ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម ឃួង ស្រេង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ឯកឧត្តម គង់ គឹមនី សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ក្រសួងព័ត៌មាន រៀបចំវេទិកាពិភាក្សាមហាអនុតំបន់មេគង្គ សម្រាប់យុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមប្រធានបទ «ការកសាងទំនុកចិត្តក្នុងតំបន់ ភាពធន់នឹងប្រព័ន្ធឌីជីថល និងការចែករំលែកព័ត៌មានប្រកបដោយការទទួលខុសត្រូវ» ==> កម្ពុជាជូនដំណឹងជាផ្លូវការទៅភាគីថៃ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីចាប់ផ្តើមដំណើរការនៃយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ==> ឧត្តមសេនីយ៍ត្រី សៀ ទីន សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រសាសន៍សំខាន់ៗ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទស្សនកិច្ចនៅអគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ ==> សម្ដេចតេជោ ហ៊ុន សែន ផ្ដាំទៅអ្នកចង់ផ្ដួលរំលំ «ត្រកូលហ៊ុន» ដូចផ្ដួលរំលំរាជរដ្ឋាភិបាល «ងើបមួយ វៃមួយ», ទោះគ្មានត្រកូលហ៊ុន ដឹកនាំប្រទេសក៏មិនទាន់ដល់វេន «ត្រកូលសម» ដែរ (Video inside) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការប្តឹងតាមយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញា UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រជាមួយថៃ ==> ប្រកាសផ្ទេរប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី, លោក គង់ គឹមនី ជំនួសលោក ថង សាវុន ==> អភិបាលខេត្តប៉ៃលិន បួងសួងសុំសេចក្តីសុខចម្រើន ក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំ ដាក់លើរង្វង់មូលថ្មី

លោក​មេម​ន្ត្រីរដ្ឋ​បាលព្រៃឈើ​ស្រុក​ស្វាយលើ​ឃុបឃិ​តជាមួ​យឈ្មួញ​ឈ្មោះ ដោ ​ប៉ូដឹក​ឈើខុ​សច្បាប់ទាំ​ងថ្ងៃទាំង​យប់?

លោក​មេម​ន្ត្រីរដ្ឋ​បាលព្រៃឈើ​ស្រុក​ស្វាយលើ​ឃុបឃិ​តជាមួ​យឈ្មួញ​ឈ្មោះ ដោ ​ប៉ូដឹក​ឈើខុ​សច្បាប់ទាំ​ងថ្ងៃទាំង​យប់?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ឈ្មួញ​ឈើ​នៅ​ខេត្តសៀមរាប ត្រូវបានគេដឹងយ៉ាងច្បាស់ថា​ ឈ្មួញ ដោ ប៉ូ បាន ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​នៅ​ខេត្តសៀមរាប ក្លាយជា​វាល​រហោស្ថាន តែ​សមត្ថកិច្ច​ជំនាញ​បែរជា​អះអាងថា​គ្មាន​បទល្មើស​ព្រៃឈើ​នៅក្នុង​តំបន់​ គ្រប់គ្រង​របស់ខ្លួន​ទៅវិញ​។ ប្រភព​បាន​បញ្ជាក់ថា សកម្មភាព​របស់​ក្រុម​ឈ្មួញ​ព្រៃឈើ ក៏​បាត់​មុខ​មួយ​រយៈពេល តែ​ថ្មីៗ​នេះ​ក៏​លេចមុខ​ក្រុម​ឈ្មួញ​ចេញមក​រកស៊ី​ឈើ​នៅ​ខេត្ត​ឧ​ត្ត​រ​ មានជ័យ ដោយមាន​ការឃុបឃិត​បើកដៃ​ពី​លោក ឃុន ប៊ុនហេង នាយផ្នែក​រដ្ឋបាល​ព្រៃឈើ អន្លង់វែង​ផងដែរ​។ ឈ្មួញ​ខាងលើ បាន​រកស៊ី​ឈើ​ជាង​១០​ឆ្នាំ​មកហើយ ដោយ​ដឹក​ឆ្លងកាត់​យកមក​លក់​នៅ​ខេត្តសៀមរាប​យ៉ាង​អានាធិបតេយ្យ ។​

សកម្មជន ​ព្រៃឈើ​នៅ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ឈ្មួញ​ឈើ​ឈ្មោះ ដោ ប៉ូ បានធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​ចូលមក​លក់​តាម​ដេប៉ូ​នៅ​ខេត្តសៀមរាប​យ៉ាង​អនាធិបតេយ្យ ខណៈ​គ្មាន​សមត្ថកិច្ច​ជំនាញ​ណា​ចេញមុខ​ទប់ស្កាត់​ទេ​។ ប្រភព​ដដែល​បញ្ជាក់ថា បញ្ហា​នេះ​សង្ស័យ​មានការ​បើកភ្លើង​ខៀវ​ពី​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស មន្ត្រីរដ្ឋបាល​ព្រៃឈើ​តែម្ដង​។ សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ​របស់​ឈ្មួញ ដោ ប៉ូ ជា​មេខ្លោង​ដ៏​ធំ​មួយ ក្នុងចំណោម មេខ្លោង​ដទៃទៀត​ដែល​រកស៊ី​ដឹកជញ្ជូន​ឈើ និង​បំផ្លាញ​ធនធានធម្មជាតិ​ព្រៃឈើ​យ៉ាងធ្ងន់ធ្ងរ​។​

សកម្មជន​ព្រៃឈើ​ នៅ​ខេត្តសៀមរាប បាន​បញ្ជាក់ថាមាន​រថយន្ត​យី​ឌុប​ដឹកឈើ​ពេញ​របស់​ឈ្មួញ ដោ ប៉ូ បាន​ដឹកឈើ​ចេញពី​ភូមិសាស្ត្រ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ឆ្លងកាត់​តាម​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ទាំងយប់​ទាំង​ថ្ងៃ​យកមក​លក់​តាម​ដេប៉ូ ក្នុង​ខេត្តសៀមរាប​ជា​យូរ​ឆ្នាំ​ណាស់​មកហើយ​។ ​ ​ប្រជាពលរដ្ឋ​បាន​រិះគន់ថា បើ​គ្មាន​ការឃុបឃិត​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ ស្រុក​ស្វាយ​លើ និង​មន្ត្រី​ជំនាញ​ផ្សេងទៀត ឈ្មួញ​មិនអាច​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ និង​ដឹកជញ្ជូន​ឈើ​បានឡើយ ៕

2015_photowood1

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.