ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣.០០០គ្រួសារ រងគ្រោះដោយទឹកភ្លៀងនៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាត់តំណាងចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាជនភៀសសឹកចំនួន ៣.០០០គ្រួសារ រងគ្រោះដោយទឹកភ្លៀងនៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្ថានការណ៍នៅព្រំដែនកម្ពុជា-ថៃ នៅតែបណ្តាលឱ្យប្រជាជនស៊ីវិលកម្ពុជាជាង១ម៉ឺន៥ពាន់គ្រួសារទៀត មិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញ ក្នុងនោះមានប្រជាជនភៀសសឹកជាង ៣ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ នៅបន្តស្នាក់នៅបណ្តោះអាសន្នតាមមណ្ឌលសុវត្ថិភាព ហើយបន្ថែមនូវការលំបាកទ្វេដងដោយសារទឹកភ្លៀងកាលពីពេលថ្មីៗនេះទៀតផង។ដោយក្តីអាណិតអាសូរ និងមើលឃើញពីទុក្ខលំបាកខាងលើនេះ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានចាត់ឱ្យឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជាបន្ទាន់ចែកជូនផ្ទាល់ដៃដល់ប្រជាជនភៀសសឹកចំនួន
៣.០០០គ្រួសារ ដែលកំពុងស្នាក់នៅតាមមណ្ឌលសុវត្ថិភាព ក្នុងស្រុកអូរជ្រៅ និងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌នេះ ក៏មានវត្តមានចូលរួមពីសំណាក់ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចូលរួមផងដែរ។

កម្មវិធីខាងលើនេះ បានប្រព្រឹត្តទៅនៅទីតាំងចំនួន៣ គឺ៖ ទីតាំងទី១ នៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ីសាមគ្គីរតនារាម សម្រាប់ប្រជាជនចំនួន ៩៣១គ្រួសារ និងទីតាំងទី២ នៅវត្តពោធិ៍សូរិយារាម សម្រាប់ប្រជាជន ៣៣៧គ្រួសារ ដែលភៀសសឹកមកពីភូមិព្រៃចាន់ និងភូមិជោគជ័យ នៃស្រុកអូរជ្រៅ។ ដោយឡែក ទីតាំងទី៣ នៅសាលាបឋមសិក្សាតាយឹងព្រៃវែង សម្រាប់ប្រជាជន ១.៧៣២គ្រួសារ ដែលស្នាក់នៅបណ្តោះអាសន្នក្នុងវត្តកណ្តោល និងភូមិពព្លាក់ មកពីភូមិចំនួន៦ នៃស្រុកថ្មពួក។

ប្រជាជនភៀសសឹកទាំងអស់មានក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគិតគូរយកចិត្តទុកដាក់គ្រប់វិនាទីពីសំណាក់ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់អំណោយជួយសម្រាលការលំបាកនាពេលនេះ ដោយក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឆៃប៉ូវ ១កំប៉ុង (ស្មើនឹង ១គីឡូក្រាម), ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ១ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០.០០០រៀល។ដោយឡែក កាកកបាទក្រហមកម្ពុជា ក៏បានប្រគេនទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនដល់ព្រះសង្ឃគង់នៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម និងវត្តពោធិ៍សូរិយារាម ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.