ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង អភិបាលរង​នៃ​គណៈ​អភិបាល ខេ​ត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បត៍​១២​រោច​ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស ២៥៦១​ត្រូវ​នឹង​ថ្ងៃ ទី​១២​ខែ​មេសា ឆ្នាំ​២០១៨ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ធ្វើ​ពិធី​ប្រកាស ចូលកាន់​មុខ​តំណែង​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​កំពត ក្រោម​អធិបតីភាព លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​។​

​បន្ទាប់​ពី លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល ខេត្ត បាន​ធ្វើ​របាយការណ៍ ឱ្យ​ដឹង​អំពី វឌ្ឍនភាព​រីកចម្រើន​លើ​កក្តា​នុព​ល​គ្រប់ផ្នែក ពិសេស​សក្តានុពល​សេដ្ឋកិច្ច និង​ទេសចរណ៍ ដែល​ជា​វិស័យ​អទិភាព​មួយ​យ៉ាង​សំខាន់​របស់​ខេត្ត​កំពត​ទាំងមូល​។​

​យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​ត្រូវបាន​ប្រកាស​តែងតាំង លោក ប៉ឹ​ល កុសល​ឋានន្តរស័ក្តិ​ឧត្តមម​ន្ត្រី ថ្នាក់​លេខ​៤ ឱ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាល​ខេត្ត​កំពត​។​

​មានប្រសាសន៍​សំណេះសំណាល លោក សក់ សេដ្ឋា បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធិផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង របស់​អាជ្ញាធរខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពត​ទាំងមូល​ដែល​តែង​បាន​រួម​សាមគ្គី​សហការគ្នា  ក្នុង​ការអភិវឌ្ឍន៍​មូលដ្ឋាន​និង​បម្រើសេវា​សា​ធាណៈ​ទាំង​សេវា​សំណូមពរ​និង​សេវា​តម្រូវការ​ជូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ ដែល​គួរឱ្យ​មោទនៈ ពិសេស​បាន​ចូលរួម​ថែរក្សា សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ​នានា ដែល​ជា​ការរួមចំណែក យ៉ាង​សំខាន់​នៅក្នុង​កិច្ច​អភិវឌ្ឍន៍​សង្គម​ជាតិ​និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ​។​

​លោក សក់ សេដ្ឋា ក៏​បាន​ថ្លែង​បញ្ជាក់់ទៀតថា​៖ ការតែងតាំង ការផ្លាស់ប្ដូរ​ការផ្ទេរ​មុខតំណែង គឺជា​ដំណើរការ​ធម្មតា នៃ​នីតិវិធី​ស្របទៅតាម​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រស៉ី​វិល​ក្នុង​មុខងារ​សាធារណៈ​របស់ក្រ​សួង ស្ថាប័ន​នីមួយៗ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​។ គឺ​សំដៅ​ធ្វើយ៉ាងណា ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ចាំបាច់ ក្នុង​ការបម្រើ​សេវា​សា​ធាណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​និង​បាន​ប្រសើរឡើង​ថែមទៀត​។ ដូចនេះ​អាជ្ញាធរ​ខេត្ត មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​កងកម្លាំង​ប្រដាប់អាវុធ​ទាំងអស់ ពិសេស លោក ប៉ឹ​ល កុសល់ ដែល​ទើបតែ​បាន​ទទួល​ចូល​កាន់​មុខ​តំណែង​អភិបាលរង​ខេត្ត នាពេលនេះ ត្រូវ​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា​ដើម្បី​ធ្វើ​ការអភិវឌ្ឍន៍ និង​បម្រើ​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យបាន​កាន់តែ​រីកចម្រើន​និង​ប្រសើរឡើង​បន្ថែមទៀត​។  ហើយ​ត្រូវ​បន្ត​រួម​គ្នា​ថែរក្សា​សុខសន្តិភាព ស្ថិរភាព​នយោបាយ​និង សណ្ដាប់ធ្នាប់​សង្គម​ពិសេស​ក្នុង​ខេត្ត​កំពត​ទាំងមូល សំដៅ​ធានាបាន​នូវ​កំណើន​សេដ្ឋកិច្ច តាមរយៈ​ផលិតកម្ម​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឱ្យបាន​កាន់តែ​ប្រសើរ​ឡើង​៕
​សេង ណា​រិទ្ធ​

 

r180419a1 r180419a2 r180419a3 r180419a5 r180419a6 r180419a4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.