ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង

រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​រោង នៅ​រមណីយដ្ឋាន​វត្តភ្នំ

រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ពិធី​ទទួល​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​រោង នៅ​រមណីយដ្ឋាន​វត្តភ្នំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សង្គ្រាន្ត​ឆ្នាំថ្មី ឆ្នាំ​រោង ឆ​សក័ ព​.​ស​២៥៦៨ គ​.​ស​២០២៤ បាន​ចូល​មក​ដល់​នៅវេលា​ម៉ោង​២២៖២៤​នាទី​យប់​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០២៤ ក្នុង​ឱកាស​ដ៏​រីករាយ​នេះដែរ ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, គណៈ​អភិបាល​រាជធានី​ភ្នំពេញ​អាជ្ញាធរ​សង្កាត់ ខណ្ឌ កងកម្លាំងប្រដាប់អាវុធ ក្រោម​ឱវាទ​រាជធានី​ភ្នំពេញ បាន​កំណត់​យក​ទីតាំង​រមណីយ៍ដ្ឋាន​វប្ប​ធម៌​ប្រវត្តិសាស្ត្រ​វត្តភ្នំ ដែល​ជា​និមិត្តរូប នៃ​ការកកើត​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ពិធី​ទទួល​អំណរ​សាទរ​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​រោង ឆ​ស័ក ព​.​ស​២៥៦៨ គ​.​ស​២០២៤​។​

​ឯកឧត្តម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​, ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី រួម​ជាមួយ​គណៈ​អភិបាល សមាជិក សមាជិការ​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ បាន​អញ្ជើញ​អុច​ធូប​បួងសួង​ដល់​ម្ចាស់​ទឹក​ម្ចាស់​ដី​, លោកយាយ​ពេញ សុំ​ជួយ​បីបាច់ ថែរក្សា​អភិបាល​ប្រោះព្រំ​ដល់​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់​អោយមាន​សេចក្តីសុខ​ចំរុងចំរើន និង​ទទួលបាន​ជោគជ័យ ក្នុង​គ្រប់​ការងារ ក្រោម​ម្លប់​នៃ​សន្តិភាព នា​ឆ្នាំ​ថ្មី​នេះ​។​

​ថ្នាក់ដឹកនាំ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​បួងសួង​សុំ​ពរជ័យ​ពី​ទេវតា​ឆ្នាំ​ថ្មី សូម​កើតមាន​ដល់​ប្រជាពលរដ្ឋ​គ្រប់រូប និង​ជម្រះ អស់​នូវ​គ្រោះ​ចង្រៃ​អ៊ុប​ទ្រុ​ប​ទាំងឡាយ​ទាំងពួង ដែល​កើតមាន​ពី​ឆ្នាំ​ចាស់ អោយ​ជ្រះ​ស្រលះ និង​ទទួល​ពរជ័យ សិរី​សួរ​ស្តី ពី​ទេព្តា​ឆ្នាំ​ថ្មី ព្រះនាម ម​ហោ​ធរ​ទេវី ជា​បុត្រី​ទី​៧ របស់​កបិល​មហាព្រហ្ម ព្រមទាំង​សម្រេចបាន​ជោគជ័យ​ថ្មីៗ​ថែម​ទៀត ក្នុង​ឆ្នាំ​ថ្មី​នេះ​។​

​ជាមួយគ្នានេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​បាន​បង្កើត​សង្ក្រាន្ត​វត្តភ្នំ រួម​ទាំង​ការតុបតែង​លំអរ ជុំវិញ​រមណីដ្ឋាន​វត្តភ្នំ​, តាម​ដង​វិថី​, មហាវិថី និង​កន្លែង​សប្បាយភាព​នានា រួម​ទាំង​ការបង្កើត​ឲ្យមាន​ការ​លេងល្បែង​របាំ​ប្រជាប្រិយ៍​ខ្មែរ ច្រើន​ទំរង់ ការប្រគុំ​តន្ត្រី រួម​ទាំង​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​បាន​យ៉ាង​ល្អ ស្របតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ជាតិ​ដ៏​ល្អ​ផូរផង់​, ការទាក់ទាញ​ភ្ញៀវទេសចរ ឲ្យចូល​មក​ទស្សនា​កំសាន្ត​នៅ​រាជធានី​ភ្នំពេញ និង​នៅតាម​បណ្តា​រាជធានី​.​ខេត្ត តាមរយៈ​ការរៀបចំ​សង្គ្រាន្ត​ប្រចាំ​តំបន់ ឬ​តាម​អង្គភាព​, តាម​ក្រុមហ៊ុន​, សាលារៀន​, វត្ត​អារាម​ជាដើម​។​

​ពិធី​ខាងលើនេះ ក៏​បាន​បង្ហាញឲ្យឃើញ​ពី​ស្មារតី​សាមគ្គីភាព មិត្តភាព រវាង​មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ ក៏​ដូច​រំលឹក​ឡើងវិញ​នូវ​សមិទ្ធិផល​នានា ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ រួមជាមួយ​ប្រជាពលរដ្ឋ បាន​កសាងឡើង ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​កន្លង​ទៅ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ក្នុង​ទីក្រុង ទាំង​សេវា​សាធារណៈ​, ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ ក៏​ដូច​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​, ការលើកកម្ពស់​សោ​ភណ្ឌ​ភាព​បរិស្ថាន​រាជធានី​ភ្នំពេញ​ផង​ដែរ​។​

