ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ក្រសួងព័ត៌មាន ចេញសេចក្តីណែនាំពង្រឹងការទទួលខុសត្រូវលើការផលិត ផ្សព្វផ្សាយមាតិកា ដើម្បីលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃ សិទ្ធិ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ==> អភិបាលខេត្តប៉ៃលិន នាំយកអំណោយមកដាក់ក្នុងផ្ទះបរិច្ចាគ ដើម្បីជួយដល់បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ==> ឧក្រិដ្ឋជនឈ្មោះ ម៉េត វុទ្ធី ត្រូវបានតុលាការខេត្តស្ទឹងត្រែងសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ គ្រឿងផ្ទុះដោយគ្មានការអនុញ្ញាត បានលាក់ខ្លួនពួនសំងំនៅរាជធានីភ្នំពេញ ត្រូវបាន កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង ពន្លាតដែនសមត្ថកិច្ច មកសហការជាមួយ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបាននៅ ថ្ងៃទី១៣ សីហា ២០២៦ ត្រង់ចំណុចភូមិ ពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្រោមប្រតិបត្តិការផ្ទាល់របស់ កម្លាំង គ អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ==> លោកជំទាវបណ្ឌិត​ ពេជ្រ​ ចន្ទមុន្នី​ ហ៊ុន​ ម៉ាណែត​ អញ្ជេីញប្រគល់ផ្ទះថ្មីចំនួន​ ២ខ្នង​នៅខេត្តស្វាយរៀង​ជូនដល់ក្រុមគ្រួសារវីរកងទ័ព... ==> ក្រុមប្រឹក្សាខេត្តប៉ៃ​លិន ប្រជុំវិ​សា​មញ្ញលើ​កទី៦ ​អាណត្តិទី៤ ក្រោមអ​ធិបតីភាពឯកឧត្តម ជា​ ចាន់ឌិន និងលោកជំទាវបណ្ឌិត បាន​ ស្រីមុំ ==> ឯកឧត្តម​ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ប៉េង ពោធិ៍​សាអភិបាលខេត្ត​ស្វាយរៀង និង​ លោក ពេជ្រ វិរះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀងមិនគួរមើលរំលងលោករស់ភឿនជាមេប៉ុស្តិ៍នគរបាលការពារព្រំដែនសំយ៉ោង ជាអ្នកមានសិទ្ធិបេីកដៃឲ្យក្រុមឈ្មួញដឹកទំនិញគេចពន្ធ ឆ្លងដែនពីវៀតណាមមកកម្ពុជា តាមរថយន្តសាំយ៉ុងនឹងរម៉កយ៉ាងរលូននោះតេ ! ==> សម្ដេចធិបតី ហ៊ុន ម៉ាណែតជួបជាមួយ ឯកឧត្តម Elbridge A. Colby អនុរដ្ឋមន្ត្រីសង្គ្រាម ទទួលបន្ទុកគោលនយោបាយ នៃក្រសួងសង្គ្រាមសហរដ្ឋអាមេរិក ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ==> កងរាជអាវុធហត្ថខេត្តសៀមរាប បន្តចុះផ្សព្វផ្សាយប្រព័ន្ធលេខទូរស័ព្ទ (Hotline)1296!

អាជ្ញាធរពាក់ព័ន្ធបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងសំណើសុំប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋសំខាន់ៗ ប្រើប្រាស់ក្នុងវិស័យយុទ្ធសាស្ត្រចំនួន ៤ ធំៗ

អាជ្ញាធរពាក់ព័ន្ធបើកកិច្ចប្រជុំ និងចុះពិនិត្យទីតាំងសំណើសុំប្រើប្រាស់ដីនៅក្នុងភូមិសាស្ត្រស្រុករមាសហែក ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធរដ្ឋសំខាន់ៗ ប្រើប្រាស់ក្នុងវិស័យយុទ្ធសាស្ត្រចំនួន ៤ ធំៗ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

នៅថ្ងៃចន្ទ ទី២ ខែមីនា ឆ្នាំ២០២៦​ នៅសាលប្រជុំព្រៃបាសាក់ (អគារ ខ) សាលាខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិភាក្សា ដើម្បីពិនិត្យលើករណីសំណើសុំដីស្ថិតក្នុងភូមិសាស្ត្រស្រុករមាសហែក សម្រាប់សាងសង់ ទីតាំងបម្រើឱ្យវិស័យ អប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈ វិស័យសង្គមកិច្ច និងវិស័យការពារជាតិ ក្រោមអធិបតីភាពលោក ហម សារាវុធ អគ្គនាយករងរដ្ឋបាលព្រៃឈើ តំណាងឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ម៉ែន អេង អភិបាលរង តំណាងឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង។ ពិធីនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារបច្ចេកទេសពីក្រសួងកសិកម្មផងដែរ។

កិច្ចប្រជុំបានផ្តោតការពិភាក្សាយ៉ាងលម្អិតលើការស្នើសុំកាត់ឆ្វៀល ឬប្រើប្រាស់ផ្ទៃដីសរុបចំនួន ២៤២ ហិកតា ដែលស្ថិតក្នុងស្រុករមាសហែក ដើម្បីយកទៅប្រើប្រាស់ជាប្រយោជន៍សាធារណៈ និងការអភិវឌ្ឍតាមវិស័យយុទ្ធសាស្ត្ររបស់រដ្ឋ រួមមាន៖
១. វិស័យអប់រំ៖ ការសាងសង់គ្រឹះស្ថានសិក្សា។
២. បណ្តុះបណ្តាលវិជ្ជាជីវៈ៖ ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់យុវជន។
៣. វិស័យសង្គមកិច្ច៖ ការរៀបចំសាងសង់មណ្ឌលអប់រំ បន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
៤. វិស័យការពារជាតិ៖ ការសាងសង់មណ្ឌលហ្វឹកហ្វឺន និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធការពារជាតិក្នុងតំបន់។

ក្នុងជំនួបពិភាក្សានេះ តំណាងរដ្ឋបាលខេត្ត និងតំណាងក្រសួងកសិកម្ម បានធ្វើការផ្លាស់ប្តូរមតិយោបល់លើទិដ្ឋភាពច្បាប់ ស្ថានភាពដីជាក់ស្តែង និងផលប៉ះពាល់ផ្សេងៗ ដើម្បីធានាថាការប្រើប្រាស់ដីនេះស្របតាមនីតិវិធីជាធរមាន និងបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋបានពិតប្រាកដ។ ក្រុមការងារបានបន្តចុះពិនិត្យទីតាំងជាក់ស្តែង និងរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំ ដើម្បីសុំការសម្រេចជាបន្តទៀត។

កិច្ចប្រជុំ និងការចុះពិនិត្យនេះ បានបញ្ចប់ទៅដោយជោគជ័យ និងទទួលបានលទ្ធផលជាវិជ្ជមាន ដែលជាជំហានដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍខេត្តស្វាយរៀងឱ្យកាន់តែរីកចម្រើន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.