ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​៣០០​គ្រួសារ នៅ​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង

ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ នាំយក​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​៣០០​គ្រួសារ នៅ​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ឯកឧត្តម ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ដែល​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្តល់​ជូន​អំណោយ បាន​ថ្លែងអំណរគុណ​ដល់ លោក​ឧកញ៉ា ស៊ុយ គង់ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនព្រីន​ស៍​ហូ​លឌីង​គ្រុប និង​លោកស្រី ព្រមទាំង​បុត្រ មាន​ដើមកំណើត​នៅ​ខេត្ត​ពោធិ៍សាត់ បាន​នាំមក​នូវ​គ្រឿងឧបភោគ បរិភោគ​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា និង​ទីទ័លក្រ​នៅក្នុង​ឃុំ ស្រែ​ស្តុក​ចំនួន​៣០០​គ្រួសា​។

​មី​៣០០​កេស ត្រីខ​៣០០​យួរ ប្រេង​ឆា​៣០០​ដប ទឹកត្រី​៣០០​យួរ មី​សួរ​៣០០​គីឡូក្រាម​សម្រាប​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា ទីទ័លក្រ នៅក្នុង​ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង​ចំនួន​៣០០​គ្រួសារ និង​អង្ករ​ចំនួន​២០០០​គីឡូក្រាម ផ្តល់ជូន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក ដែលជា​អំណោយ​របស់​លោក​ឧកញ៉ា ស៊ុយ គង់ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនព្រីន​ស៍​ហូ​លឌីង​គ្រុប និង​លោកស្រី ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលា​ឆាន់ វត្ត​ព្រះ​ធាតុ នា​ថ្ងៃ​ទី​០២​ខែ​កញ្ញា ឆ្នាំ​២០២៣​។​

​សកម្មភាព​នេះ​ជា​ការចូលរួម​ធ្វើបុណ្យ​ដាក់​ទាន​ដល់​ជន​ចាស់ជរា គ្រួសារ​ទីទ័លក្រ ស្ត្រី​មេ​មា​យ​មាន​កូន​ច្រើន​តែងតែ​ជួប​កង្វះខាត​ស្បៀង ហើយ​អ្វី​ដែល​ម្ចាស់​អំណោយ​ចង់​រួមចំណែក​ផង​ដែរ​នោះ គឺ​ចង់​ឲ្យ​លោកតា លោកយាយ​បាន​ធ្វើ​បុណ្យ​នៅក្នុង​រដូវ​ចូល​ព្រះវស្សា រដូវ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ជា​បុណ្យ​ប្រពៃណី​របស់​ខ្មែរ​យើង​។​

​លោក​បាន​ថ្លែងថា ប្រជាពលរដ្ឋ​យើង ភាគច្រើន​គឺជា​ប្រជា​កសិករ​ធ្វើស្រែ​ចំការ ចិញ្ចឹមសត្វ គឺជា​មុខព្រួញ​យ៉ាង​សំខាន់​ក្នុង​ការបង្កើន​ជីវភាព​គ្រួសារ ដូច្នេះ​សូមឲ្យ​បងប្អូន បង្កើន​ការដាំដុះ ចិញ្ចឹមសត្វ​កុំ​ទុក​ដី​នៅ​ទំនេ បើកាលណា​គ្រួសារ​នី​មួយៗ​ខិតខំ​ព្យាយាម​គ្រួសារ​នោះ ពិតជា​មាន​ជីវភាព​ធូរធា​ជាក់​ជាមិនខាន​។​

​តាមរយៈ​នេះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​បង្កើន​នូវ​ការប្រុងប្រយ័ត្ន​អំពី​ជំងឺ គ្រោះធម្មជាតិ ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន​ស្អាត​ល្អ ពោល​គឺ​ផ្ទះសម្បែង ភូមិឋាន​គ្មាន​សំរាម នាំមក​នូវ​សុខភាព​ល្អ និង​សុភមង្គល​ដល់​គ្រួសារ និង​សង្គមជាតិ​។ សូមបញ្ជាក់​ថា​អំណោយ​របស់​ឧកញា ស៊ុយ គង់ ប្រធាន​ក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន ព្រីន​ស៍ហូល​ធីង​គ្រុប និង​លោកស្រី ព្រមទាំង​បុត្រ ដែល​បាន​ចែកជូន​ប្រជាពលរដ្ឋ​ចាស់ជរា និង​ទីទ័លក្រ ចំនួន​៣០០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន​មី​១​កេស ត្រីខ​១​យួរ ទឹកត្រី​មួ​យួរ ប្រេង​ឆា​១​ដប និង​មីសួរ​១​គីឡូក្រាម ដោយឡែក​អង្ករ​ចំនួន​២​តោន ផ្តល់ជូន​អនុសាខា​កាកបាទ​ក្រហម​ស្រុក​កណ្តៀង​។​

​នៅ​ថ្ងៃ​នោះ​ដែរ ឯកឧត្តម​អភិបាលខេត្ត​បាន​ចូលរួម​ថវិកា​៥០០​ដុល្លារ​អាមេរិក លោក​ឧកញ៉ា ស៊ុយ គង់ ព្រមទាំង​បុត្រ​បាន​ប្រគេន​បច្ច័យ ចំនួន​១០០០​ដុល្លារ​អាមេរិក និង​ឯកឧត្តម លឹម ថៃ​ភាង ទីប្រឹក្សា​រាជរដ្ឋាភិបាល ព្រមទាំង​ក្រុមគ្រួសារ ថវិកា​១​លាន​រៀល និង​៧០០​ដុល្លា​អាមេរិក ព្រមទាំង​ទេយ្យទាន​គ្រឿងឧបភោគ បរិភោគ​ជាច្រើន​ទៀត​ប្រគេន​ដល់​ព្រះសង្ឃ​វត្ត​ព្រះ​ធាតុ​ផងដែរ​។​

​បន្ទាប់​មក​ឯកឧត្តម​អភិបាលខេត្ត និង​ឯកឧត្តម លឹម ថៃ​ភាង ទីប្រឹក្សា​រាជរដ្ឋាភិបាល ក៏​បាន​នាំ​យក​សម្ភារៈ​សិក្សា ចែក​ជូន​កុមារ​សាលាបឋមសិក្សា អូរ​បាយក្រៀម ស្ថិតក្នុង​ភូមិ​គៀន ឃុំ​កោះ​ជុំ ស្រុក​កណ្តៀង ចំនួន​៨០​នាក់ ដោយ​ម្នាក់ៗ​ទទួលបាន​នូវ​កាតា​ប​១ ក្រៅពី​នោះ​សម្ភារៈ​សិក្សា សម្ភារៈ​អនាម័យ និង​ថវិកា​មួយចំនួន​ផង​ដែរ​៕ សហការី​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.