បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធី បើកវគ្គបណ្តុះបណ្តាល ស្តីពីបច្ចេកទេសស៉ើបអង្គេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុកាស៉ីណូ ដល់សិក្ខាកាមនគរបាល៥៦រូប។
ពិធីនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង ចំនួន១១រូប លោក លោកស្រី នាយ នាយរងការិយាល័យជំនាញ លោកអធិការ អធិការរងគ្រប់បណ្តាក្រុងស្រុក មេបញ្ជាការវរ:ទាំង៤ សិក្ខាកាមចូលរួមវគ្គចំនួន៥៦រូប ស្រី១រូប។ វគ្គបណ្តុះបណ្តាលនេះមានរយះពេល១០ថ្ងៃ គិតចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។




