ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាល ខេត្ត​ប៉ៃលិន ដាក់ ទិសដៅ សាងសង់ ផ្លូវ ជា ប្រភេទ បេតុង ឬ កៅស៊ូ ដើម្បី ទប់ទល់ អាកាសធាតុ និង​ធានា​ការប្រើប្រាស់​បាន​យូរអង្វែង​

អភិបាល ខេត្ត​ប៉ៃលិន ដាក់ ទិសដៅ សាងសង់ ផ្លូវ ជា ប្រភេទ បេតុង ឬ កៅស៊ូ ដើម្បី ទប់ទល់ អាកាសធាតុ និង​ធានា​ការប្រើប្រាស់​បាន​យូរអង្វែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ អភិបាលខេត្ត​ប៉ៃលិន លោកជំទាវ បាន ស្រីមុំ បាន​មានប្រសាសន៍​ដាក់​គោលដៅ អភិវឌ្ឍន៍ ហេ​ដ្ឋា រចនាសម្ព័ន្ធ​នៅ​ក្នុង​ខេត្ត ដោយ​សម្រេច​ស្ថាបនា​ផ្លូវ​ជា​ប្រភេទ​បេតុង និង​កៅស៊ូ ដើម្បី​ទប់ទល់​ជាមួយនឹង​អាកាសធាតុ និង​រក្សា​នូវ​គុណភាព ជាពិសេស​រួមចំណែក​សន្សំ​សំចៃរ​ថវិកា​ជាតិ​ផង​ដែរ បើទោះបីជា​ធ្វើបាន​តិច តែ​គុណភាព​ប្រើប្រាស់ បាន​យូរអង្វែង ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើង​បែប​នេះ នា​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​មន្ត្រី ជំនាញ និង​ក្រុមការងារ ចុះ​សិក្សា​ពី​លទ្ធភាព ក្នុង​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ មួយ ចំនួន បន្ថែមទៀត នៅក្នុង​សង្កាត់ បរ​យ៉ាខា ក្រុងប៉ៃលិន ទៅតាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ និង​បន្ត​ពិនិត្យ​មើល​ផ្លូវ ក្រាល កៅស៊ូ ប្រភេទ DBST ១​ខ្សែ នៅ​ឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ដែល​ទើប​ស្ថាប​រួចរាល់ ដើម្បី​កំណត់​ទីតាំង ដាក់​ស្លាក​សញ្ញា ចរាច​រណ៍ និង​គូស​គំនូស លើ​ទ្រូងផ្លូវ ក្នុង​គោលបំណង​ចូលរួម​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើ​ដងផ្លូវ ។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​មានប្រសាសន៍​ឱ្យដឹងថា​៖ ខេត្ត​ប៉ៃលិន មាន​សណ្ឋាន​ដី ជា​តំបន់ ភ្នំ និង​ខ្ពង់រាប ហើយ អាកាសធាតុ​មាន​ភ្លៀង​ធ្លាក់​ច្រើន ដូច្នេះ​សម្រាប់​ផ្លូវ​ក្នុង​ខេត្ត បើសិន ជា ធ្វើ​ខុស​ពី​ការចាក់​បេតុង ឬ ក្រាល​កៅស៊ូ នោះ​នឹង មាន ការជួសជុល​រហូត ដែល​នឹង​ត្រូវ​បាត់បង់​ថវិកាជាតិ​ច្រើនណាស់ និង​ចំណាយ ពេល ថែទាំ​ថែម ទៀតផង ។​

​លោកជំទាវ​អភិបាលខេត្ត បាន​មានប្រសាសន៍​បញ្ជាក់​ថា​៖ ផ្លូវ​ជា​ទូទៅ នៅពេល​មាន​ប្រើប្រាស់ តែងតែ​រង ការ​ខូច និង​ត្រូវ​ការជួសជុល ប៉ុន្តែ​ដោយសារ​តែ​ពិនិត្យ​ឃើញ​ទៅលើ​បញ្ហា​នេះ ថ្នាក់ដឹកនាំ​ខេត្ត ទាំង​គណៈ​អភិបាល ក្រុម ប្រឹក្សា​ខេត្ត មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត គឺ​បាន​សិក្សា​រួម​គ្នា ដោយសារ​កត្តា ភូមិសាស្ត្រ និង​ធម្មជាតិ មិន អំណោយផល​ទៅលើ​ការសាងសង់​ផ្លូវ ដែល​យើង​ប្រើប្រាស់​បាន​ក្នុង​តែ​រយៈពេល​ខ្លី ដូច្នេះ​រដ្ឋ បាល​ខេត្ត នឹង មាន គម្រោង រៀប ចំ​ឡើង​នូវ ហេដ្ឋារចនាសម្ព័ន្ធ​ទីប្រជុំជន និង​ជនបទ ឱ្យមាន​លក្ខណៈ​ល្អប្រសើរ ហើយ​ប្រើ ប្រាស់​ប្រកប ដោយ​គុណភាព​បំផុត ដើម្បីឱ្យ ប្រជាពលរដ្ឋ​ងាយស្រួល​ធ្វើដំណើរ និង​ដើម្បី​ទាក់ទាញ​ទេសចរ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ បាន ស្រីមុំ ក៍​បាន​មានប្រសាសន៍​ផ្តាំផ្ញើរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ​ទាំង​អស់ សូម​ចូលរួម​ថែរក្សា ដើម្បី​ធានា​ដល់​ការប្រើប្រាស់​បាន​យូរអង្វែង ជា​ពិសេស​ត្រូវ​ចូលរួម​អនុវត្តន៍ គោលនយោបាយ ភូមិ​/​ឃុំ​មាន​សុវត្ថិភាព ក្នុង​ការរក្សាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុង​មូលដ្ឋាន​របស់​យើង ។​ ដោយ សន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.