​ទន្ទឹម​នឹង​ការរៀបចំ​ឲ្យមាន​ការ​លេងល្បែង​ប្រជាប្រិយ៍​មាន​ទាញ​ព្រ័ត្រ​, លោត​បាវ​,​ចោល​ឈូង​,​បោះ​អង្គុ​ញ​,​លាក់កន្សែង​និង​រាំ​លេង​កំសាន្ត​នៅ​រមណីដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ក៏​មាន​ការរៀបចំ​ជា​ស្តង់​លក់​ទំនិញ​បែប​អនុ​ស្សាវ​រីយ៏​ជា​ខ្មែរ ជា​អាហារ​ហូបចុក​ជាច្រើន​មុខ​ថែមទៀត​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​លើកឡើង​ថា យើង​បាន​សប្បាយ​រីករាយ គឺ​ដោយសារ​យើង​មាន​សន្តិភាព​ពេញលេញ មាន​ស្ថេរភាព​នយោបាយ ក្រោម​ការដឹកនាំ​របស់​របស់​ស្ថាបនិក​សន្តិភាព​គឺ សម្តេច​តេជោ ហ៊ុន សែន និង​ដឹកនាំ​បន្ត​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី​អាណត្តិ​ទី​៧ នៃ​រដ្ឋសភា​ដែល​បាន​ធ្វើឲ្យ​កម្ពុជា បោះ​ជំ​ហ៊ាន​ទៅ​មុខ​លើ​គ្រប់​វិស័យ ធ្វើអោយ​កម្ពុជា​ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ​។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​រថយន្តក្រុង​ចំនួន​៤៥៥​គ្រឿង ដើម្បី​ដឹក​ជញ្ជូន​ប្រជាពលរដ្ឋ​ពី​រាជធានី​ភ្នំពេញ ទៅ​លេង​ស្រុកកំណើត តាម​បណ្តា​ខេត្ត ក្រុង​នានា នឹង​ចាំ​ដឹក​បងប្អូន​មក​វិញ នៅ​ថ្ងៃ​ទី​១៧ មេសា ដោយ​មិន​យកប្រាក់ ដើម្បី​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​បងប្អូន ក្នុងការ​ធ្វើ​ដំណើរ​នាឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ​។​

​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃ​ទី​១៣-១៤-១៥ មេសា​នេះ​ដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្តី​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ ពិសេស​ប្អូនៗ​ក្មួយៗ​ជា​យុ​វ័យ​សិស្សសាលា​, កម្មករ កម្ម​ការ​នី ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ពេល​បើកបរ​, មិន​ត្រូវ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍​, ចូលរួម​ទប់ស្កាត់ ការពារ​គ្រោះ​អគ្គិភ័យ ត្រូវមាន​ការប្រុងប្រយ័ត្ន ចំពោះ​ភ្លើងទៀន ធូប​, ចង្គ្រាន ចរន្តអគ្គិសនី​ជាដើម​។​

​ក្នុង​សេចក្តីអំពាវនាវ​ដដែល​នេះដែរ ក៏​បាន​ណែនាំ​ឲ្យ​ជៀសវាង​ការលេង​បាញ់​ទឹក​, ជះ​ទឹក​, គប់​ស្បោង​ទឹក​, លាប​ធ្យូង ប៉ាត​ម្សៅ ទះ គក់​ដោយ​ដៃ ឬ​វាយ​នឹង​រំពាត់​ទៅលើ​អ្នកដំណើរ​, ការជិៈ​ម៉ូតូ​បង្ហោះតាម​ដងផ្លូវ ,​ហាម​ដាច់ខាត​ការលេង​ល្បែងស៊ីសង ដុត​ផាវ និង​គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​។ ត្រូវ​ចូលរួម​រក្សា​ឲ្យបាន​នូវ​សេចក្តីថ្លៃថ្នូរ​ស័ក្តិសម ជា​កុលបុត្រ កុលធិតា​ខ្មែរ ប្រកប​ដោយ​គុណធម៌ និង​សិលធម៌​។ ពិធី​បុណ្យចូលឆ្នាំថ្មី ក៏​បាន​បញ្ជាក់ឲ្យ​យើង​គ្រប់គ្នា បាន​ដឹង​ផង​ដែរ​ថា​៖ អាយុ​របស់​យើង​ម្នាក់ៗ ចេះ​តែ​រំកិល​ទៅមុខ​ឥតឈប់ឈរ គឺ​ពេលវេលា​មិន​ចាំ​យើង​ទេ​។ ដូច្នេះ​ទាមទារ​ឲ្យ​បុគ្គល​គ្រប់​រូប​ប្រតិបត្តិ​តែ អំពើ​ល្អ អំពើ​ជា​កុសល​សម្រាប់​ខ្លួន​, សម្រាប់​គ្រួសារ សម្រាប់​អ្នក​ដទៃ និង​សម្រាប់ សង្គមជាតិ​ទាំងមូល ក្រោម​ម្លប់​សន្តិភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.