ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
តើហេតុអ្វីបានជាមានបទល្មើសនេសាទកើនឡើងពេញបន្ទុកលើផ្ទៃទឹកក្នុងដែននៃស្រុកបូរីជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវមិនបង្ក្រាប…! ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯក កឹង ឃន ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងកម្លាំងនគរបាលការពារព្រំដែនគោកប្រចាំទិសភូមិភាគទី១ និងទី២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> លោក អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ នាំយកទេយ្យទានចង្ហាន់បិណ្ឌបាត្រ និងបច្ច័យប្រគេនព្រះសង្ឃចំនួន ៥វត្ត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី”

លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី”

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រតនគិរី៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានដឹកនាំកិច្ចប្រជុំ “បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅការងារបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី” ដែលមានសមាសភាពចូលរួមពី លោក-លោកស្រីស្នងការរង នាយ-នាយរងការិយាល័យ អធិការ-អធិការក្រុងស្រុកទាំង៩ មេបញ្ជាការ-មេបញ្ជារការរងវរ:សេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២៣និង២០៣ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

ឆ្លងតាមរយៈរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៥ ទទួលបានការវាយតម្លៃខ្ពស់ និងមានការឯកភាពទាំងស្រុងលេីលទ្ធផលនៃកិច្ចប្រតិបត្តិការ ដោយផ្តោតលើសភាពការណ៍សន្តិសុខនយោបាយ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការងារជំនាញនីមួយៗ ដោយទទួលបាននូវគុណផល និងលទ្ធផលល្អប្រសើរគួឱ្យកត់សម្គាល់។

ឆ្លៀតឱកាសនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានលើកសរសើរដល់កម្លាំងនគរបាលទាំងអស់ក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍បានជាប្រចាំ និងរក្សាស្ថិរភាពសន្តិសុខបានល្អប្រសើរ។ ចំពោះកិច្ចការដែលត្រូវបំពេញបន្ថែម និងជំរុញបន្ត លោកស្នងការបានផ្តល់ប្រសាសន៍ដឹកនាំបន្ថែមទៀតសំដៅលើការពិនិត្យនិងបង្កើនការយកចិត្តទុកដាក់បន្ថែមទៀតជុំវិញមុខជំនាញនីមួយៗ ជាពិសេសថ្នាក់ដឹកនាំតាមជំនាញការិយាល័យនីមួយៗត្រូវបង្កើនការសហការល្អ និងត្រូវចេះដឹកនាំការងារឱ្យមានប្រសិទ្ធភាពតាមរយៈការចែករំលែកបទពិសោធន៍ ការលើកទឹកចិត្ត ការបណ្តុះបណ្តាលដល់មន្ត្រីក្រោមឱវាទ ទន្ទឹមគ្នានេះមន្រ្តីថ្នាក់ក្រោមត្រូវគោរពវិន័យ ក្រមសីលធម៌ និងគោរពឋានុក្រមជាកងកម្លាំង ក្នុងនោះលោកស្នងការបានជំរុញឱ្យថ្នាក់នាំតាមជំនាញធ្វើការផ្សព្វផ្សាយនិងអប់រំដល់មន្ត្រីរបស់ខ្លួនបានយល់ដឹងគ្រប់ៗគ្នា។

ជាកិច្ចបន្តលើកិច្ចប្រជុំពិភាក្សា លោកឧត្តមសេនីយ៍ទោស្នងការ បានអនុញ្ញាតដល់គ្រប់នាយការិយាល័យជំនាញនីមួយៗ ធ្វើការលើកឡើងនូវការអនុវត្តការងាររបស់ខ្លួនពាក់ព័ន្ធទៅនឹងការសហការគ្នា ការទំនាក់ទំនង និងការទទួលខុសត្រូវក្នុងរចនាសម្ព័ន្ធការិយាល័យដែលមាន​ និងត្រូវលើកឡើងពីបញ្ហាប្រឈមព្រមទាំងសំណូមពរក៏ដូចជាបញ្ហាផ្សេងៗរបស់ការិយាល័យដើម្បីរកដំណោះស្រាយធ្វើយ៉ាងណាបង្កើននូវប្រសិទ្ធភាពការងារឱ្យមានប្រសិទ្ធភាពខ្ពស់ជាអតិបរមា។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការ បានជំរុញអោយកងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ត្រូវគោរពវិន័យរបស់កងកម្លាំង ប្រតិបត្តិក្រមសីលធម៌វិជ្ជាជីវៈ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ ជាពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។ ជាចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អមាំមួន ដើម្បីបន្តកិច្ចប្រតិបត្តិការ ក្នុងការធានាឱ្យបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តរតនគិរី ក៏ដូចជាសង្គមជាតិទាំងមូល៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.