ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

កំពត​សាង​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ខ្លួន​ចាប់ពី​ឆ្នាំ​២០១៨

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ ខេត្ត​កំពត​បាន​សាង​ប្រវត្តិសាស្ត្រ​ថ្មី​របស់​ខ្លួន ដោយ​ការរៀបចំ​កំពត​សង្ក្រាន្ត​ឆ្នាំ​២០១៨ ផ្តល់​ភាពសប្បាយ​រីករាយ​ដល់ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ កាលពី​ថ្ងៃ​ទី​១៤​រហូត​ដល់​ថ្ងៃ​ទី​១៦​ខែ​មេសា ឆ្នាំ​២០១៨ បើ​ទោះ​ជា​ការត្រៀម​លក្ខណៈ​រៀបចំ​ពិធី​កំពត​សង្ក្រាន្ត​មាន​ពេល​ខ្លី​ក៏​ដោយ​។​ចំពោះ​ការធ្វើ​ពិធី​ដ៏​អធិកអធម​នេះ លោក​អភិបាល​ខេត្ត​កំពត​លើកឡើងថា នឹង​ប្រារព្វ​ពិធី​កំពត​សង្ក្រាន្ត​ឱ្យបាន​កាន់តែ​ធំ កាន់តែ​ល្អ​ប្រសើ​រនា​ឆ្នាំក្រោយ​ទៀត ពិសេស​លោក​នឹង​រៀបចំ​ឱ្យមាន​ឆ្នេរ​ងូតទឹក​កម្សាន្ត​ដូច​នៅ​ខេត្ត​ព្រះសីហនុ ប្រសិនបើ​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន សែន នៅ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​ក្រោយពី​លោក ជាយ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​កាត់​ខ្សែបូរ បើក​ដំណើរការ​កំពត​សង្ក្រាន្ត ឆ្នាំ​២០១៨ ក្រោម​ប្រធានបទ «​ខ្ញុំ​ស្រលាញ់​កំពត​» កាលពី​ថ្ងៃ​ទី ១៤ ខែ​មេសា​នោះ ប្រជាពលរដ្ឋ ពិសេស​យុវជន​យុវនារី និង​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ចំពោះ​ខេត្តកំពត​ដែល​បាន​បង្ហាញ​អំពី​សក្តានុពល​របស់​ខ្លួន តាមរយៈ​ការរៀបចំ​ពិធី​កំពត​សង្ក្រាន្ត ដោយ​មាន​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ឧស្សាហកម្ម​ផ្សេងៗ ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ ផលិតផល​កសិផល និង​ការតាំង​និង​លក់​ម្ហូបអាហារ​របស់​ខេត្ត ដែល​អាច​ផលិត និង​ធ្វើ​បាន​ជាច្រើន​ប្រភេទ​សម្រាប់​ទទួល​ភ្ញៀវ​ទេសច​រ​ទៅ​កម្សាន្ត​ផងដែរ​។ ក្រៅពី​បង្ហាញ​អំពី​សក្តានុពល​ខេត្ត កំពត​សង្ក្រាន្ត​បាន​បង្ក​ភាពសប្បាយ​រីករាយ​យ៉ាងច្រើន​ដល់​ភ្ញៀវទេសចរ ដូចជា​ការរៀបចំ​កន្លែង​លែង​ល្បែង​ប្រជាប្រិយ​ផ្សេងៗ (​បោះ​អង្គុញ​ទាញ​ព្រ័ត្រ លាក់​កន្សែង វាយ​ក្អម​) និង​មាន​រៀបចំ​ក្រុម​តន្ត្រី​ជាច្រើន​វង់​សម្រាប់​រាំលេង​កម្សាន្ត​ចាប់ពី​ពេល​រសៀល​រហូត​ដល់​ល្ងាច​។​

​ជាមួយនេះ លោក​សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពត បាន​ប្រាប់ឲ្យដឹង​ថា នេះ​ជា​លើក​ទី​១​ដែល​ខេត្ត​កំពត​បាន​រៀបចំ​កំពត​សង្ក្រាន្ត ហើយ​កម្មវិធី​នេះ​ល្អ​ណាស់​សម្រាប់​ខេត្ត​ទេសចរណ៍ ហើយ​ភ្ញៀវទេសចរ​អាច​កើនឡើង​កាន់តែច្រើន​។ លោក​បាន​បន្ត​ថា​សម្រាប់​ថ្ងៃ​ទី​១៤ ខែ​មេសា​ម្សិលមិញ ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ បាន​មក​ទស្សនា កំពត​សង្ក្រាន្ត ជាង​២​ម៉ឺន​នាក់ និង​ទៅ​ទស្សនា​តាម​គោលដៅ​ទេសចរណ៍​ក្នុង​ខេត្ត​ចំនួន​ជាង​២​ម៉ឺន​នាក់​ដែរ​។​

