ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ស្គូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ អមដំណើរ​ដោយ​ក្រុមការងារ​

លោកជំទាវ អភិបាលខេត្ត​ប៉ៃលិន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់​ស្គូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ អមដំណើរ​ដោយ​ក្រុមការងារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ ថ្ងៃទី​០៣ ខែ​កញ្ញា ឆ្នាំ​២០២៣ លោកជំទាវ​បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន និង​ជា​អនុ ប្រធាន អនុគណៈកម្មាធិការ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ខេត្ត​ប៉ៃលិន អមដំណើរ ដោយ​ក្រុមការងារ បាន​អញ្ជើញ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការងារ​សាងសង់ ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន ស្ថិតនៅក្នុង ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។​

​នា​ឱកាស​នោះ លោកជំទាវ​បាន ស្រីមុំ អនុប្រធាន​អនុគណៈកម្មាធិការ​សាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ ឈ្នះ​-​ឈ្នះ ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​ការងារ​សាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ ឈ្នះ​-​ឈ្នះ ដែល​រហូត​មកដល់ ថ្ងៃនេះ ការងារ​សាងសង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន សម្រេចបាន​លទ្ធផល ៤០% តាម​ផែន ការ គ្រោងទុក រួម​ជាមួយ​រចនាសម្ព័ន្ធ​រណប​មួយចំនួនទៀត ហើយ​បន្ថែម​លើ​នេះ លោកជំទាវ​អនុប្រធាន ក៍​បាន ណែនាំ​ឱ្យ​ក្រុម ការងារ​បច្ចេកទេស ត្រូវ​គោរព​តាម​បទដ្ឋាន​ការសាងសង់​ឱ្យ​ដូច​ទម្រង់​ដើម នៃ​ស្តូប អនុស្សាវរីយ៍ នយោបាយ ឈ្នះ​-​ឈ្នះ នៅ​រាជធានី​ភ្នំពេញ និង​ត្រូវ​ពន្លឿន​ការងារ​សាងសង់​ឱ្យទាន់ ពេលវេលា​តាម​ការ គ្រោងទុក​។​

​លោកជំទាវ​បាន ស្រីមុំ បាន​មានប្រសាសន៍​លើកឡើងថា​៖ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​កំណត់​យក​ទិវា​នយោបាយ ឈ្នះ​-​ឈ្នះ ថ្ងៃទី​២៩ ធ្នូ ចូលទៅ​ក្នុង​ប្រតិទិន​ប្រចាំឆ្នាំ​ចាប់ ពី​ឆ្នាំ ២០២២ ត​ទៅ​តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការឈប់​សម្រាក​នោះទេ ដែល​ក្នុង​សារាចរ​ណែនាំ​ចុះហត្ថលេខា​ដោយ​សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា «​អស់​រយៈពេល​២៤​ឆ្នាំកន្លងមក ប្រទេស កម្ពុជា បានកំណត់ យក​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ ១៩៩៨ ជា​ការបញ្ចប់​សង្គ្រាម​ស៊ីវិល​ទាំងស្រុង​ដោយ​មិន​មាន​ការ​បង្ហូរឈាម និង​ទទួល​បាន​សន្តិភាព​ពេញលេញ​តាម​រយៈ​នយោបាយ​ឈ្នះ​-​ឈ្នះ ជា​គោលនយោបាយ​ដ៏​ធំ​មួយ ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា​បន្ទាប់​ពី​ឆ្លងកាត់​នូវ​ដំណាក់កាល​សង្គ្រាម ដំណាក់កាល នៃ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត និង​ដំណាក់កាល​សង្គ្រាម​ផង​ចរចា​ផង​រហូត​លេចឡើង​នូវ​វត្តមាន នៃ​នយោបាយ​ឈ្នះ​-​ឈ្នះ​» ។

​សូមបញ្ជាក់​ថា​៖ ការសាងសង់​ស្តូប​អនុស្សាវរីយ៍ នយោបាយ​ឈ្នះ​-​ឈ្នះ នៅ​ខេត្ត​ប៉ៃលិន គឺ​មាន​ទីតាំង​ស្ថិតនៅ ក្នុង​ភូមិ​ទឹកថ្លា សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន តាម​ដងផ្លូវ​វាង​ក្រុង ចម្ងាយ​ប្រហែល ៥​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត ដោយ​ស្តូប​មាន​ទំហំ​បាត​ក្រោម ៥៩​ម៉ែត្រ គុណ​នឹង ៥៩​ម៉ែត្រ និង​មាន​កំពស់ ៥០.៩​ម៉ែត្រ សាងសង់​លើ​ផ្ទៃ​ដី​ទំហ៊ំ ២៦០០០​ម៉ែត្រការ៉េ ដែល​ជា​អំណោយ​ផ្ទាល់​របស់​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ចំណែក​ប្លង់​ស្ថាបត្យកម្ម និង​រចនាសម្ព័ន្ធ​សាងសង់​ស្តូប ឈ្នះ ឈ្នះ ខេត្ត​ប៉ៃលិន បាន​បង្កើតឡើង​តាម​ទម្រង់​វិមាន ឈ្នះ ឈ្នះ នៅ​រាជធានី​ភ្នំពេញ ដែល​មាន​ទម្រង់ ៣​សំខាន់ គឺ ៣- ៥- ៧- គឺ​១-​បង្ហាញ​ពី​គោលការណ៍​ធានា ៣​យ៉ាង នៃ​នយោបាយ ឈ្នះ ឈ្នះ ២-​កត្តា​ទាំង​៥ ចំណុច នៃ​យុទ្ធសាស្ត្រ​ឌី​ហ្វីដ DIFID និង ៣-​កត្តា​ទាំង​៧ នៃ​ជ័យជម្នះ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ របស់​នយោបាយ​ឈ្នះ ឈ្នះ​។ ដោយ សេន ត​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.