ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ចេញ​កម្លាំង​អន្ដរាគមន៍​ពិសេស ល្បាត​ប្ដូរ​វេន​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ការពារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ

ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បញ្ចេញ​កម្លាំង​អន្ដរាគមន៍​ពិសេស ល្បាត​ប្ដូរ​វេន​២៤​ម៉ោង លើ​២៤​ម៉ោង ដើម្បី​ការពារ​សន្ដិសុខ​ជូន​ប្រជាពលរដ្ឋ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ល្ងាច​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​បញ្ចេញ​កម្លាំង​អន្ដរាគមន៍​ពិសេស ដើម្បី​ចេញ​ល្បាត​ក្នុង​ភូមិសាស្ដ្រ​រាជធានី​ភ្នំពេញ ដោយ​ប្ដូរ​វេន​២៤​ម៉ោង លើ​២៤​ម៉ោង​។​

​ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ដ៏​ល្បីឈ្មោះ​ក្នុងស្រុក លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​អះអាង​ថា ការបញ្ចេញ​កម្លាំង​អន្ដរាគមន៍​ពិសេស​នេះ គឺ​ដើម្បី​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​នានា​ដែល​អាច​កើតមានឡើង និង​ធ្វើ​យ៉ាងណាឲ្យ​ប្រជាពលរដ្ឋ​រស់នៅ និង​ប្រកប​មុខរបរ​ផ្សេងៗ ដោយ​គ្មាន​ការភ័យខ្លាច​។​

​ឆ្លើយតប​នឹង​ស្ថានការណ៍​ដែល​តែង​កើតមាន​ឡើង​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ ពាក់ព័ន្ធ​ក្រុម​ក្មេង​ទំនើង​ដែល​អុកឡុក​ក្នុងសង្គម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បាន​បញ្ជាក់​អំពី​វិធានការ​ក្ដៅ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​ស្រាវជ្រាវ​បង្ក្រាប​ជា​បន្ដបន្ទាប់ ដោយ​មិន​បណ្ដោយ​ឲ្យ​ក្មេង​ទំនើ​ង​ទាំងអស់នោះ បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​ទៀត​នោះឡើយ​។​

​លោក​បាន​បន្ថែមថា ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​ប្រើប្រាស់​វិធានការ​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត ដើម្បី​ទប់ស្កាត់ បង្ការ​កុំឲ្យ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គ្រប់​ប្រភេទ​កើតមានឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​៕ សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.