ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សេចក្តីបំភ្លឺ​ព័ត៌មាន ដែល​អង្គភាព​សារព័ត៌មាន គេហទំព័រ អភិវឌ្ឍន៍​កម្ពុជា បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​១៧ ខែតុលា​ឆ្នាំ​២០២៦ ដែលមាន​ខ្លឹមសារ​ថា ៖ តើ​ហេតុអ្វី​បានជា​មាន​បទល្មើស​នេសាទ​កើនឡើង​ពេញបន្ទុក​លើ​ផ្ទៃ​ទឹក​ក្នុង​ដែន​នៃ​ស្រុក​បូរី​ជលសា លោក សៅ កុសល នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តតាកែវ​មិន​បង្ក្រាប​...! ==> ខេត្តប៉ៃលិន អភិសេក និងយាងបារមីបដិមា «ព្រះវិស្ណុ និងឆ្មាំយាមទ្វារ» ចំនួន ៤ទីតាំង ==> កម្លាំងជំនាញកងរាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យអ្នករត់តាក់ស៊ី ម្នាក់ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់ បញ្ជូនទៅតុលាការ) ==> ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! ==> មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិន បូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ ==> អភិបាលខេត្តប៉ៃលិន អំពាវនាវប្រជាពលរដ្ឋ ដែលគ្រប់អាយុ សូមទៅចុះឈ្មោះ និងពិនិត្យបញ្ជីឈ្មោះ ដើម្បីធានាដល់សិទ្ធិក្នុងការបោះឆ្នោត ==> លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង...

សម្តេចព្រះមហាក្សត្រី ប្រទាន​សារ​ចូលរួម​រំលែក​ទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះ​មរណ​ភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ហ៊ុន សាន

សម្តេចព្រះមហាក្សត្រី ប្រទាន​សារ​ចូលរួម​រំលែក​ទុក្ខជូនសម្តេចតេជោ ហ៊ុន សែន ចំពោះ​មរណ​ភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តម​មេត្រីវិសិដ្ឋ ហ៊ុន សាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះ​វររាជ​មាតា នរោត្តម មុនិនាថ សីហនុ នៃព្រះ​រាជា​ណា​ចក្រកម្ពុជា បានប្រោស​ប្រទាន​ព្រះរាជ​សារ​រំលែកទុក្ខ ជូន​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរា​ជាណា​ចក្រកម្ពុជា និងជាប្រធាន​ក្រុមឧត្តម​ប្រឹក្សា​ផ្ទាល់ ព្រះមហាក្សត្រ និង សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា ចំពោះ​មរណភាព​របស់ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន ដែលបានទទួលអនិច្ចកម្ម នា​ម៉ោង២៖២៧នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយ​រោគា​ពាធ។

សម្តេចព្រះមហាក្សត្រី បានមានព្រះបន្ទូលថា «សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ជាទីរាប់អានដ៏ខ្ពង់ខ្ពស់បំផុត! ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ អំពីឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋ​លេខាធិការក្រសួងសាធារណការ និង​ដឹក​ជញ្ជូន ដែលជាបង​ប្រុសបង្កើត​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ និងជាបងថ្លៃប្រុស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បាន​ទទួល​មរណភាព​នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ០២៖២៧ នាទីយប់ ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយរោគាពាធ»។

ខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសូមសម្តែងនូវការសោកស្តាយជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព។ ឯកឧត្តម អ្នកឧកញ៉ា ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយរូប ដែលបានបម្រើប្រទេសជាតិជាយូរមកហើយ។ មរណភាព នៃឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន គឺជាការបាត់បង់កុលបុត្រ ដ៏ឆ្នើមនៃជាតិ និងប្រជារាស្ត្រកម្ពុជា ដែលបានចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុបម្រើ ជាតិ សាសនា និង ព្រះមហាក្សត្រ។

ខ្ញុំសូមវិញ្ញាណក្ខន្ធ ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ដែលជាអ្នកស្នេហាជាតិ ដ៏ល្អប្រសើរមួយរូប អញ្ជើញទៅកាន់សុគតិភពកុំបីខាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.