ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រុម​ក្មេង​ទំនើង​ដេញ​វាយ​គ្នា នៅ​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ត្រូវបាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់​

ក្រុម​ក្មេង​ទំនើង​ដេញ​វាយ​គ្នា នៅ​សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ ត្រូវបាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ចំនួន​០៤​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ដោយ​អនុវត្ត​តាម​បទ​បញ្ជា​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៨:០០​នាទី សមត្ថកិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​ធ្វើ​ការស្រាវជ្រាវរ​ហូត​ឃាត់​បាន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា (​ប្រើ​កាំបិតប៉័ងតោ​,​ដុំថ្ម កាប់ និង​វាយ​) នៅ​ចំណុច​ផ្លូវ​១២​បេតេ ក្រុម​៤ ភូមិ​សន្សំ​កុសល​៤ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​១៦:១០​នាទី​។​

​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់​៖

១-​ឈ្មោះ សែម ពន្លឺ ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ភូមិ​កំបូល​មាស សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។​
២-​ឈ្មោះ ផុន សឹង ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។​
៣-​ឈ្មោះ សំអាង រក្សា ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។​
៤-​ឈ្មោះ រឿង ផា​ណា ភេទ​ប្រុស ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​៣១BT​ភូមិ​សន្សំ​កុសល​១ សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ​សិស្ស​។​

​វត្ថុតាង​ដកហូត​៖ ម៉ូតូ ចំនួន​០២ គ្រឿង (​ម៉ាក​Scoopy ពណ៌​ក្រហម ឆ្នាំ​២០២២ ផ្លាកលេខ​ភ្នំពេញ​១JF-៨៨៦១, ម៉ាក​សេ​១១០ ពណ៌​ខ្មៅ ឆ្នាំ​២០១២ ផ្លាកលេខ​ភ្នំពេញ​១IN-២៦១៤)​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់​ខាងលើ ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.