ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​អគ្គីភ័យ​នៅ​ស្រុក​ដំណាក់​ចង្អើរ បានទទួល​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ខេត្ត​កែប​

ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​អគ្គីភ័យ​នៅ​ស្រុក​ដំណាក់​ចង្អើរ បានទទួល​អំណោយ​មនុស្សធម៌​របស់​សាខា​កាកបាទក្រហម​ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​): សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត រួម​ដំណើរ​ដោយ​លោក​ជំទាវ ស ម៉ា​លីដា អនុប្រធាន​កិត្តិយស​សាខា លោកស្រី អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា អភិបាលរង​ខេត្ត ប្រធាន​ក្រុមការងារ​ចុះជួយ​ភូមិរ​នេស សមាជិក សមាជិកា គណ​:​កម្មា​ធិ​ការ​សាខា លោក ឆាង ឆៃ ប្រធាន​អនុគណៈកម្មាធិការ​សាខា​ស្រុក​ដំណាក់​ចង្អើរ ក្រុមប្រឹក្សាឃុំ មេភូមិ បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​ខេត្ត ចែកជូន​ដល់​ប្រជាពលរដ្ឋ ចំនួន ៣​គ្រួសារ ដែល​រងគ្រោះ​ដោយសារ​អគ្គីភ័យ​   រង​ការខូចខាត​ទាំងស្រុង ករណី​អគ្គិភ័យ​នេះ កើតឡើង​នៅ​ថ្ងៃទី​១ ខែ​កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៣​ទៀប​ភ្លឺ ស្ថិតក្នុង ភូមិរ​នេស ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​អាណិតអាសូរ​ក្រៃលែង និង​ចូលរួម​សោកស្ដាយ​ចំពោះ​គ្រួសារ​រងគ្រោះ ពី​សំណាក​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា​។ សម្ដេច​ប្រធាន តែងតែ​គិតគូរ​ជានិច្ច​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ដោយ​មិន​ប្រកាន់​ពូជសាសន៍ សាសនា ឬ​និន្នាការ​នយោបាយ​អ្វី​ឡើយ​។​

​ជាមួយគ្នា​នេះ​ឯកឧត្តម​បណ្ឌិត ប្រធាន បាន​សំដែង​នូវ​ការសោកស្ដាយ​ជា​ពន់ពេក​ចំពោះ​គ្រោះ​អគ្គីភ័យ​នេះ ដែល​បណ្ដាល​ឲ្យ​បងប្អូន បាត់បង់​នូវ​ផ្ទះសំបែង ក៏​ដូច​ជា​ទ្រព្យសម្បត្តិ​ដែល​ខំរ​កមក​យ៉ាង​លំបាក ព្រោះនេះ​ជា​គ្រោះមហន្តរាយ​ដែល​មិន​បាន​ដឹង​មុន គ្មាន​នរណា​ម្នាក់​ចង់​ជួប​ប្រទះ​ឡើយ​។ ឯកឧត្តម​បាន​បន្តថា ថ្វី​ត្បិត​តែ​អំណោយ​មនុស្សធម៌​ដែល​បាន​នាំយកមក​ចែកជូន​បង​ប្អូន​នាពេលនេះ មាន​ចំនួន​មិន​សមល្មម​នឹង​ការខាតបង់រ​បស់បង​ប្អូន តែ​ក៏​អាច​ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​បងប្អូន​បាន​មួយកម្រិត ហើយក៏​ជា​ការបង្ហាញ​នូវ​ការយកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក​ថ្នាក់ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន ដូចដែល​បាន​លើកឡើថា​“​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​ឡេ​ី​យ​” និង “​ទីណា​មាន​ទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហម​កម្ពុជា​”​។​

​សម្ភារៈ​ដែល​បាន​ផ្តល់ជូន​គ្រួសារ​រងគ្រោះ​ទាំង​៣​គ្រួសារ​ដោយ​ក្នុង​១​គ្រួសារៗ​ទទួលបាន​  ៖ អង្ករ ៥០​គីឡូក្រាម​, ត្រីខ ១​យួរ​, មី ១​កេស​, ទឹកត្រី ១​យួរ ,​ទឹក​សុទ្ធ​១​កេស ,​កន្ទេល​១ ,​មុង​១, តង់​១,​ធុង​ទឹក ១ និង​ថវិកា​ចំនួន ១​លាន​រៀល ក្នុងនោះដែរ ឯកឧត្តម​បណ្ឌិត​ប្រធាន ក៏​បាន​ឧបត្ថម្ភ​ដល់​កម្លាំង​ប៉ូលីស ១​លាន​រៀល​,​កម្លាំង​កងរាជអាវុធហត្ថ ១​លាន​រៀល និង​រដ្ឋបាល​ស្រុក​ដំណាក់​ចង្អើរ ១​លាន​រៀល ផងដែរ ៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.