(ខេត្តតាកែវ)៖ ការបង្ហោះផ្សាយអំពីករណីបង្គោលព្រំដែនលេខ២៧៥ នៅច្រកភ្នំដិន ខេត្តតាកែវ ថាបានបោះចូលដីខ្មែរ ១២៧០ម៉ែត្រ គឺជាព័ត៌មានក្លែងក្លាយ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត។
គួរជម្រាបផងដែរថា អ៊ុំ សំអាន ដែលធ្លាប់ជាទណ្ឌិតជាប់គុកដោយសារតែបំភ្លៃការពិតលើរឿងព្រំដែន ដូចនេះ រាល់ព័ត៌មានទាំងឡាយទាក់ទងនឹងបញ្ហាព្រំដែន និងបញ្ហាផ្សេងៗទៀត ដែលបុគ្គលនេះ និយាយជាការភូតកុហក បំភ្លៃ បំផ្លើស បំភ័ន្តទាំងអស់។ អតីតទណ្ឌិតរូបនេះ គ្មានតម្លៃក្នុងការនិយាយពីបញ្ហាជាតិទេ។
អ៊ុំ សំអាន ក៏ធ្លាប់ទាំងបានធ្វើលិខិតសុំទោសសម្តេចតេជោ ហ៊ុន សែន ផងដែរ នាពេលកន្លងមក ចំពោះការបង្ហោះព័ត៌មានមិនពិតរឿងព្រំដែន ដែលបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សណ្តាប់សង្គម៕



