ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើសារលិខិតគោរពជូនពរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម គង់ គឹមនី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> សិក្ខាសាលាសមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលស្រុក និងឃុំ នៃរដ្ឋបាលស្រុករំដួល ខេត្តស្វាយរៀង... ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មានបង្កើនការបណ្តុះបណ្តាលភាសាបរទេសដល់មន្ត្រី ដើម្បីបង្កើនកាផលិត និងពង្រីកការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជាទៅកាន់ឆាកអន្តរជាតិ ==> ឧត្តមសេនីយ៍ត្រី សៀ ទីន ផ្ញើសារលិខិតជូនពរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្ដម ជា សុមេធី ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញើសារលិខិតជូនពរសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ចុះពិនិត្យទីតាំងបាក់ច្រាំងមួយកន្លែងនៅចំណុច ផ្សារក្រមួន ស្ថិតនៅភូមិខ្ទរ

​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា​ត​ទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ដាក់​អនុវត្ត​សាកល្បង​ប្រព័ន្ធ​តាមដាន​ការដឹកជញ្ជូន​ទំនិញ

​ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា​ត​ទៅ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ដាក់​អនុវត្ត​សាកល្បង​ប្រព័ន្ធ​តាមដាន​ការដឹកជញ្ជូន​ទំនិញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា (​អគរ​) បាន​ចេញ​សេចក្តីជូនដំណឹង ស្តីពី ការ​ដាក់​អនុវត្ត​សាកល្បង ប្រព័ន្ធ​តាមដាន​ការដឹកជញ្ជូន​ទំនិញ​។​

​សេចក្ដីជូនដំណឹង​បានឲ្យដឹងថា ក្នុង​គោលបំណង​ពង្រឹង​អនុលោមភាព និង​ប្រសិទ្ធភាព​នៃ​គ្រប់គ្រង​ការដឹកជញ្ជូន ទំនិញ​ឆ្លងកាត់​ឱ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នឹង​ដាក់​អនុវត្ត​សាកល្បង (Dry/Trial Run) ប្រព័ន្ធ​តាមដាន ការដឹកជញ្ជូន​ទំនិញ ដោយ​ប្រើ​សៀ​ល​អេឡិចត្រូនិក អម​ជាមួយ​សៀ​ល ដែល​កំពុង​ប្រើប្រាស់​ជា​ធរមាន លើ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់ ដើម្បី​ប្រមូល​ធាតុ​ចូល ជា​មូលដ្ឋាន​ក្នុង​ការត្រៀម​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ តាមតម្រាយ​ផ្លូវ​នៃ​អង្គភាព​គយ និង​រដ្ឋាករ​ដូចខាងក្រោម​៖
* សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ
* សាខាគយ និង​រដ្ឋាករ​កំពង់ផែ​អន្តរជាតិ​ភ្នំពេញ
* ការិយាល័យ​គយ និង​រដ្ឋាករ​បាវិត
* ការិយាល័យ​គយ និង​រដ្ឋាករ​ប៉ោយប៉ែត
* ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេ​ម​បូឌាន ចេជាង ហ្គ័​រ​ជី
* ការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ
* ការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត ហុង ឡេង​ហួរ
* ការិយាល័យ​គយ និង​រដ្ឋាករ​ផែស្ងួត តិច ស្រ៊ុន​។​

​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា អំពាវនាវ​ដល់​ម​សាធារណជន និង​ធុរជន​ពាក់ព័ន្ធ​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​សហការ អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០២៥ តទៅ​៕

​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.