្នមានទោស», និងការលើកឡើងថា ភាគីខ្លួនមានមេធាវី និងមានលទ្ធភាពផ្នែកហិរញ្ញវត្ថុជាដើម។
ដោយសារតែមានការភ័យខ្លាច និងមិនចង់ពាក់ព័ន្ធជាមួយជម្លោះរបស់ភាគីទាំងពីរ សាក្សីខាងលើបានអះអាងថា ពួកគេបានព្រមធ្វើតាមការណែនាំរបស់បុគ្គលឈ្មោះ ឆុង ស្រីណែត ដោយត្រូវកាន់អត្តសញ្ញាណប័ណ្ណ និងនិយាយតាមពាក្យដែលត្រូវបានណែនាំ ហើយត្រូវបានស្នើឱ្យផ្ដិតមេដៃផងដែរ។
យ៉ាងណាមិញ សាក្សីទាំងនោះបានអះអាងប្រាប់សារព័ត៌មានថា លោក ហម សេរ៉ូម មិនបានយកក្រដាសសទទេមកឱ្យពួកគេផ្ដិតមេដៃឡើយ ពោលគឺលិខិតដែលពួកគេបានផ្ដិតមេដៃ មានអត្ថបទសរសេរត្រឹមត្រូវ និងពេញលេញ មិនមែនដូចការចោទប្រកាន់នោះទេ។
សូមបញ្ជាក់ថា នៅក្នុងសវនាការដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ ជនជាប់ចោទ ហម សេរ៉ូម មិនបានចូលខ្លួនបំភ្លឺផ្ទាល់ទេ ប៉ុន្តែមាន មេធាវីតំណាងការពារសិទ្ធិតាមផ្លូវច្បាប់ ចូលរួមក្នុងសវនាការ។
សវនាការនេះត្រូវបានដឹកនាំដោយ លោកចៅក្រម សោ សុភា ខណៈដែលតំណាងអយ្យការគឺ លោក លាង អ៊ូ ហើយប្រព្រឹត្តទៅនៅ បន្ទប់សវនាការលេខ ០៥ នៃសាលាដំបូងខេត្តកណ្តាល វេលាម៉ោង ០៩:០០ នាទីព្រឹក។
ទំនាក់ទំនងផ្សព្វផ្សាយ៖
097 421 6661 / 071 799 6662 / 071 288 8480
(ប្រភពអត្ថបទនិងរូបភាពពីគេហទំព័រពន្លឺព្រះធម៌)។

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.