ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

វរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង នៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ ទទួលដឹកនាំកិច្ចការ ការងារប៉ុស្តិ៍ ចំបក់ដឹកនាំកម្លាំងចុះធ្វើការទប់ស្កាត់បង្ក្រាប បារីចំនួន ២៣ការ៉ុង ឈ្មួញបម្រុងលួចនាំយកទៅឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី នៅស្រុកម៉ាឡៃ!!!

វរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង នៃវរសេនាតូច នគរបាលការពារព្រំដែនគោកលេខ៨១៥ ទទួលដឹកនាំកិច្ចការ ការងារប៉ុស្តិ៍ ចំបក់ដឹកនាំកម្លាំងចុះធ្វើការទប់ស្កាត់បង្ក្រាប បារីចំនួន ២៣ការ៉ុង ឈ្មួញបម្រុងលួចនាំយកទៅឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ កសាងសំណុំរឿងបញ្ជូនតាមនិតិវិធី នៅស្រុកម៉ាឡៃ!!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ៖អនុវត្តតាមការណែនាំនិងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោសិទ្ធិឡោះស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការយកចិត្តទុកដាក់យ៉ាងម្មត់ចត់មុឺងម៉ាត់របស់លោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានដាក់បទបញ្ជាដល់លោកលោកស្រីមេបញ្ជាការរង និង លោកនាយប៉ុស្តិ៍ តាមបណ្តាបុស្តិ៍ទាំងអស់ ចំណុះនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ ត្រូវយកចិត្តទុកដាក់ ខ្ពស់បទបញ្ជាថ្នាក់ដឹកនាំដាក់ជូនឱ្យត្រូវដឹកនាំកម្លាំងចេញធ្វើការដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ និង ដាក់កម្លាំងឈរជើងយាមតាមគោលដៅសំខាន់ៗ យាមជាប្រចាំ ២៤ ម៉ោងលើ ២៤ម៉ោង ដើម្បីបង្ការទប់ស្កាត់បង្ក្រាប រាល់បទល្មើសគ្រប់ប្រភេទលួចឆ្លងដែនចេញចូលប្រទេសដោយខុសច្បាប់ ស្រុកម៉ាឡៃ ៖នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២
៥៦៩ ត្រូវនឹង ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។

លោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានបញ្ជាក់ឲ្យដឹងថា ៖ ដោយគោរពនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់លោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥នៅ
វេលាម៉ោង០៣និង០០នាទីយប់រំលងអធ្រាតនៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកចំបក់ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ចំនួន០៧នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ មាស ម៉េងហួង មេបញ្ជាការរង នៃវរសេនាតូច នគរបាលកាតពីព្រំដែនគោកលេខ៨១៥ ទទួលដឹកនាំការងារប៉ុស្តិ៍ ចំបក់ និងមានការចូលរួមសហការពីកងកម្លាំងស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ បានទប់ស្កាត់បារីចំនួន ២៣ការ៉ុង សង្ស័យឈ្មួញបម្រុងលួចនាំយកឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅប្រទេសថៃ នៅចំណុចភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ ករណីខាងលើ កម្លាំងស្ថាប័នពាក់ព័ន្ធ ប្រគល់បន្តនីតិវិធីដោយ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ នៅវេលាម៉ោង០៨និង១៥នាទីព្រឹក ថ្ងៃខែឆ្នាំដដែល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.