ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តមខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះសួរសុខទុក្ខ​ជនរងគ្រោះ ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​ដឹក​អ្នកដំណើរ និង​បន្ត​ចុះសួរសុខទុក្ខ​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់

ឯកឧត្តមខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ចុះសួរសុខទុក្ខ​ជនរងគ្រោះ ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​ដឹក​អ្នកដំណើរ និង​បន្ត​ចុះសួរសុខទុក្ខ​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តមខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ អមដំណើរ​ដោយ​លោក​អភិបាលរង​ខេត្ត និង​មន្ត្រី​សាលាខេត្ត​មួយចំនួនទៀត នា​ល្ងាច​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​ជនរងគ្រោះ ក្នុង​ឧប្បត្តិហេតុ​ក្រឡាប់​រថយន្ត​ដឹក​អ្នកដំណើរ និង​បន្ត​ចុះសួរសុខទុក្ខ​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់​។​

​ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា បាន​ចូលរួម​សោកស្ដាយ ចំពោះ​គ្រោះថ្នាក់​ដែល​កើតមានឡើង​នៅ​ចំណុច​ផ្លូវ​កោង ស្របពេល​ដែល​ល្បឿន​កំពុងតែ​លឿន​នោះ ជូន​ចំពោះ​ជនរងគ្រោះ ក៏​ដូចជា​ក្រុម​គ្រួសារ​។ ឯកឧត្តម ​អភិបាលខេត្ត ក៏​បាន​ផ្ដាំផ្ញើ ដល់​អ្នកបើកបរ​គ្រប់​រូប​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា និង​ណែនាំ​ដល់​បុគ្គលិក នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត សូម​បន្ត​យកចិត្តទុកដាក់​ថែទាំ និង​ព្យាបាល​របួស ដល់​ជនរងគ្រោះ​ដែល​ធ្វើ​ការវះកាត់ និង​ជួយ​សង្គ្រោះ​បាន​ជោគជ័យ ធ្វើយ៉ាងណា​ឱ្យ​ពួកគេ​មាន​សភាព​ធូរស្រាល និង​ឆាប់​បានជា​សា​ស្បើយ បាន​ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ឆាប់ៗ​។​

ឯកឧត្តម អភិបាលខេត្ត បាន​នាំយក​នូវ​ថវិកា​មួយចំនួន ដើម្បី​ឧបត្ថម្ភ​ជូន​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ រងរបួស​ធ្ងន់ ក្នុង​ឧប្បត្តិហេតុ​នោះ ដែល​កំពុង​សម្រាក​ព្យាបាល ជាក់ស្តែង​ចំនួន​២​នាក់ ព្រមទាំង​បន្ត​ចុះសួរសុខទុក្ខ និង​នាំយក​ថវិកា​មួយចំនួន ចែកជូន​ដល់​អ្នកជំងឺ​ទូទៅ ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្ត ចំនួន​៤៤​នាក់​ផង​ដែរ​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​០៤ និង​៣០​នាទី​ល្ងាច ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ​២០២៣​ម្សិលមិញ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​១៥០-១៥១ ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិតក្នុង​ភូមិ​ឃ្លាំងមឿង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​ទៅ​លើ រថយន្ត​ដឹក​អ្នកដំណើរ​មួយគ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង លុះ​មកដល់​ចំណុច​ផ្លូវ​កោង ក៏​រអិល​ក្រឡាប់​ទៅ​បុក​នឹង​បង្គោល​ភ្លើង បណ្តាលឲ្យ​ស្លាប់​មនុស្ស​ម្នាក់ និង​រងរបួស​ធ្ងន់​ស្រាល​មនុស្ស​ចំនួន​៧​នាក់​។ ក្រោយពេល​កើតហេតុ គេ​ឃើញ​មាន​វត្តមាន​របស់​លោក​អភិបាលខេត្ត ខូ​យ រី​ដា បាន​ដឹកនាំ​កម្លាំង​អន្តរាគមន៍ ជួយសង្គ្រោះ​ភ្លាមៗ ដោយ​អ្នករងរបួស​ស្រាល ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ក្រគរ ដោយឡែក​អ្នករបួសធ្ងន់ ត្រូវបាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ពោធិ៍សាត់​។ ចំពោះ​អ្នកបើកបរ​ត្រូវ​បាន​រត់គេចខ្លួន​បាត់​ស្រ​ម៉ោល​។​

​ជនរងគ្រោះ ដែល​ស្លាប់ និង​រងរបួស​ធ្ងន់​ស្រាល​នោះ​រួមមាន​៖
​ទី​១៖ ឈ្មោះ លីវ ឆេង​អ៊ួ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ ឃុំ​កំពង់ស្វាយ ស្រុក​សេរី​សោភ័ណ្ឌ ខេត្ត​បន្ទាយមានជ័យ (​រងរបួស​ធ្ងន់​)
​ទី​២៖ ឈ្មោះ ខៀវ ផល្លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ (​រងរបួស​ធ្ងន់​)
​ទី​៣៖ ឈ្មោះ ទី វី​ណា ភេទ​ស្រី អាយុ​៤៣​ឆ្នាំ រស់នៅ​សង្កាត់​អូរឫស្សី​៣ ខ័ណ្ឌ​៧​មករា រាជធានី​ភ្នំពេញ (​រងរបួស​ធ្ងន់​)
​ទី​៤៖ ឈ្មោះ គឹម ផាត់ ភេទ​ស្រី អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ជ្រៃ​កោង ឃុំ​ស្លា​កែ​ត ក្រុង​បាត់ដំបង (​រងរបួស​ធ្ងន់​)
​ទី​៥៖ ឈ្មោះ នឿន ស្រី​ណាក់ ភេទ​ស្រី រស់នៅ​ភូមិ​ឈ្នួល​កោង (​រងរបួស​ធ្ងន់​)
​ទី​៦៖ ឈ្មោះ អ៊ុល វាសនា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ស្លាប់​) ពេល​បញ្ចូន​ដល់​មន្ទីរពេទ្យ​
​ទី​៧៖ ឈ្មោះ សា​វន ឆ​វ័ន ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​ម៉ក់​ហឺ​ន ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ (​រង​របួសស្រាល​)
​ទី​៨៖ ឈ្មោះ យា​ត សំអាត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អូរ​ចារ ឃុំ​អូរ​ចារ ក្រុង​បាត់ដំបង (​រង​របួសស្រាល​)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.