ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដង្ហែ​និង​បើក​សង្ក្រាន្ត​ពិធី​បុណ្យចូលឆ្នាំថ្មី ជាមួយនឹង​ការ​រាំ​លេង​កម្សាន្ត​ដោយ​ក្តី​រីករាយ

ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ដង្ហែ​និង​បើក​សង្ក្រាន្ត​ពិធី​បុណ្យចូលឆ្នាំថ្មី ជាមួយនឹង​ការ​រាំ​លេង​កម្សាន្ត​ដោយ​ក្តី​រីករាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤ ឯកឧត្តម គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ និង​លោកស្រី សុខា គងពិសី គីម រិទ្ធី ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​តាម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត មេបញ្ជាការ​កងកម្លាំង​ទាំង​៣ អាជ្ញាធរ​ក្រុង​ព្រះវិហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន​កាយ​រិទ្ធ យុវជន​កាកបាទក្រហម សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុង (​ស​.​ស​.​យ​.​ក​) បាន​ចូលរួម​ដង្ហែ និង​បើក​សង្ក្រាន្ត ពិធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។​

​ឯកឧត្តម គីម រិទ្ធី បាន​ថ្លែងថា ការជួបជុំ​អបអរសាទរ​សង្ក្រាន​ឆ្នាំ​ថ្មី​នេះ គឺ​ស្ថិត​ក្រោម​ម្លប់​សន្តិភាព​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​បន្ត​ដឹកនាំ​ប្រទេសជាតិ ក្នុង​ការប្រតិបត្តិ​មាគ៌ា​ប្រពៃ និង​មរតក​នយោបាយ​ថ្លៃថ្លា​របស់​សម្តេច​តេជោ ហ៊ុន សែន ដែល​ជា​ស្ថាបនិក​នយោបាយ​ឈ្នះ​ឈ្នះ​។ ការជួបជុំ​គ្នា​ក្នុង​ពិធី​បើក​សង្ក្រាន្ត​នាពេលនេះ ពិតជា​បញ្ជាក់​ឱ្យឃើញថា ទាំងអស់​គ្នា​រស់​ក្រោម​ម្លប់​សន្តិភាព និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​អភិបាល​ខេត្ត​ព្រះវិហារ​ថ្លែង​បញ្ជាក់ទៀតថា ក្នុង​ពិធី​បើក​សង្ក្រាន​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ឆ្នាំនេះ មាន​រៀបចំ​ពិធី​ដង្ហែ​បង្ហាញ​នូវ​របស់​៤​ប្រភេទ ដែល​ជា​និមិត្តរូប និង​ជា​អត្តសញ្ញាណ​សម្រាប់​ខេត្ត​ព្រះវិហារ​យើង ក៏ដូចជា​សង្គមជាតិ​ទាំងមូល ដែល​ក្នុងនោះ​រួមមាន​៖

