ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្លាំង​នគរ​រាជធានី​ភ្នំពេញ បន្ត​ប្រតិបត្តិការ​តាម​ចាប់​ជនសង្ស័យ​ចំនួន​៧​នាក់​ទៀត ករណី​ដេញ​កាប់​គ្នា​បណ្តាលឱ្យ​រងរបួស​ដា​ច់ក​ដៃ​នៅ​ខណ្ឌមានជ័យ

កម្លាំង​នគរ​រាជធានី​ភ្នំពេញ បន្ត​ប្រតិបត្តិការ​តាម​ចាប់​ជនសង្ស័យ​ចំនួន​៧​នាក់​ទៀត ករណី​ដេញ​កាប់​គ្នា​បណ្តាលឱ្យ​រងរបួស​ដា​ច់ក​ដៃ​នៅ​ខណ្ឌមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កម្លាំង​ការិយាល័យ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៧​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើឱ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​ព្រួត​គ្នា​យក​កាំបិតប៉័ងតោ និង​ដាវ​សាំ​ម៉ូ​រៃ កាប់​លើ​ជនរងគ្រោះ​បណ្តាលឱ្យ​រងរបួស និង​កាប់​លើ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តាលឱ្យ​រង​ការខូចខាត​) ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ ចំនួន​០៣​ករណី​។​
​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

*​ករណី​ទី​១៖ ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស និង​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស (​ព្រួត​គ្នា​យក​កាំបិតប៉័ងតោ និង​ដាវ​សាំ​ម៉ូ​រៃ កាប់​លើ​ជនរងគ្រោះ​បណ្តាលឲ្យ​ត្រូវ​កដៃ​រងរបួស​ជា​ទម្ងន់ និង​កាប់​លើ​ម៉ូតូ​របស់​ជនរងគ្រោះ​បណ្តាលឲ្យ​រង​ការខូច​ខាត​ចំនួន​០៣​គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៧ ផ្លូវ​លេខ​៤១០ ក្រុម​០៣ ភូមិ​០១ សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង ២២ និង ០០​នាទី​។​

ជនរងគ្រោះ​មានឈ្មោះ ច្រិច សុខ​រី​ម ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​៣២ ផ្លូវ​លេខ​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ បណ្តាលឱ្យ​ដាច់​រយៈ​សាច់​កដៃ​ឆ្វេង និង​ជើង រងរបួស​ជា​ទម្ងន់ សម្ភារៈ​ខូចខាត និង​ម៉ូតូ​ចំនួន ០៣​គ្រឿង​។​

*​ករណី​ទី​២៖ ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​ព្រួត​គ្នា​យក​ដាវ​កាប់​បណ្តាលឲ្យ​ត្រូវ​ម៉ូតូ​រង​ការខូចខាត​ម៉ូតូ​ចំនួន ០១ គ្រឿង​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ឃ្លាំង​លក់​រថយន្ត​យីហោ​បូរិន ផ្ទះ​លេខ​១៣៨​អឺ ផ្លូវ​លេខ​៧០ ភូមិ​១ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ២០ និង ៣០​នាទី​។ ជនរងគ្រោះ (​មិន​ដាក់​បណ្តឹង​) មិន​ស្គាល់​អត្តសញ្ញាណ​.

និង​ករណី​ទី​៣៖ ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស (​ព្រួត​គ្នា​យក​ដាវ​កាប់​បណ្តាលឲ្យ​ត្រូវ​ម៉ូតូ​រង​ការខូចខាត​ម៉ូតូ​ចំនួន ០១ គ្រឿង និង​សម្ភារ​មួយចំនួន​) ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​ប្រហែល ២០ និង ១០​នាទី​។​
​ជនរងគ្រោះ​មានឈ្មោះ ប៊ុន ណា​រឿង ភេទ​ស្រី អាយុ ៥០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ផ្ទះ​លេខ​១៣២ ផ្លូវ​លេខ​៥៣ ភូមិ​៥ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ មុខរបរ​លក់ដូរ​។ សម្ភារ​ខូចខាត ម៉ូតូ​ចំនួន ០១ គ្រឿង​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ ១IV-៨៩៦២ និង​សម្ភារ​មួយចំនួន​។​

ជនសង្ស័យ​ចំនួន ០៧​នាក់ រួមមាន​៖
១៖ ឈ្មោះ ថៃ វីរៈ​យុទ្ធ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សិស្ស​វិទ្យាល័យ​វត្ត​ភ្នំ​ថ្នាក់​ទី​១០​អា​១ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
២៖ ឈ្មោះ ព្រំ ណា​ង ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្តភ្នំ​ថ្នាក់​ទី​៨​អា មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
៣៖ ឈ្មោះ ញ៉ូ មួន​ខេមរា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្តភ្នំ​ថ្នាក់​ទី​១១​ដេ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
៤៖ ឈ្មោះ បាក់ បញ្ញា​ពេជ្រ ភេទ​ប្រុស អាយុ​១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​សន្ធរម៉ុក​ថ្នាក់​ទី​១០​ដេ​១ មាន​ទីលំនៅ​ផ្ទះ​លេខ​១២៨​អឺ​២ ផ្លូវ​លេខ​១២៦ សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
៥៖ ឈ្មោះ សាន់ សា​កាន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​ទឹកល្អក់​ថ្នាក់​ទី​៩​អា​២ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ
៦៖ ឈ្មោះ សុទ្ធ ពិ​ទីន ភេទ​ប្រុស អាយុ ១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្តភ្នំ​ថ្នាក់​ទី​៩​បេ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ
៧៖ ឈ្មោះ គឹម សាន់​នី​ត ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​វិទ្យាល័យ​វត្តភ្នំ មាន​ទីលំនៅ​ផ្ទះ​មិន​ចាំ​លេខ ផ្លូវ​បេតុង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​

​សម្ភារ​ដកហូត​បាន​រួម​មាន​៖ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២០ លេខ​តួ និង​លេខ​ម៉ាស៊ីន ៩៦៤៧ ពាក់​ផ្លាកលេខ ភ្នំពេញ ១IC-៩០៣៣ ចំនួន​០១​គ្រឿង​, ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​គី និច ពណ៌​ខៀវ ស៊េរី​ឆ្នាំ​២០២១ លេខ​តួ​៥៨១៤ និង​លេខ​ម៉ាស៊ីន ៥៨០៥ ពាក់​ផ្លាកលេខ ភ្នំពេញ​១JA-៥២២៨ ចំនួន​០១​គ្រឿង​, ម៉ូតូ​ម៉ាក​ស៊ុយ​ហ្ស៊ុ​គី និច ពណ៌ ក្រហម ស៊េរី​ឆ្នាំ​២០២៣ លេខ​តួ​៨០៩២ និង​លេខ​ម៉ាស៊ីន ៨៤៦២ ពាក់​ផ្លាកលេខ ភ្នំពេញ​១KB-០២៥៥ ចំនួន​០១​គ្រឿង​។​
​បច្ចុប្បន្ន​ជនសង្ស័យ និង​ម៉ូតូ​ចាប់​យក​ខាងលើ​ត្រូវ​កម្លាំង​ការិយាល័យ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.