ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ណែនាំក្រុមហ៊ុនកាស៊ីណូ ចំនួន០៨ នៅក្នុងស្រុកសាលាក្រៅ ឱ្យបិទអាជីវកម្មល្បែង Online Betting ត្រឹមដំណាច់ខែកញ្ញា នេះ ==> ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ 

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តស្វាយរៀង​

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នារសៀលថ្ងៃពុធ ១រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះ​ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ស្វាយរៀង​ និងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្តបានអញ្ជេីញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាពន្ធដារខេត្តស្វាយរៀង​ស្ថិតនៅភូមិពោធិ៍តាហោ​ សង្កាត់ពោធិ៍តាហោ​ ក្រុងស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូ រាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី គណៈប្រតិភូអមដំណើរឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកព្រះរាអាជ្ញារងអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកសាកលវិទ្យាធិការរងសាកលវិទ្យាល័យស្វាយរៀង លោកនាយករងរដ្ឋបាលសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងបីប្រភេទ លោកប្រធាន លេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោក អភិបាលក្រុង ស្រុកទាំង៨ លោកប្រធានសាខាពន្ធដាររាជធានី-ខេត្តទាំង២៤ លោក នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត លោកស្រី អង្គភាពច្រកចេញចូលតែមួយសាលាខេត្ត និងលោក លោកស្រី មន្រ្តីសាខាពន្ធដារខេត្តស្វាយរៀងជាច្រើនរូបទៀត។

មានមតិស្វាគមន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមអភិបាលខេត្តបានលេីកឡេីងពីទីតាំងភូមិសាស្ត្រ​ និងតំបន់បន់សក្តានុពលនានាដែលខេត្តមានជាពិសេសកត្តាសុខសន្តិភាព និងសុវត្ថិភាពល្អមានហេដ្ឋារចនាសម្ព័ន្ធល្អ​ទាំងផ្លូវ ភ្លើង និងទឹក ទីតាំងភូមិសាស្ត្រខេត្តមានលក្ខណៈ អំណោយផល គួបផ្សំជាមួយនិងបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះ និងទទួល បាននូវការយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាលគឺសម្តេចធិបតីនាយករដ្ឋមន្ត្រី ដោយសម្តេចលោកបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍន៍ និងបានរៀបចំនូវក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌគតិយុត្ត ដើម្បីគាំទ្រ បង្កលក្ខណៈងាយស្រួល និង ជំរុញវិស័យឯកជនឲ្យមានការលូតលាស់ ក៏ដូចជាការអនុវត្តនូវគោលនយោបាយបើកចំហសេដ្ឋកិច្ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ និងពីគ្រប់ទិសទី និងគោលនយោបាយ “ទាក់ទាញអ្នកវិនិយោគថ្មី និងថែរក្សាអ្នកចាស់” បានធ្វើឲ្យខេត្តស្វាយរៀងក្លាយជាខេត្តឧស្សាហកម្មឈានមុខមួយក្នុងប្រទេស និងជាគោលដៅដ៏សំខាន់សម្រាប់អ្នកវិនិយោគ ដែលស្តែងឡើងតាមរយៈលំហូរចូល នៃការវិនិយោគផ្ទាល់ពីបរទេស និងក្នុងស្រុក មានការ កើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ និងគ្របដណ្តប់ស្ទើរគ្រប់មូលដ្ឋាននៅទូទាំងខេត្ត។

ឯកឧត្តមបន្តថា​ ក្នុងចំណោម ក្រុង ស្រុកទាំង៨ មាន ចំនួន ៦ក្រុង ស្រុក ដែលមានតំបន់សេដ្ឋកិច្ចពិសេស ឬរោងចក្រស្ថិតនៅ​ បើគិតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងចំណោមរាជធានីខេត្ត ទាំង២៥ នៅទូទាំងប្រទេស ខេត្តស្វាយរៀងយើង គឺជាខេត្តលេខ១ ដែលមានតំបន់សេដ្ឋកិច្ចពិសេស ច្រើនជាងគេ គឺចំនួន ១៣កន្លែង ក្នុងនោះកំពុងដំណើរការចំនួន ១២កន្លែង មានសហគ្រាស ធុនតូច ធុនមធ្យម និងសិប្បកម្ម សរុប ២.៦៣៧មូលដ្ឋាន និងមានរោងចក្រ សហគ្រាស ក្រុមហ៊ុនឯកជន សរុបចំនួន ១.០៩៤កន្លែង ក្នុងនោះមានអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សរុប ២៣១កន្លែង និងមានសាខាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ចំនួន ២៩ក្រុមហ៊ុន ស្មើនឹង ៨២សាខា ដែលបណ្តារោងចក្រ សហគ្រាស ក្រុមហ៊ុន និងមូលដ្ឋានអាជីវកម្មទាំងអស់ បានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋ ចំនួន ១៥៩.៩៩៥នាក់។

ឯកឧត្តមបន្ថែមថា​ ឈលើមូលដ្ឋាន នៃការវិវឌ្ឍន៍នៅក្នុងវិស័យឯកជននេះ ព្រមជាមួយនិងមនុញ្ញផលដ៏ល្អប្រសើរ ដែលទទួលបានពីការធ្វើកំណែទម្រង់ដ៏ត្រឹមត្រូវ មុតស្រួចលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល ក្នុងបរិបទប្រទេសជាតិពោរពេញដោយសុខសន្តិភាពក្នុងរយៈពេលជិត ៣ទសវត្សរ៍ចុងក្រោយ នេះ បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច លើកកម្ពស់ជីវភាព រស់នៅ និងចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត ឲ្យកាន់តែមានការកើនឡើងជាលំដាប់ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.