ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សេចក្តីជូនដំណឹងស្តីពីការគ្រប់គ្រងហានិភ័យនៃការទិញ-លក់ ប្រេងឥន្ធនៈ និងសុវត្ថិភាពអ្នកប្រើប្រាស់ ==> ក្មេងទំនើង០៣នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ០២ករណីផ្សេងគ្នា! ==> ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលផែនជំនាញ និងអធិការក្រុង/ស្រុក ត្រូវពង្រឹងការងារសន្តិសុខព្រហ្មទណ្ឌ និងសន្តិសុខតាមព្រំដែន! ==> សម្តេច ម៉ែន សំអន ៖ ប្រធានបទ នៃទិវាអន្តរជាតិ ៨មិនា ខួបលើកទី ១១៥ បង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាននៃសន្តិភាព សន្តិសុខសម្រាប់ស្ត្រី ក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ==> រដ្ឋបាលខេត្តស្វាយរៀង ចុះដោះស្រាយបញ្ហាបន្ទាន់ ក្រោយក្រុមហ៊ុនខកខានបើកប្រាក់ឈ្នួលជាលើកទី២ ជូនកម្មករសំណង់នៅក្រុងបាវិត ==> លោកជំទាវបណ្ឌិត បាន ស្រីមុំ ទទួលស្វាគមន៍ និងពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ==> លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អញ្ជើញដឹកនាំកម្លាំងចូលរួមប្រជុំផ្សព្វផ្សាយរបាយការណ៍ប្រឡងប្រណាំងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលអនុវត្តគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រំលេចពីសារសំខាន់នៃតួអង្គស្រ្តី នៅគ្រប់វិស័យការងាររបស់បុរស ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន វាយតម្លៃខ្ពស់ចំពោះគ្រប់ក្រសួង ស្ថាប័ន ដែលបានខិតខំរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន ==> សាលាដំបូងខេត្តកណ្តាល បើកសវនាការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធទំនាស់ដីធ្លីនៅស្រុកស្អាង

ឯកឧត្តម អ៊ី ឈាន សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំងខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន

ឯកឧត្តម អ៊ី ឈាន សំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម នៅទូទាំងខេត្តប៉ៃលិន ក្នុងខែបួសរ៉ាម៉ាឌន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិនអមដំណើរដោយ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តនិងមន្ត្រីរាជការជុំវិញខេត្ត បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយ ស្បៀងអាហារស្រាយបួសខែរ៉ាម៉ាឌន ព្រមទាំងថវិកា ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមទូទាំងខេត្ត នៅបរិវេណព្រះវិហារ ហាយ៉ាទុលខ្មែរអ៊ីស្លាម ស្ថិតក្នុងភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ឯកឧត្តម អ៊ី ឈាន បានមានប្រសាសន៍លើកឡើងថា៖ ប្រទេសកម្ពុជាបានក្លាយជាប្រទេសគំរូមួយនៅ លើឆាក អន្តរ ជាតិ ចំពោះការថែរក្សាសុខដុមនីយកម្មសាសនា ក្រោមដំបូលនៃសន្តិភាព ទោះបីយើងមានជំនឿសាសនាខុសគ្នា ប៉ុន្តែយើងរស់នៅក្រោមរដ្ឋធម្មនុញ្ញតែមួយ និងមានសិទ្ធិសេរីភាពពេញលេញក្នុងការប្រតិបត្តិសាសនា ក្រោមការដឹកនាំ ដ៏ ឈ្លាសវៃបំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន និងបន្តមក សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលរាជរដ្ឋាភិបាលតែងតែផ្ដល់ អាទិភាពខ្ពស់បំផុតក្នុងការថែរក្សាសាសនា ដោយមិនទុកឱ្យមានជម្លោះសាសនាណាមួយ កើតឡើងក្នុង សង្គម ឡើយ ដែលនេះជាគ្រឹះដ៏រឹងមាំមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានមានប្រសាសន៍ថ្លែងពីសេរីភាព នៅក្នុងជំនឿសាសនានីមួយៗ របស់បងប្អូន ប្រជាពលរដ្ឋខ្មែរយើង ក្នុងនោះអ្នកកាន់សាសនាទាំងអស់ មិនដែលបង្កជំលោះ ឬបង្កអំពើហឹង្សាដាក់គ្នា ព្រោះតែ កាន់ សាសនាខុសៗគ្នានោះទេ ដោយរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់យ៉ាងច្បាស់ថាប្រជាពលរដ្ឋខ្មែរ ទាំង ពីរភេទ មានសិទ្ធិពេញទីសេរីភាពខាងជំនឿ ហើយការប្រតិបត្តិខាងផ្លូវសាសនា ត្រូវបានរដ្ឋធានាក្នុងលក្ខខ័ណ្ឌ ដែលមិន ប៉ះពាល់ដល់ជំនឿឬសាសនាដទៃទៀត មានន័យថា ប្រជាពលរដ្ឋខ្មែរ ពុំបានចាប់បង្ខំឱ្យគោរពប្រតិបត្តិសាសនាណាមួយ នោះទេ ពោលគឺឱ្យតែមានជំនឿរៀងៗខ្លួន។

ក្នុងឱកាសសំណេះសំណាល ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ក៏បានបង្ហាញអារម្មណ៍សោមនស្សរីករាយ ដែល បាន ជួបបងប្អូនប្រជាពលរដ្ឋសាសនិកខ្មែរឥស្លាម សារជាថ្មីម្តងទៀតក្នុងខែបួសរ៉ាម៉ាឌន ហើយសង្ឈឹមថា ព្រះអល់ឡោះ ទ្រង់ នឹងទទួលនូវរាល់ផលបុណ្យកុសលការតមអាហារ និងការប្រតិបត្តិផ្សេងៗរបស់បងប្អូនទាំងអស់គ្នា ក៏ដូចជាបងប្អូន សាសនិកឥស្លាមនៅបណ្តាខេត្ត និងប្រទេសនានាលើសាកលលោក។

បើតាមរបាយការណ៍របស់ប្រធានអ៊ីមាំខេត្ត បានឱ្យដឹងថា៖បច្ចុប្បន្ននៅទូទាំងខេត្តប៉ៃលិន មានសាសនិកខ្មែរឥស្លាមសរុបចំនួន ៤០៣គ្រួសារ គិតជាមនុស្សរាយចំនួន ១២៨៩នាក់ ស្រីចំនួន ៥៨៩នាក់ ក្នុងនោះក្រុងប៉ៃលិន មានចំនួន ៣៧៣គ្រួសារ គិតជាមនុស្សរាយចំនួន ១២០២នាក់ ស្រីចំនួន ៥៣៨នាក់, ស្រុកសាលាក្រៅ មានចំនួន ៣០គ្រួសារ គិតជាមនុស្សរាយចំនួន ៨៧នាក់ ស្រីចំនួន ៥១នាក់៕

ប៉ៃលិន 28-02-2026

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.