ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

បញ្ចុះ​បឋមសិលា​សាងសង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​”​ម្លេច​”​ក្នុងស្រុក​ជុំ​គី​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពត ៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ ៨​រោច​ខែ​ចេត្រ ឆ្នាំ​រកា នព្វ​ស័ក ព​.​ស​២៥៦១​ត្រូវ​នឹង​ថ្ងៃទី​០៨​ខែ​មេសា ឆ្នាំ​២០១៨  នៅ​ភូមិ​បាក់​នឹម ឃុំ​ច្រេស ស្រុក​ជុំ​គី​រី ខេត្ត​កំពត បានរៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នៅ​តំបន់​”​ម្លេច​” ក្រោម​អធិបតីភាព លោក​បណ្ឌិត ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​។

​លោក ស៊ុក សា​រ៉ា​ដ អភិបាលរង​ខេត្ត​តំណាង លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ធ្វើ​សន្ទរកថា ស្វាគមន៍ បញ្ជាក់​ឱ្យដឹងថា​៖​វិស័យ​ទឹកស្អាត​ក្នុង​ខេត្ត​កំពត​រហូត​ដល់​បច្ចុប្បន្ននេះ មាន​ភាព​រីកចម្រើន​ជា​លំដាប់ ក្នុងនោះ​មាន​អង្គភាព ផ្គត់ផ្គង់​ទឹកស្អាត​របស់​រដ្ឋ​មួយ គឺ​អង្គភាព​រដ្ឋ​ករ​ទឹក​ខេត្ត​កំពត និង​សេវាកម្ម​ផ្គត់ផ្គង់​ទឹកស្អាត​ឯកជន​ចំនួន​១៥​មូលដ្ឋាន​ដែល​បាន គ្របដណ្ដប់​លើ​០១​ក្រុង និង​០៧ ស្រុក ស្មើ​២៩​ឃុំ មាន​ប្រជាពលរដ្ឋ ក្នុង​តំបន់​សេវា​ចំនួន​៤២,៧០២ គ្រួសារ​ស្មើ​១៧០,៨០៨​នាក់ ។ ក្នុង​នោះ​ប្រជាពលរដ្ឋ​ទទួល​ទឹកស្អាត​ប្រើប្រាស់​មាន​ចំនួន​១៥,៣៩២​គ្រួសារ​ស្មើនឹង​៣៦% ។ ពិសេស​ទៅទៀត​នោះ​ខេត្ត​កំពត​ក៏​បាន​នឹង​កំពុង​ដំណើរការ​សាងសង់​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ខេត្ត​ថែម​ទៀត​ក្រោម​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ពី​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​គម្រោង​នេះ​នឹង​បញ្ចប់​នៅ​ខែ​សីហា​ឆ្នាំ​២០១៨​ខាងមុខ​នេះ​ដែរ ។

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់​ថា ៖ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត ម្លេច ដែល​ត្រូវ​ចាប់ផ្ដើម​សាងសង់​នាពេលនេះ គឺ​អាច​និយាយថា ជា​សំណង់​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​តំបន់​នេះ ដែល​តាំងពី​សម័យ​
​កាល​យូរ​មក​ពុំ​ធ្លាប់​មាន​រោងចក្រ​បែបនេះ​ទាល់តែសោះ ហើយ​ការសម្រេច​បាន​នូវ​ការបើក​ការដ្ឋាន​សាងសង់​នេះ គឺ​ឆ្លងកាត់​ដំណាក់កាល​សិក្សា​យូរ​បង្គួរ កើតចេញពី​ការធ្វើ​ពលី​កម្ម​របស់​រាជរដ្ឋាភិបាល ក្នុង​ការអនុញ្ញាត​ឱ្យ​កាត់​ដី​ចំនួន ៣​ហិកតា​ចេញពី​ផែនទីដី​បម្រុង​ទុក​អចិន្ត្រៃយ៍​ឆ្នាំ​២០០២ ដើម្បី​ប្រើប្រាស់ សម្រាប់​គម្រោង​សាងសង់​រោងចក្រ​នេះ និង​ជាមួយ​ការខិតខំ​ពី​សំណាក់​មន្ត្រី​ជំនាញ​រដ្ឋ​ករ​ទឹក​ស្វយ័ត​ក្រុងភ្នំពេញ ថ្នាក់ដឹកនាំ និង​មន្ត្រី​រដ្ឋបាល​ខេត្ត​កំពត និង​មន្ត្រី​ក្រសួង​ឧស្សាហកម្ម​និង​សិប្បកម្ម​ទៀតផង​។​

