ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​ទាំង​លើ​ផ្ទៃដី និង​ក្នុង​ទឹក​នៅ​ខេត្ត​កែប ត្រូវបាន​បង្កើតឡើង ជាង​មួយ​ម៉ឺន​ហិកតា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប ៖ អំឡុង​ពេល​នេះ​អាជ្ញាធរ​ខេត្ត​កែប បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​នៅ​ប្រជុំ​កោះ​២ គឺ​កោះ​ពោធិ៍ និង​កោះទន្សាយ​ដើម្បី​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍ ក៏ដូចជា​អភិរក្ស​ធនធាន​សមុទ្រ​ប្រកបដោយ​និរន្តរភាព​។​

​លោក ភិន ផល្លា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កែប បាន​រៀបរាប់​ថា អាជ្ញាធរ​ខេត្ត​កែប​ចាប់ផ្តើម​រៀបចំ​បង្កើត​គណៈកម្មកា​រ​ចំនួន​២ សម្រាប់​អនុវត្ត​គម្រោង​បង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​លើ​ផ្ទៃ​ដី​និង​ទឹក​ទំហំ​១១.៣០៧​ហិកតា ដោយ​គម្រោង​នេះ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​បាន​សម្រេច​តាំងពី​ឆ្នាំ​២០១៨​កម្ល​ង​មកហើយ​។​

​លោក​នាយ​រង​ខណ្ឌ​បាន​បន្តថា គណៈកម្មការ​២ ដែល​នឹង​មាន​កម្លាំង​ចម្រុះ​ចូលរួម​នោះ គឺ​សម្រាប់​អនុវត្ត​គម្រោង​ទាំងមូល​ចាប់ពី​ឆ្នាំ​២០១៩​នេះ​តទៅ​។ ក្នុងនោះ​កិច្ច​ការងារ​ដែល​ត្រូវ​បំពេញ​ដូច​ជា​ការ​យាម​ល្បាត​តាម​សមុទ្រ កំណត់​ទីតាំង បង្ក្រាប​បទល្មើស​នេសាទ បទល្មើស​បំផ្លាញ​ធនធាន​សមុទ្រ និង​ការងារ​មួយចំនួនទៀត​។ តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​កែប​ដែល​ទើបនឹង​បង្កើត​នេះ​បាន​បែងចែក​ជា​តំបន់​ធំៗ​ចំនួន​៤ រួមមាន​៖ កន្លែង​សម្រាប់​អភិរក្ស​ជលផល កន្លែង​ការពារ​ធនធាន​ជលផល កន្លែង​ដែន​ជម្រក​សុវត្ថិភាព​ជលផល និង​ជា​កន្លែង​អេកូ​ទេសចរណ៍​បាតសមុទ្រ​។​

​លោក​ភិន ផល្លារ បានបញ្ជាក់​ថា តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​កែប​មាន​វិសាលភាព​គ្របដណ្តប់​ទៅ​លើ​ផ្ទៃ​សមុទ្រ នៃ​តំបន់​កោះ​ជាច្រើន ក្នុង​ភូមិសាស្ត្រ​ដែន​នេសាទ​ខេត្ត​កែប ដែល​សម្បូរ​ទៅដោយ​ផ្កា​ថ្ម ថ្ម​ប៉ប្រះ​ទឹក ស្មៅ​សមុទ្រ ព្រៃកោងកាង និង​ជម្រក​ធនធាន​ជលផល​សំខាន់ៗ​ផ្សេងៗ​ទៀត​សម្រាប់​ផ្តល់​ជម្រក​ដល់​មច្ឆជាតិ​គ្រប់​ប្រភេទ​បាន​បន្ត​ពូជ​។ ការបង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​កែប​នេះ​មាន​អត្ថប្រយោជន៍​ក្នុង​ការរួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍ ការវិនិយោគ​នៅ​តំបន់​កោះ​ក្នុង​ខេត្ត​កែប និង​អភិរក្ស​ធនធាន​ជលផល​សមុទ្រ​សំខាន់​គឺ​ក្តាមសេះ ដែល​បាន​និង​កំពុង​មាន​ឈ្មោះ​ល្បីល្បាញ​ឱ្យបាន​គង់វង្ស​សម្រាប់​ប្រជាពលរដ្ឋ​នេសាទ ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រកបដោយ​និរន្តរភាព​។​

​សូមបញ្ជាក់​ថា ខេត្ត​កែប​មុខព្រួញ​សេដ្ឋកិច្ច​សំខាន់​បំផុត​នោះ​គឺ​វិស័យ​ទេសចរណ៍​និង​ការនេសាទ​សមុទ្រ​។​ដូច្នេះ​ការបង្កើត​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​នេះ​ជា​រឿង​សំខាន់បំផុត ដើម្បី​ជួយ​ខេត្ត​កែប​ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ថែម​ទៀត​៕
​សេង ណា​រិទ្ធ​

r190209b1 r190209b2 r190209b3 r190209b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.