​លោក​បាន​បញ្ជាក់ថា នៅពេលដែល​មាន​កំពត​សង្ក្រាន្ត ភ្ញៀវទេសចរ​ពេល​ថ្ងៃ​ទៅ​កម្សាន្ត​សប្បាយ តាម​រមណីដ្ឋាន​នានា ហើយ​ពេល​យប់​បន្ត​សប្បាយ​ជាមួយនឹង​កំពត​សង្រាន្ត​ដែល​រដ្ឋបាលខេត្ត​បាន​កំពុង​រៀបចំ​នៅ​ចំណុច​មាត់​ព្រែក​កំពង់បាយ មុខ​សាលាខេត្ត​កំពត​។ លោក​សង្ឃឹម​ថ្ងៃនេះ និង​ថ្ងៃស្អែក ភ្ញៀវទេសចរ​នឹង​មក​ច្រើនជាង​ថ្ងៃទី​១ ព្រោះ​លោក​ថា ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​មិន​បានដឹងថា​កំពត​រៀបចំ​កម្មវិធី​នេះ​ឡើយ​។​

​លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​មានប្រសាសន៍​ប្រាប់ឲ្យដឹង​ថា ផ្អែក​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​ប្រមុខ​រាជរដ្ឋាភិបាល ជំរុញ​ឲ្យ​ខេត្ត​ទាំងអស់​ធ្វើ​សង្ក្រាន្ត​ឆ្នាំ​ថ្មី ដើម្បី​ផ្តល់​ភាពសប្បាយ​រីករាយ ទាក់ទាញ​ភ្ញៀវទេសចរ និង​បង្ហាញ​អំពី​សក្តានុពល និង​ការរីកចម្រើន​របស់​ខេត្ត​និមួយៗ​របស់​កម្ពុជា ទើប​រដ្ឋបាល​ខេត្ត​កំពត​ខិតខំ​ប្រឹងប្រែង​រៀបចំ​កម្មវិធី​នេះ​ឱ្យ​កើតមានឡើង បើ​ទោះ​ជា​ការ​ត្រៀម​រៀបចំ​មាន​រយៈពេល​ខ្លី​ត្រឹមតែ​មួយ​ខែ​ក៏​ដោយ​។ លោក​បាន​បន្តថា កំពត​សង្ក្រាន្ត​ឆ្នាំ​នេះ​នៅ​មិនទាន់​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ ដោយសារ​រយៈពេល​រៀបចំ​ខ្លី​ពេក ប៉ុន្តែ​ឆ្នាំ​ក្រោយៗ​តទៅទៀត ខេត្ត​នឹង​រៀបចំ​ពិធី​កំពត​សង្ក្រាន្ត​ឱ្យ​កាន់តែ​ល្អប្រសើរ ទាំង​កម្មវិធី និង​ការកែលម្អ​ក្រុង ស្រុក​ផង​ដែរ​។

​លោក​បាន​បញ្ជាក់ថា ប្រសិនបើ​សម្តេច​អគ្គសេនាបតី​តេជោ​ហ៊ុន សែន នៅតែ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី ដឹកនាំ​ប្រទេស​តទៅទៀត កំពត​សង្ក្រាន្ត​នឹង​ប្រារព្វ​ធ្វើ​រាល់​ឆ្នាំ ឱ្យ​កាន់តែ​ធំ កាន់តែ​សប្បាយ កាន់តែ​ល្អប្រសើរ​ជាង​នេះ ពិសេស​ខេត្ត​នឹង​រៀបចំ​ឱ្យ​មាន​តំបន់​រមណីយដ្ឋាន​ល្អៗ និង​មាន​តំបន់ឆ្នេរ​អាច​ងូតទឹក​លែង​ដូច​ខេត្ត​ព្រះ​ស៊ី​ហ​នុ ហើយ​ថា​លោក​បាន​និង​កំពុង​សិក្សា​ជ្រើសរើស​យក​ទីតាំង​ណា​នៃ​ខេត្ត​ដែល​អាច​មាន​លទ្ធភាព​ងាយស្រួល​ក្នុង​ការបង្កើត​ឆ្នេរ ហើយ​ងាយស្រួល​ទៅ​កម្សាន្ត​។​

​សូម​បញ្ជាក់​ដែរ​ថា សម្រាប់​ពិធី​កំពត​សង្ក្រាន្ត​រយៈពេល​បី​ថ្ងៃនេះ ស្ថានភាព​សន្តិសុខ សណ្តាប់ធ្នាប់​ទូទាំង​ខេត្ត​មាន​ភាពល្អប្រសើរ​គ្មាន​អំពើ​ចោរកម្ម​កើត​ឡើយ​នោះទេ ចំណែក​ការកកស្ទះ​ចរាច​រណ៍​ក៏​គ្មាន​ដូច​មុន​ដែរ ព្រោះ​រដ្ឋបាល​ខេត្ត​និង​កម្លាំង​សមត្ថកិច្ច​បាន​រៀប​ចំ​កន្លែង​ចំណត​ជាច្រើន និង​បាន​ធ្វើ​ចរាចរ​បញ្ជៀ​ស​ការកកស្ទះ​ជា​ច្រើន​កន្លែង​ទាំង​ពេល​ថ្ងៃ​និង​ពេលយប់ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ​មធុ​រិទ្ធ ស្នងការ​នគរបាល​ខេត្ត​កំពត​៕ សេង ណា​រិទ្ធ​

 

r180419b2 r180419b1 r180419b9 r180419b8 r180419b4 r180419b3

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.