ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ទាំងឯកឧត្តម ថាក់ ស៊ីន និងលោកជំទាវ យ៉ីង ឡាក់ មិនមានទ្រព្យសម្បត្តិ ឬការរកស៉ីណាមួយនៅកម្ពុជានោះទេ ==> ឯកឧត្តម ម៉ាង ស៊ីណេត ៖ ខេត្តព្រះសីហនុ ទទួលបានចំណាត់ថ្នាក់លេខ៥ ក្នុងការចុះបញ្ជីដីធ្លី និងចេញបណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ==> ឯកឧត្តមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងថ្មី នៃគណៈអភិបាលខេត្តបាត់ដំបង ==> ឯកឧត្តម ប៊ុន ហុន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ==> អតីតសិស្សសាលាបាក់ទូក ចូលរួមបុណ្យសព អតីតគ្រូសីលធម៌ ជើងចាស់០១រូប! ==> អភិបាលរាជធានីភ្នំពេញ ដឹកនាំក្រុមការងារចុះពិនិត្យ និងរកច្រកបង្ហូរទឹកកុំឱ្យលិចលើផ្លូវជាតិលេខ៤ ជិតស្ពានអាកាសចោមចៅ និងបន្តពិនិត្យស្ថានភាពប្រឡាយទឹក ស្របផ្លូវរថភ្លើង ក្នុងខណ្ឌពោធិ៍សែនជ័យ និងខណ្ឌកំបូល ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខបងប្អូនពលករខ្មែរ ដែលវិលត្រឡប់ពីប្រទេសថៃ នៅស្រុកសាលាក្រៅ ==> ថ្នាក់ដឹកនាំ​ខេត្ត​ប៉ៃលិន នាំយក​ទេយ្យទាន​ចង្ហាន់​បិណ្ឌ​បាត្រ និង​បច្ច័យ​ប្រគេន​ព្រះសង្ឃ ចំនួន ២​វត្ត ក្នុង​ក្រុង​ប៉ៃលិន នា​ឱកាស​បិណ្ឌ​វេន​ទី​៦ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមជាមួយ ក្រុមគ្រួសារសាច់ញាតិ អតីតលោកគ្រូអ្នកគ្រូ មិត្តរួមជំនាន់សាលាបាក់ទូក និងមន្ត្រីក្រោមឱវាទ អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្តព្រះបារមីវង្កតបុរី! ==> ថ្នាក់ដឹកនាំខេត្តប៉ៃលិន នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃ ចំនួន ២វត្ត ក្នុងក្រុងប៉ៃលិន នាឱកាសបិណ្ឌវេនទី៦

នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

នាយឧត្តមសេនីយ៍ ស ថេត ណែនាំអ្នកដឹកជញ្ជូនម្ហូបអាហារ ឬទំនិញក្នុងរាជធានីភ្នំពេញ ត្រូវពង្រឹងស្មារតីគោរពច្បាប់ចរាចរណ៍ សំដៅកាត់បន្ថយគ្រោះថ្នាក់ និងរក្សាសេចក្ដីថ្លៃថ្នូរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំលើកទី៣ ជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីរួមគ្នាដោះស្រាយបញ្ហាចរាចរណ៍ ពិសេសការកាត់បន្ថយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការចូលរួមពីនាយនគរបាលជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងម្ចាស់ តំណាងក្រុមហ៊ុន ព្រមទាំងភ្នាក់ងារដឹកជញ្ជូនប្រមាណជាង៦០០នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណដល់ម្ចាស់ ឬតំណាងក្រុមហ៊ុនបានចូលរួមកិច្ចប្រជុំនាឱកាសនេះ ដែលបង្ហាញអំពីឆន្ទៈរួមគ្នាក្នុងការដោះស្រាយបញ្ហាចរាចរណ៍ ព្រោះបញ្ហាចរាចរណ៍ជាបញ្ហារួមដែលត្រូវចូលរួមចំណែកទាំងអស់គ្នា ពិសេសភ្នាក់ងារដឹកជញ្ជូនផ្ទាល់តែម្ដង ដែលមមាញឹកក្នុងការប្រើប្រាស់ផ្លូវសាធារណៈដើម្បីបម្រើសេវាជូនអតិថិជនរបស់ខ្លួនប្រចាំថ្ងៃ ហើយក៏ងាយប្រឈមជាមួយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។

ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់ភ្នាក់ងារដឹកជញ្ជូនទាំងអស់ ត្រូវគោរពនូវក្រមសីលធម៌ចំនួន១០ចំណុច សម្រាប់សុវត្ថិភាពចរាចរណ៍ រួមមាន៖
*ទី១៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
*ទី២៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងជាដាច់ខាត
*ទី៣៖ មិនត្រូវបើកបរក្រោមឥទ្ធិពលគ្រឿងញៀនជាដាច់ខាត
*ទី៤៖ មិនត្រូវបើកបរក្រោមស្ថានភាពងងុយដេកជាដាច់ខាត
*ទី៥៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចនៅពេលជិះម៉ូតូ
*ទី៦៖ ត្រូវពាក់ខ្សែក្រវ៉ាត់ជានិច្ច (ចំពោះរថយន្ត)
*ទី៧៖ ត្រូវបើកបរដោយប្រកាន់ស្តាំជានិច្ច
*ទី៨៖ ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
*ទី៩៖ ត្រូវចេះបើកបរច្បាស់លាស់ និងមានការយល់យោគអធ្យាស្រ័យគ្នា
*ទី១០៖ ត្រូវបើកបរដោយស្មារតីប្រុងប្រយ័ត្នជានិច្ចគ្រប់ពេលវេលា។

បន្ថែមលើនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំដល់អ្នកបើកបរត្រូវគោរពផ្លាកសញ្ញាចរាចរណ៍ និងភ្លើងចរារចរណ៍ គ្រប់ពេលវេលាក្នុងពេលបើកបរ សូមកុំគោរពតែនៅពេលដែលមាន វត្តមានកម្លាំងនគរបាល មិនត្រូវមើលទូរស័ព្ទដើម្បីស្វែងរកទីតាំងតាម Google Map និងកុំនិយាយទូរស័ព្ទពេលកំពុងបើកបរឱ្យសោះ ជាពិសេលអ្នកបើកបរម៉ូតូ ពីព្រោះគ្រោះថ្នាក់អាចកើតមានតែក្នុង១ប៉ព្រិចភ្នែកប៉ុណ្ណោះ មិនត្រូវដណ្តើម ឬប្រជែងយកឈ្នះគ្នាលើដងផ្លូវសាធារណៈ ដែលជាហេតុធ្វើឱ្យមានគ្រោះថ្នាក់ និងកុំវ៉ាជែងដោយបំពាន ក្នុងស្ថានភាពដែលអាចមានគ្រោះថ្នាក់។

ដោយឡែក សម្រាប់នាយកដា្ឋននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានផ្ដល់អនុសាសន៍ឱ្យសហការជាមួយក្រុមហ៊ុនផ្ដល់ការបណ្ដុះបណ្ដាលច្បាប់ បទដ្ឋានសុវត្ថិភាពចរាចរណ៍យ៉ាងតិច៦ខែម្តង ត្រូវសហការជាមួយក្រុមហ៊ុន ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យអ្នកបើកបរអត្តសញ្ញាណយានយន្ត បណ្ណបើកបរ និងបទពិសោធន៍ជំនាញ ត្រូវជំរុញឱ្យមានកិច្ចប្រជុំត្រួតពិនិត្យការងារសុវត្ថិភាពចរាចរណ៍ជាមួយក្រុមហ៊ុនជាទៀងទាត់ និងបង្កើតប្រព័ន្ធទំនាក់ទំនងនានាជាមួយក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ដើម្បីសហការដោះស្រាយលើបញ្ហាប្រឈមនានា។

លើសពីនេះ ត្រូវបន្តធ្វើការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដោយត្រូវល្មើសតិចតួចអប់រំនៅហ្នឹងកន្លែងជាជាងផាកពិន័យ ឬអាចឃាត់ទុកមធ្យោបាយបណ្ដោះអាសន្នជាការព្រមាន។ ជាមួយគ្នានេះ ក៏ត្រូវពង្រឹងវិន័យសេចក្ដីថ្លៃថ្នូរ ក្រមសីលធម៌វិជ្ជាជីវៈមន្ត្រីនគរបាលចរាចរណ៍ បញ្ចៀសឱ្យបានអំពីការរិះគន់ វាយប្រហារផ្សេងៗ និងបង្កើនការដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមដងផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងទទួលផែនការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ឆមាសទី១ ឆ្នាំ២០២៥ បានកើឡើងសរុបចំនួន១,០៦៦លើក (យប់៥៨ភាគរយ) បណ្ដាលឱ្យស្លាប់មនុស្ស៦៩៤នាក់ និងរងរបួស១៤៧៦នាក់ (ធ្ងន់៨៤៩នាក់)។ មូលហេតុបង្កគ្រោះថ្នាក់រួមមាន បើកបរល្មើសល្បឿន ៥០ភាគរយ, មិនគោរពសិទ្ធិ ២១ភាគរយ, មិនប្រកាន់ស្ដាំ ១១ភាគរយ, ប្រជែងគ្រោះថ្នាក់ ៧ភាគរយ, ស្រវឹង ៥ភាគរយ, បត់ ២ភាគរយ, កត្តាយាន្ដ ២ភាគរយ, ងងុយ ១ភាគរយ និងសញ្ញាចរាចរណ៍ ១ភាគរយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.