ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

អភិបាលខេត្ត​ពោធិ៍សាត់ បើក​ដំណើរ​ព្រឹត្តិការណ៍ «​មហាសង្ក្រាន្ត​កោះ​សំពៅ​មាស​ពោធិ៍សាត់​» ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

អភិបាលខេត្ត​ពោធិ៍សាត់ បើក​ដំណើរ​ព្រឹត្តិការណ៍ «​មហាសង្ក្រាន្ត​កោះ​សំពៅ​មាស​ពោធិ៍សាត់​» ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ដើម្បី​អបអរសាទរ ពិធី​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ព​.​ស ២៥៦៧ គ​.​ស ២០២៤ ដែល​នឹង​ឈាន​ចូល​មក​ដល់​នេះ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​រៀបចំ​ព្រឹត្តិការណ៍ «​មហាសង្ក្រាន្ត​កោះ​សំពៅ​មាស​ពោធិ៍សាត់​» នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស ទល់មុខ​សាលាខេត្ត​ពោធិ៍សាត់ រយៈពេល​០៤​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១៣-១៦ ខែ​មេសា ឆ្នាំ​២០២៤​។​

​ពិធី​បើក​ដំណើរ​ព្រឹត្តការណ៍​សង្ក្រាន្ត ត្រូវបាន​ធ្វើឡើង នា​ល្ងាច​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤ ក្រោម​វត្តមាន លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​, លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​លោកស្រី អាំង សុជាតា ខូយ​រីដា ប្រធានកិត្តិយស សាខាសមាគម​នារី​កម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ខេត្ត ព្រមទាំង​មន្ត្រី​អ្នកមុខអ្នកការ ក្រុមយុវជន និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោក ខូ​យ រី​ដា បាន​ថ្លែងថា ថ្ងៃនេះ​លោក​ពិតជា​មាន​សេចក្តីសោមនស្ស​រីករាយ​បំផុត ដោយ​បាន​ចូលរួម​ជា​អធិបតី ក្នុង​ពិធី​អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ ឆ្នាំ​រោង ឆ​ស័ក ពុទ្ធ​សករាជ ២៥៦៧ គ​.​ស ២០២៤ ដែល បាន​រៀបចំ​ឡើង ដោយ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នា​ឱកាស​ដ៏​ថ្លៃថ្លា​នេះ​។ លោក​សូម​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​វត្តមាន លោក លោកស្រី វិស័យ​ឯកជន អាជីវករ បងប្អូន​ប្រជាពលរដ្ឋ ព្រមទាំង​ក្មួយៗ​យុវជន យុវនារី​ទាំងអស់ ដែល​បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ មក​ចូលរួម​អបអរសាទរ ក្នុង​ពិធី​បុណ្យចូលឆ្នាំថ្មី​នេះ​។ យើងទាំងអស់គ្នា​បានដឹងហើយថា បុណ្យចូលឆ្នាំ​ខ្មែរ គឺជា​បុណ្យប្រពៃណី​មួយ ដែល​យើង​តែងតែ ប្រារព្ធ​ឡើង ចាប់ពី​ថ្ងៃ​ទី​១៣ ឬ​១៤​មេសា ជា​រៀងរាល់ឆ្នាំ ដោយ​មាន​ការចូលរួម​ពី​មហាជន​ទូទៅ មិន​ថា​អ្នក​ដែល​កាន់ ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ឬ​ជាតិ​សាសន៍​ណា​ឡើយ​។​