​លោក​ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ក៏​បាន​បញ្ជាក់ទៀតថា​៖ រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អាត​នេះ អាច​មាន​សមត្ថភាព​ផលិត​ទឹកស្អាត​បាន​ចំនួន ២០០០​ម៉ែត្រត្រីគុណ​ក្នុង​មួយថ្ងៃ និង​អាច​បាន​ដោះស្រាយ​បញ្ហា​ការខ្វះខាត​ទឹកស្អាត​ប្រើប្រាស់​សម្រាប់​ប្រជាពលរដ្ឋ​ប្រមាណ​៤​ម៉ឺន​នាក់ ស្មើ​ប្រមាណ​១​ម៉ឺន​គ្រួសារ រស់នៅ​ជុំវិញ​តំបន់​នេះ គឺ​ក្នុង​នោះ​ខេត្ត​កំពត​មាន​ស្រុក​ជុំ​គី​រី ចំនួន​៤​ឃុំ ស្រុក​ឈូក​ចំនួន​១​ឃុំ និង​ឃុំ​ត្រាំកក់​ស្រុក​ត្រាំកក់​ខេត្តតាកែវ ១​ឃុំ​និង​ក៏​សម្រាប់​ផ្ដល់​លទ្ធភាព​ដល់​អង្គភាព​និង​គ្រួសារ​ទ័ព​នៅទីនេះ​បាន​ប្រើប្រាស់​ទឹកស្អាត​ប្រកបដោយ​គុណភាព​ផងដែរ ។​

​ជាមួយ​ឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី ក៏បាន ស្នើ​ដល់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ មេត្តា​បន្ត​យកចិត្តទុកដាក់ និង​សហការ​គ្នា​ថែម​ទៀត នូវ​បញ្ហា​មួយចំនួន រួមមាន​៖ ការពង្រីក​បណ្ដាញ​ផ្គត់ផ្គង់​ទឹកស្អាត​ឱ្យ​កាន់តែ​មាន​វិសាលភាព​ធំ​ទូលាយ និង​ធានា​គុណភាព​ប្រើប្រាស់ គិតគូរ​រក្សា​តម្លៃ​ទឹក​សមរម្យ​ដើម្បី​ប្រជាពលរដ្ឋ​មាន​លទ្ធភាព​ប្រើប្រាស់  គិតគូរ​អំ​ពិីការ​រក្សា​ការពារ​និរន្តរភាព​ប្រភព​ទឹកក្នុង​ទំនប់​”​ម្លេច​”​តាម​វិធានកា​ច្បាប់​សមស្រប​ដើម្បី​ការពារ​តំបន់​រង​ទឹកភ្លៀង​ទំនប់​ទឹកម្លេច​នេះ​ពីការ​បំពុលទឹក និង​រួម​គ្នា​ជួយ​ថែរក្សា​ការពារ​សមិទ្ធផល​ថ្មី​នេះ​ឱ្យបាន​គង់វង្ស​យូរអង្វែង​សម្រាប់​ប្រយោជន៍​របស់​យើង​និង​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទាំងអស់គ្នា​។ ជាមួយ​ឱកាស​នោះ​ដែរ​អង្គពិធី​ក៏​បាន​ជូន​នូវ​អំណោយ​ជា​សា​រ៉ុង ក្រណាត់​និង​ថវិកា​ដល់​កម្លាំង​ការពារ និង​ប្រជាពលរដ្ឋ​ចូលរួម​ផង​ដែរ​៕
​សេង ណា​រិទ្ធ​

 

r180410b1 r180410b5 r180410b7 r180410b6 r180410b8 r180410b3 r180410b2 r180410b9 r180410b4

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.