ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា! ==> អភិបាលខេត្តពោធិ៍សាត់ ចុះស្រាវជ្រាវផ្ទាល់កណ្តាលអធ្រាត្រ បង្ក្រាបព័ត៌មានក្លែងក្លាយ ករណីចោទប្រកាន់រឿង «បាត់ប្រេងឡានខ្សែ» នៅពោធិ៍សាត់ ==> ពលរដ្ឋរិះគន់ រឿងទីតាំងល្បែងសុីសងខុសច្បាប់ មួយកន្លែង ក្បែរច្រកទ្វារព្រំដែន អន្តរជាតិបន្ទាយចក្រី តើអាជ្ញាធរមានសមត្ថកិច្ចដឹងដែរឬទេ? ទីតាំងជល់មាន់ និងល្បែងស៊ីសងដ៏ធំ បន្តបើកដំណើរការយ៉ាងរលូនដោយមិនមានផលរំខានពីអាជ្ញាធរពាក់ព័ន្ធ! ==> រដ្ឋបាលរាជធានីភ្នំពេញ បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងនាំពាក្យ» ==> សម្តេចតេជោ ហ៊ុន សែន រៀបចំពិធីលៀងសាយភោជន ជូនគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ ==> លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានចាត់តំណាងជួបសំណេះសំណាល និងសម្តែងការគួរសមជាមួយលេខាធិការដ្ឋាននៃ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម (គ.ជ.ប.ទ)ក្នុងឱកាសដែលក្រុមការងារចុះបេសកកម្មត្រួតពិនិត្យកន្លែងដកហូតសេរីភាពក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ==> អភិបាលខេត្តប៉ៃលិន អញ្ជើញសួរសុខទុក្ខមន្រ្តីរាជការ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត ==> ប្រធានរដ្ឋសភាម៉ាឡេស៊ី ប្ដេជ្ញាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើន និងរឹងមាំ ==> ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង...

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ជំរុញលើកទឹកចិត្តនគរបាល ជាប់ទៅសិក្សានៅតួកគី ខិតខំអភិវឌ្ឍខ្លួនស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញដល់សិស្សនគរបាលមួយក្រុម ដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី ខិតខំរៀនសូត្រ គោរពវិន័យ អភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានមនុស្សដ៏ពូកែរបស់ជាតិនិងប្រជាជន ស្របតាមក្ដីប្រាថ្នារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានក្រសួងមហាផ្ទៃ ជាសេនាធិការ ខិតខំសម្របសម្រួលដើម្បីផ្ដល់ឱកាសសិក្សារៀនសូត្រនៅប្រទេសតួកគី ដែលនៅឆ្ងាយរាប់ពាន់គីឡូម៉ែត្រពីកម្ពុជា។

ការថ្លែងជំរុញនិងលើកទឹកចិត្តនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយគ្រូ និងនិស្សិតនគរបាលនៃបណ្ឌិត្យសភានគរបាលកម្ពុជាដែលជាប់អាហារូបករណ៍ទៅសិក្សានៅប្រទេសតួកគី នារសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ បើតាមឯកឧត្ដមអភិសន្តិបណ្ឌិត មាននគរបាល ជាពិសេសនគរបាលបន្តវេន ច្រើននាក់ណាស់ ដែលចង់បានឱកាសទៅសិក្សានៅក្រៅប្រទេស ប៉ុន្តែក្នុងចំណោមនោះមានតែសិស្សជ័យលាភី ដែលមានលក្ខណៈសម្បត្តិសមស្របដូចសិស្សនគរបាលនាជំនួបនេះតែប៉ុណ្ណោះ ដែលអាចទទួលបានឱកាសទៅសិក្សាស្របតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសសម័យដែលផ្ដល់អាហារូបករណ៍។ ដូច្នេះឯកឧត្តម សង្ឃឹមថា សិស្សអាហារូបករណ៍ នឹងមិនធ្វើឱ្យរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ខកបំណងឡើយ។

ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានផ្ដល់អនុសាសន៍ណែនាំ និងលើកទឹកចិត្តដល់និស្សិតនគរបាលទាំងអស់ ត្រូវខិតខំក្រេបជញ្ជក់យកចំណេះដឹង ជំនាញ និងដកស្រង់បទពិសោធឱ្យបានច្រើន ដើម្បីចូលរួមរែកពន់ការងាររបស់កងកម្លាំងនគរបាលជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំបន្ថែមទៀតដល់និស្សិតអាហារូបករណ៍ទាំងអស់ ត្រូវគោរពឱ្យបាននូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិក្នុងពេលដែលកំពុងសិក្សា រក្សាសេចក្ដីថ្លៃថ្នូរ កិត្តិយស ជូនជាតិមាតុភូមិ និងពេលដែលត្រឡប់មកវិញ ត្រូវចែករំលែកនូវបទពិសោធ ចំណេះ ជំនាញល្អៗ ដល់ប្អូនៗជំនាន់ក្រោយ និងត្រូវចងក្រងទុកជាមេរៀន ដើម្បីចូលរួមចំណែកជួយដោះស្រាយបញ្ហានានាដែលមានការប្រឈមជាក់ស្តែង។

បើតាមរបាយការណ៍ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងឆ្នាំ សិក្សា២០២៤-២០២៥ សាធារណរដ្ឋតួកគី បានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ៨កន្លែង (ជំនាន់ទី១) ក្នុងនោះមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ៤កន្លែង សិក្សារយៈពេល ២ឆ្នាំ និងថ្នាក់បរិញ្ញាបត្រ ចំនួន ៤កន្លែង សិក្សារយៈពេល ៥ឆ្នាំ នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល នៃបណ្ឌិត្យសភានគរបាលជាតិតួកគី។

ដោយឡែក ក្នុងឆ្នាំសិក្សា២០២៥-២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ បានបន្តថា សាធារណរដ្ឋតួកគី ក៏បានផ្តល់អាហារូបករណ៍ បន្ថែមទៀតដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១០កន្លែង (ជំនាន់ទី២) មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៥កន្លែង និងថ្នាក់បរិញ្ញាបត្រ ៥កន្លែង នៅមហាវិទ្យាល័យសន្តិសុខមាតុភូមិ និងមជ្ឈមណ្ឌលហ្វឹកហ្វឺនថ្នាក់ដឹកនាំនគរបាល។  សរុបទាំង២ជំនាន់ សាធារណរដ្ឋតួកគី បានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន ១៨កន្លែង ស្មើនឹងនិស្សិត ចំនួន ១៨រូប ក្នុងនោះមានប្រុស ១២រូប និងស្រី ចំនួន ៦រូប។

សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) គឺជាគ្រឹះស្ថានឧត្តមសិក្សាដែលទទួលខុសត្រូវលើគ្រប់ទម្រង់នៃការបណ្តុះបណ្តាលមន្រ្តីនគរបាល រួមទាំងថា្នក់ដឹកនាំកម្រិតមធ្យម និងថ្នាក់ដឹកនាំកម្រិតខ្ពស់បំផុតនៃអង្គភាពនគរបាលជាតិតួកគី ហើយត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៣៧ ក្រោមឈ្មោះវិទ្យាស្ថាននគរបាល និងបានប្តូរឈ្មោះជាបណ្ឌិត្យសភានគរបាលជាតិតួកគី បន្ទាប់ពីត្រូវបានដាក់បញ្ចូលទៅក្នុងប្រព័ន្ធអប់រំថ្នាក់ឧត្តមសិក្សាតួកគីក្នុងឆ្នាំ១៩៨៤ ហើយបានក្លាយជាសមាជិកនៃក្រុមប្រឹក្សាអន្តរសាកលវិទ្យាល័យតួកគីក្នុងឆ្នាំ២០០១ ដោយការធ្វើវិសោធនកម្មច្បាប់។

បណ្ឌិត្យសភានគរបាលជាតិតួកគី(TNPA) មានរចនាសម្ព័ន្ធចំនួន១១ រួមមាន៖ ១- មហាវិទ្យាល័យសន្តិសុខមាតុភូមិ ២- មជ្ឈមណ្ឌលបណ្តុះបណ្តាលនាយនគរបាល (PCTC) ៣- សាលាវិជ្ជាជីវៈនគរបាលនៃឧត្តមសិក្សា (PVSHE) ៤- កម្មវិធីបណ្តុះបណ្តាលមន្ត្រីនគរបាលសហគម  ៥- មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនគរបាល (PVTC) ៦- វិទ្យាស្ថានវិទ្យាសាស្ត្រសន្តិសុខ ៧- វិទ្យាស្ថានកោសល្យវិច័យ ៨- ការបណ្តុះបណ្តាលវគ្គវិក្រឹតការ ៩- វិទ្យាស្ថានចរាចរណ៍ ១០- សកម្មភាពអន្តរជាតិ និង ១១- ការបោះពុម្ពផ្សាយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.