ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាល ឃាត់ខ្លួន​ជនជាតិ​ថៃ ប្រុស ស្រី ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ជាយ​ដែន​កម្ពុជា​-​ថៃ នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​

នគរបាល ឃាត់ខ្លួន​ជនជាតិ​ថៃ ប្រុស ស្រី ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ជាយ​ដែន​កម្ពុជា​-​ថៃ នៅក្នុង​ក្រុង​ប៉ោយ​ប៉ែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ​៖ អនុវត្តន៍​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ដ​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ដឹក​កម្លាំង​នគរបាល​ផ្នែក​ប្រឆាំង​គ្រឿងញៀន កាល​វេលា​ម៉ោង​១៧:០០​នាទី ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ឆ្មក់​ចុះបង្ក្រាប​ករណី​ជួញដូរ​ថ្នាំញៀន នៅ​ចំណុច​ផ្ទះជួល​មួយកន្លែង ម្ដុំ ភោជនីយដ្ឋាន ប៊ូ សោភ័ណ ស្ថិតក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ និង​បាន​ឃាត់​ជនសង្ស័យ​ជនជាតិ​ថៃ​ប្រុស​ស្រី​២​នាក់ យក​មក​សួរនាំ​។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ មាន​ការសម្របសម្រួល​ដោយ​ផ្ទាល់​ពី​លោក លឹម ប៊ុន សុភ​ក្រ័ ព្រះរាជ អាជ្ញា​រង​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ១-​ឈ្មោះ SUCHAT RAMAN ភេទ​ប្រុស អាយុ ៤២ ឆ្នា​ជនជាតិ ថៃ មុខរបរ កម្មករ កាន់​លិខិតឆ្លងដែន​លេខ AC ៣៨១១៨៨៦​។ ២-​ឈ្មោះ MACA RAMAN ភេទ ស្រី អាយុ ៣៨ ឆ្នាំ ជនជាតិ ថៃ មុខរបរ កម្មករ កាន់​លិខិតឆ្លងដែន​លេខ AC ៤២៣៤៦៦៨​។ បាន​ធ្វើ​ការឆែកឆេរ និង​ត្រួតពិនិត្យ​ផ្ទះ​ជន​សង្យ័យ ដកហូត​បាន​វត្ថុតាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​៣ ថង់​ធំ នៅក្នុង​កាបូបស្ពាយ​ពីក្រោយ​ពណ៏​ខ្មៅ ក្នុង​បន្ទប់​ជាន់​លើ​ផ្នែក​ខាងក្រោយ ក្នុង​ផ្ទះ​ជនសង្ស័យ​។​

​ប​ច្ច​ប្បន្ន​ក្រោយ​សួរ​នាំ នៅ​ថ្ងៃ​ទី​០២ ខែ កញ្ញា ឆ្នាំ ២០២៣ ជនសង្ស័យ​ជនជាតិ​ថៃ​ប្រុស​ស្រី​ទាំង​ពីរ​នាក់ ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​បន្ត​នីតីវិធី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាកា​រ​ចាត់ការ​តាមច្បាប់​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.