​លោក​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ រដ្ឋបាល​ក្រុង ស្រុក មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ទី​វត្ត​អារាម ព្រមទាំង​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន ដែល​បាន​រៀបចំ​ពិធី​សង្ក្រាន្ត​អបអរសាទរ​ឆ្នាំ​ថ្មី​នេះ ដោយ បង្ក​បរិយាកាស​សប្បាយ​រីករាយ ជូន​ដល់​ប្រជាពលរដ្ឋ​របស់​យើង ឱ្យ​ចូលរួម​លេងល្បែង​ប្រជាប្រិយ កម្សាន្ត​សប្បាយ​ផ្សេងៗ ដើម្បី​រក្សា​ប្រពៃណី ទំនៀមទម្លាប់​របស់​ខ្មែរ​យើង នៅក្នុង​យុគសម័យ​សន្តិភាព និង​បច្ចេកវិទ្យា​ឌីជីថល​។ លោក ខូ​យ រី​ដា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ លោក ស៊ុយ សែម តំណាងរាស្ត្រ​មណ្ឌល​ពោធិ៍សាត់ ដែល​បាន​ចំណាយ​ពេលវេលា កម្លាំងកាយ​ចិត្ត បញ្ញា ស្មារតី ព្រម​ទាំង​ធនធាន​ជាច្រើន សម្រាប់​អភិវឌ្ឍ​ខេត្ត​ពោធិ៍សាត់ រយៈពេល​កន្លង​។​

​ជាមួយគ្នា​នោះ លោក​ក៏​សូម​ថ្លែងអំណរគុណ ដល់​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​ទាក់ទាញ​វិនិយោគទុន ក្នុង​និង​ក្រៅប្រទេស​ជា​ច្រើន មក​ជួយ​អភិវឌ្ឍ​ខេត្ត​ពោធិ៍សាត់ ឱ្យមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ ជា​ពិសេស​ជួយ​ដល់​ប្អូនៗ និយោជិត កម្មករ កម្មការិនី​របស់​យើង មាន​ការងារ​ធ្វើ ហើយ​នៅ​ជិត​ផ្ទះ​ថែម​ទៀត​។ លោក ខូ​យ រី​ដា សូមឱ្យ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ រួម​ទាំង​ប្រជា​ការពារ ត្រូវ​យកចិត្តទុកដាក់​ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ជូន​បងប្អូន​យើង ក្នុង​អំឡុងពេល​ចូល​ឆ្នាំ​នេះ និង​បន្ត​ទៅ​ពេល​ខាង​មុខ​ទៀត ឱ្យបាន​ល្អ ដើម្បី​រក្សាបាន​សេចក្តីសុខ​របស់​ប្រជាពលរដ្ឋ​យើង​។​

​លោក​អភិបាលខេត្ត​ពោធិ៍សាត់ ក៏​សូមឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ទាំងមូល សូម​ទទួលបាន​នូវ សេចក្តីសុខ​ចម្រើន​គ្រប់ៗ​គ្នា និង​សូម​ឱ្យ​ជួបប្រទះ​នូវ​ពុទ្ធពរ​ទាំង​៤​ប្រការ គឺ​៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ និង​សូម​ប្រកាស បើក​សង្ក្រាន្ត​ពោធិ៍សាត់ នៅលើ​បុរី​វប្បធម៌​កោះ​សំពៅ​មាស និង​ទូទាំង​ខេត្ត ពោធិ៍សាត់ ចាប់ពី​ពេលនេះ​តទៅ​។​

​សូមបញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍ «​មហាសង្ក្រាន្ត​កោះ​សំពៅ​មាស​ពោធិ៍សាត់​» ក្នុង​រយៈពេល​៤​ថ្ងៃនេះ មាន​ការរៀបចំ​តុបតែង​លម្អ​ភ្លើង​លម្អ​ចម្រុះ​ពណ៌ ការសម្តែង​របាំ​ត្រុដិ ការសម្តែង​របាំ​គោះអង្រែ ការសម្តែង​របាំ​បេះ​ក្រវាញ​… ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ កម្ម​វិធី​ដុត​កាំ​ជ្រួច កម្មវិធី​រាំ​កម្សាន្ត ការប្រគុំ​តន្ត្រី​ខ្នាត​យក្ខ ខ្នាត​មធ្យម ដើម្បី​បង្ហាញ និង​ផ្សព្វផ្សាយ​ពី​ទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និង​កិត្យានុភាព​នៃ​ជាតិខ្មែរ នៅក្នុង​យុគសម័យ​សន្តិភាព និង​បច្ចេកវិទ្យា​ឌីជីថល ដ៏​រុងរឿង​នៃ​យើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.