ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦

រថយន្ត ៤ គ្រឿង ដែលត្រៀមដឹកបារីគេចពន្ធ ក្បែរច្រកអន្តរជាតិភ្នំដី ត្រូវថៃចាប់បាន ខេត្តស្រះកែវ &ខេត្តបាត់ដំបង

រថយន្ត ៤ គ្រឿង ដែលត្រៀមដឹកបារីគេចពន្ធ ក្បែរច្រកអន្តរជាតិភ្នំដី ត្រូវថៃចាប់បាន ខេត្តស្រះកែវ &ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រថយន្តចំនួន ៤ គ្រឿង ដែលអ្នកបើកបរទាំងអស់គឺជាជនជាតិខ្មែរ ត្រូវបានកម្លាំងយកធាថៃឃាត់ខ្លួន ខណៈដែលរថយន្តទាំងនេះឈប់សំចត នៅខាងក្រោយផ្សារខូវឌីន ក្បែរច្រកអន្តរជាតិភ្នំដីក្នុងស្រុកសំពៅលូន ដែលគេដឹកសុទ្ធតែបារីគេចពន្ធ ត្រៀមនាំចូលទៅក្នុងប្រទេសថៃ។

ជាញឹកញាប់គេសង្កេតឃើញថា យោធាថៃតែងតែចាប់បាននូវបារីគេចពន្ធ ដែលភាគច្រើននាំចេញពីស្រុកសំពៅលូន ឆ្លងតាមច្រករបៀងចូលទៅក្នុងប្រទេសថៃ ។ ជាក់ស្ដែងនៅយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៥ នេះ កម្លាំងយោធាថៃវីរៈព្រំដែនលេខ ១៣ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏បានឃើញរថយន្តចំនួន ៤ គ្រឿង ដែលឈប់សំចតនៅខាងក្រោយផ្សារខូវឌីន (នៅក្នុងទឹកដីថៃ) ក្បែរច្រកអន្តរជាតិភ្នំដី ប្រឈមនឹងស្រុកសំពៅលូនខេត្ត បាត់ដំបង។

ក្រោយពីមានការសង្ស័យកម្លាំងយោធាថៃបានចូលទៅត្រួតពិនិត្យក៏ប្រទះឃើញអ្នកបើកបរចំនួន ៤ នាក់ ដែលសុទ្ធសឹងជាជនជាតិខ្មែរ ដោយឡែកនៅក្នុងរថយន្តគឺមានបារីគេចពន្ធជាច្រើនប៊ិចដែលគេគ្របដោយក្រណាត់បិទជិត។ នៅក្នុងការត្រួតពិនិត្យនោះគឺមានរថយន្តមួយគ្រឿងមានស៊កសៀតក្រដាសប្រាក់ជាង ៧ លានបាត នៅក្នុងកង់សាគួរ ដែលម្ចាស់ឡានបាននិយាយថាគឺជាលុយបញ្ញើរបស់ពលករ ដោយសារមិនហ៊ានដាក់តាមធនាគារព្រោះខ្លាចពិបាកដកយក។

បើទោះបីជាយ៉ាងនេះក្តី ក៏កម្លាំងយោធាថៃបាននាំខ្លួនអ្នកបើកបរទាំង ៤ នាក់ ជាមួយរថយន្តនិងបារីគេចពន្ធទាំងអស់ដែលជាវត្ថុតាងនាំយកទៅកាន់ស្នាក់ការគយនិងរដ្ឋាករប្រចាំស្រុកអារញ្ញ ដើម្បីសាកសួរបន្ត និងអនុវត្តតាមនីតិវិធី ៕

#សង្ឃឹមថាសមត្ថកិច្ចដែលកំពុងរត់បន្តឹងតាមព្រំដែនមិនមានការឃុបឃិតដាក់កំប៉ុងតុងជាមួយនឹងក្រុមឈ្មួញទៅចុះ។
#រង់ចាំមើលការប្រតិកម្មរបស់កម្លាំងរឹតបន្តឹងតាមព្រំដែន
#មានរឿងត្រូវនិយាយគ្នាទៀតហើយ #ស្រុកសំពៅលូន #និងស្រុកក្លងហាតប្រទេសថៃ។ប្រភពពី  អ្នកប្រម៉ាញ់ ជាយដែន (៩៥)

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.