ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​ប្រជាពលរដ្ឋ​៥០០​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ទទួល​អំណោយ​កញ្ចប់​អាហារ​ខែ​រ៉ា​ម៉ា​ឌន ពី​អង្គការ​ហា​សា​ណះ

​ប្រជាពលរដ្ឋ​៥០០​គ្រួសារ នៅ​ខេត្ត​កំពង់ឆ្នាំង និង​ខេត្ត​ពោធិ៍សាត់ ទទួល​អំណោយ​កញ្ចប់​អាហារ​ខែ​រ៉ា​ម៉ា​ឌន ពី​អង្គការ​ហា​សា​ណះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោក រ៉ូ​ហ្វី អូស្មាន អនុប្រធាន​អង្គការ​មូលនិធិ​អភិវឌ្ឍន៍មុស្លិ​មក​ម្ពុ​ជា តំណាង​លោក​បណ្ឌិត អូស្មាន ហាស្សាន់ ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​អង្គកា​រមូ​និធិ​អភិវឌ្ឍន៍​មុស្លិម​កម្ពុជា (CMDF) អញ្ជើញ​ចែក​កញ្ចប់​អាហារ​ខែ​រ៉ា​ម៉ា​ឌន របស់​អង្គការ​ហា​សា​ណះ (Hasene) សហការ​ជាមួយ CMDF ចំនួន​៥០០​គ្រួសារ ដោយ​ក្នុង​នោះ ខេត្ត​កំពង់ឆ្នាំង ២០០ និង​ខេត្ត​ពោធិ៍សាត់ ៣០០​គ្រួសារ​។​

​ថ្លែង​ក្នុង​ពិធី​នា​សប្ដាហ៍​កន្លងទៅ​នេះ លោក រ៉ូ​ហ្វី អូស្មាន បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជូន​ដល់​បងប្អូន​ជាទី​នឹករលឹក​បំផុត​។​

​លោក​បាន​បន្ដថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន អតីត​នាយករដ្ឋមន្ត្រី និង​បន្ត​មក​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ និង​ស្វែងរក​សុខសន្តិភាព​ជូន​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល ហើយ​សូម​អរគុណ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​កន្លងមក ហើយក៏​បាន​ជ្រើសតាំង​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ដឹកនាំ​ធ្វើឲ្យ​ប្រទេស​កម្ពុជា មាន​ការរីកចម្រើន​ត​ទៅ​មុខ​ទៀត ហើយ​មាន​តែ​គណបក្ស​ប្រជាជន​តែ​មួយ​ប៉ុណ្ណោះ បាន​ថែរក្សា​សន្តិភាព​ជូន​ដល់​បងប្អូន​ជនរួមជាតិ​ទាំងអស់​។​

​នៅក្នុង​ថ្ងៃ​ដដែល​លោក រ៉ូ​ហ្វី អូស្មាន បាន​ដឹកនាំ​គណៈប្រតិភូ បន្តដំណើរ​ទៅ​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ខែ​រ៉ា​ម៉ា​ឌន​របស់​អង្គការ ហា​សា​ណះ (Hasene) ដែល​ស្ថិតនៅ​ភូមិ​ប្រឡាយ​ធំ ឃុំ​វាល ស្រុក​កណ្តៀង ខេត្ត​ពោធិ៍សាត់ ចំនួន​៣០០​គ្រួសារ​។​

​លោក​បាន​គូសបញ្ជាក់ថា ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើឲ្យ​មាន​សុខ​ដុមនីយកម្ម​សាស​នា មាន​សិទ្ធិ​គោរព​ប្រតិបត្តិ​សាសនា ក៏​ដូចជា​មាន​ការចូល​រួម​ការអភិវឌ្ឍ​ជាតិ និង​សហគមន៍​ផងដែរ​។ ដូច្នេះ​ក្នុង​នាម​ខ្មែរ​ឥស្លាម ក៏​ដូច​ជា​ខ្មែរ​ទូទាំង​ប្រទេស ត្រូវ​ដឹង​គុណ​ដល់​ថ្នាក់ដឹកនាំ ដែល​លោក​ខំប្រឹង​ទាំង​កម្លាំងកាយ​ទាំង​កម្លាំងចិត្ត​ទាំង​ជីវិត និង​ប្រាជ្ញា ដើម្បី​ឲ្យ​ប្រទេស​ជាតិ​មួយ​នេះ មាន​សុខ​សន្តិភាព​រហូតមក​ដល់​សព្វថ្ងៃ​។​

​លោក រ៉ូ​ហ្វី អូស្មាន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​បំផុត​ដល់​រាជរដ្ឋាភិបាល ដែល​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ជំនួយ​នានា​ជុំវិញ​ពិភពលោក​បាន​នាំយក​អំណោយ​ចែកជូន​ខ្មែរ​ឥស្លាម នៅក្នុង​ខែ​បួស​រ៉ា​ម៉ា​ឌន​នៅពេល​ខាងមុខ ដូច្នេះ​ហើយ​ក្នុង​នាម​ប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​គាំទ្រ​ដល់​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ជា​រៀងរហូត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.