* រូបតំណាង​សត្វ​នាគរាជ ដែល​មាន​កម្ពស់​ជាង​២​ម៉ែត្រ ជា​សត្វ​តំណាង​ឱ្យ​ឆ្នាំ​រោង ជា​ឆ្នាំ​ទី​៥ ក្នុងចំណោម​ឆ្នាំ​ទាំង​១២ ដែល​តំណាងឱ្យ​ភាព​អង់អាច​ក្លាហាន ឫទ្ធី​អំណាច​ខ្លាំងក្លា និង​មាន​ចិត្ត​សណ្តោស​ប្រណី​ដល់​មនុស្ស​ទាំងពួង​។​
* រូប​ខែល​យក្ស ដែល​មាន​ទំហំ​ប្រវែង​៥​ម៉ែត្រ ជា​តំណាងឱ្យ​ឧបករណ៍​ការពារ អាវុធ​សម្រាប់​ប្រើប្រាស់​ក្នុង​ចម្បាំង​សង្គ្រាម នៅក្នុង​សម័យ​បុរាណ ហើយ​ប្រវត្តិ​នៃ​សិល្បៈ​វាយ​ខែល​នេះ ជា​ផ្នែក​មួយ​សិល្បៈ ដែល​ជនជាតិដើម​គួយតែ​ង​តែ​សំដែង​នៅក្នុង​ពិធី​បុណ្យទាន​ផ្សេងៗ ហើយ​វា​មាន​ប្រភព​មក​ពី​ស្រុក​ឆែប ខេត្ត​ព្រះវិហារ​របស់​យើង​។​
* អង្រុត​យក្ស ដែល​មាន​ទំហំ​កម្ពស់​ប្រវែង​ប្រមាណ​៥​ម៉ែត្រ ហើយ​ឧបករណ៍​នេះ​សម្រាប់​ប្រើប្រាស់​នេសាទ​ត្រី​មួយ​ប្រភេទ ក្នុង​ចំណោម​ឧបករណ៍​នេសាទ​ជាច្រើន​ប្រភេទ ដែល​បងប្អូន​ខ្មែរ​យើង​ជំនាន់​មុន បាន​រក្សាទុក​ជា​កេរតំណែល​ទុក​ឱ្យ​ជំនាន់​ក្រោយៗ​។​
* សត្វ​ត្រ​យ៉ង​យក្ស ដែល​សត្វ​នេះ​ជា​ប្រភេទ​សត្វ​ស្លាបមាន​រូបរាង​ស្រស់ស្អាត ជា​សត្វ​កម្រ​ជិត​ផុត​ពូជ ជា​និមិត្តរូប​តំណាង​ជាតិខ្មែរ ហើយ​សម្រាប់​ខេត្ត​ព្រះវិហារ​យើង សត្វ​នេះ​មាន​រស់នៅ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ដែល​ភ្ញៀវ​ទេសចរណ៍​ជាតិ​និង​អន្តរជាតិ​តែង​ទៅ​ទស្សនា​។​

​ឯកឧត្តម គីម រិទ្ធី ក៏​បាន​ថ្លែង​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំង លោកគ្រូ​អ្នកគ្រូ ប្អូនៗ ក្មួយៗ សិស្សានុសិស្ស និង​យុវជន​ទាំងអស់ ដែល​បាន​ផ្តួចផ្តើម​និង​រួបរួម​សាមគ្គី​គ្នា ខិតខំ​រៀបចំ​តុបតែង​លម្អ​សោភ័ណភាព​នៅតាម​ទីសាធារណៈ និង​ទីកន្លែង​សំខាន់​នានា ជាពិសេស​គឺ​ការរៀបចំ​ពិធី​បើក​សង្ក្រាននេះ ដែល​រៀបចំ​បាន​យ៉ាង​ល្អ ផ្តល់នូវ​ភាពសប្បាយ​រីករាយ​។​

​ឯកឧត្តម​ក៏បាន​ណែនាំ​ដល់​យុវជន និង​ប្រជាពលរដ្ឋ ត្រូវ​នាំគ្នា​លេងល្បែង​ប្រជាប្រិយ​ដូចជា បោះ​អង្គុ​ញ ទាញ​ព្រ័ត្រ ចោល​ឈូង លាក់កន្សែង​ជាដើម ព្រមទាំង​លើកទឹកចិត្ត​ចូលរួម​រាំ​លេង​កម្សាន្ត​ចង្វាក់​ប្រពៃណី ដូចជា សា​រ៉ា​វ៉ាន់ រាំវង់ រាំ​ក្បាច់ បទ​ប្រពៃណី​ខ្មែរ​ឱ្យ​ច្រើន​។ ឯកឧត្តម​ស្នើ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុង​ពេល​ធ្វើដំណើរ កុំ​ជិះ​ម៉ូតូ​ហួស​ល្បឿន ជែង ឫ​វ៉ា​គ្នា​ដែល​បង្ក​ឱ្យមាន​គ្រោះថ្នាក់ ចៀសវាង​ការ​លេង​ល្បែងស៉ីសង លេង​ប៉ាត​ម្សៅ បាញ់​ទឹក លាប​ធ្យូង និង​គ្រឿងផ្ទុះ​ផ្សេងៗ​៕

ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.