ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

ឯកឧត្ដម ឃួង ស្រេង៖ បុរសគ្រប់រូប កុំគោរព និងលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ (៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូត និងជាប្រចាំ

ឯកឧត្ដម ឃួង ស្រេង៖ បុរសគ្រប់រូប កុំគោរព និងលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ (៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូត និងជាប្រចាំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ បុរសគ្រប់រូប កុំគោរពនិងលើកកម្ពស់ស្ត្រីត្រឹមតែមួយថ្ងៃ (៨មីនា) គឺត្រូវគោរព និងលើកកម្ពស់ស្ត្រីជារៀងរហូតនិងជាប្រចាំ ដោយស្ត្រីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ធ្វើគ្រប់បែបយ៉ាងដើម្បីសង្គមជាតិ សង្គមគ្រួសារ និងបានប្តូរជីវិត ដើម្បីបង្កើតកូនក្នុងគ្រួសារ។

ការលើកឡើងបែបនេះបានធ្វើឡើង ក្នុងពិធីសំណេះសំណាលខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ” នារសៀលថ្ងៃទី៤ មីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា៖ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចគតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា ជានិច្ចជាកាល សម្តេចនឹងលោកជំទាវបណ្ឌិត តែងតែយកអស់នូវកម្លាំងកាយ កម្លាំងចិត្ត ព្រមទាំងបញ្ញាស្មារតី ដើម្បីគាំទ្រ និងលើកកម្ពស់ជំរុញនារីកម្ពុជា ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ជាតិមាតុភូមិ តាមរយៈការបង្កើតចំនួនស្ត្រីជាមន្ត្រីរាជការស៊ីវិល តាមកងកម្លាំងប្រដាប់អាវុធ និងមន្ត្រីមុខងារសាធារណៈ ក្នុងតំណែងជាថ្នាក់ដឹកនាំក្រសួងស្ថាប័នផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖ ក្នុងសង្គ្រាមជាមួយថៃ ស្ត្រីកម្ពុជាបានជួយយ៉ាងច្រើន ទាំងនៅជួរមុខ និងនៅជួរក្រោយ ដោយស្ត្រីបានផ្សព្វផ្សាយពីព័ត៌មានពិតនៅកម្ពុជាដែលទាហានថៃឈ្លានពានទឹកដីកម្ពុជាឱ្យអន្តរជាតិបានដឹង។បន្ថែមពីនេះ ស្រ្តីកម្ពុជាក៏ជាវីរៈនារី ការពារទឹកដី ដោយជួយប្តីជាទាហានជួរមុខ បាញ់តបត ជាមួយទាហានថៃ ដើម្បីការពារទឹកដី។ ស្ត្រីក្រៅពីលះបង់ប្តីទៅសមរភូមិមុខ ខណៈពួកគាត់នៅជួរក្រោយ ក៏បានជួយឧបត្ថមដល់កងទ័ពជួរមុខ និងមើលថែទាំអប់រំកូន ចៅនៅក្នុងគ្រួសារថែមទៀត បើគ្មានស្ត្រី បុរសពិតជាជួបការលំបាក។

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគួសបញ្ជាក់ទៀតថា៖ខ្មែរយើង បានលើកកំពស់សិទ្ធិសេរីភាព ផ្តល់តម្លៃដល់បងប្អូននារីតាំងពីសម័យបុព្វកាលមកម្លេះតាមរយៈ ពាក្យពេជន៏ អក្សរសាស្ត្រ ភាសារក្នុងការងារសង្គមដូចជា៖មេភូមិ មេទ័ព មេក្រុម មេដំបូល មេគ្រួសារ មេឃុំ មេស្រុកជាដើម។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានផ្តល់ឱកាសផ្តល់ការងារដល់បងប្អូននារីអោយមានឱកាសចូលប្រឡូកគ្រប់សកម្មភាពសង្គមទាំងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច មនុស្សធម៏ជាដើម ឱ្យមានសមភាពយេនឌ័រជាមួយបុរស។

គួរបញ្ជាក់ថា៖ ក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ និងឯកឧត្ដមម៉ប់ សារិន និងលោកជំទាវបានផ្តល់អំណោយលើកទឹកចិត្តដល់ បងប្អូននារីចំនួន២៦៦នាក់ ដែលជាអំណោយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.