ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក សៅ​សុខា បន្ត​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤​ឃុំ មាន​ចំនួន​សរុប ៣៣៥០​នាក់ នៅ​ស្រុក​រមាស​ហែក​

លោក សៅ​សុខា បន្ត​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤​ឃុំ មាន​ចំនួន​សរុប ៣៣៥០​នាក់ នៅ​ស្រុក​រមាស​ហែក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​: លោក សៅ​សុខា អនុប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​និង​ជា ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​រមាស​ហែក បាន​ ​បន្ត​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤​ឃុំ​ ​នៅ​ស្រុក​រមាស​ហែក ។​

​ការបន្ត​ចុះ​ជួប​សំណេះសំណាល​និង​ថ្លែងអំណរគុណ​ដល់​សមាជិក សមាជិកា​បក្ស​ប្រជាជន​កម្ពុជា​ចំនួន​៤​ឃុំ មាន​ឃុំ​ជ្រៃ​ឃុំ ឃុំ​សម្បត្តិ​មានជ័យ ឃុំ​សំបួរ​និង​ក្រសាំង ដោយ​មាន​សមាជិក​ចូលរួម​សរុប​ចំនួន​៣៣៥០ នាក់​នា​ព្រឹក​ថ្ងៃទី​២​ខែ​កញ្ញា​ឆ្នាំ​២០២៣​។​

​ក្នុង​ឪ​កាស​នោះ​ក៏​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ប្រធាន​អនុប្រធាន ក្រុមការងារ​ចុះ​តាម​បណ្ដារ​ឃុំ​  លោក ប្រធាន​គណបក្ស​ស្រុក​និង​អស់លោក​ប្រធាន​ក្រុមការងារ​តាម​បណ្ដារ​ភូមិ​ឃុំ​និង​សមាជិក​សមាជិការ​ផងដែរ​។​

​លោក សៅ​សុខា បាន​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​នឹង​នឹករលឹក​ពី​សំណាក់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ក៏ដូចជា សម្ដេច​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សមាជិក​សមាជិការ​បក្ស​ដែល​បាន​ចូល​រួមទាំង​៤​ឃុំ​ផង​ដែរ​។​

​លោក សៅ​សុខា បាន​បន្ថែមថា សម្លេង​គាំទ្រ​គណបក្ស​ប្រជាជន​យ៉ាង​ច្រើន​លើសលប់​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ប្រជាពលរដ្ឋ​នៅ​តែ​គាំទ្រ​គណបក្ស​ប្រជាជន​ស្រឡាញ់​សន្តិភាព​និង​ស្រឡាញ់​ការអភិវឌ្ឍ​និង​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ សមាជិក​សមាជិកា​របក្ស​នៅ​ឃុំទាំង​៦​ខាង ក៏ដូចជា​ទូទាំង​ស្រុក​រមាស​ហែក ដែល​បាន​ទៅ​ចូលរួម​បោះឆ្នោត​ជូន គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​នា​ពេល​កន្លងមក​នេះ ធ្វើឱ្យ​សម្លេងគាំទ្រ​គណបក្ស​ប្រជាជន​ឈ្នះ លើសលប់ និង​បាន​បន្ត​ដឹកនាំ​រាជរដ្ឋាភិបាល​នៅ​អាណត្តិ​ទី​៧ សម្រាប់​អភិវឌ្ឍ​រីកចម្រើន​ជា​បន្តបន្ទាប់​ទៀត​។​

​លោក សៅ​សុខា បាន​បន្ថែមថា នៅ ស្រុក​រមាស​ហែក មាន​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​បោះឆ្នោត​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ធ្វើឲ្យ​សម្លេង​គាំទ្រ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​យើង ទទួលបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក៏ដូចជា នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ទាំងមូល​ផង​ដែរ​  ហើយ​ក៏​សូមឱ្យ​សមាជិក​សមាជិការ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គ្រប់​អាណត្តិ​បន្ត​ទៀត​ពិសេស​ ​ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ថ្មី​ដែលមាន លោក កិតិ្ត​ទេសាភិបាល​បណ្ឌិត  ​ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​ជាមួយគ្នានេះដែរ លោក សៅ​សុខា​ ​ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សមាជិក​សមាជិការ​បក្ស​ទាំង​អាជ្ញាធរ​មូលដ្ឋាន​កងកំលាំង​មាន​សមត្ថកិច្ច​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៧​ចំណុច​ពិសេស​ត្រូវ​រួម​គ្នា​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​មិនអោយ​មាន​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ជា​ដាច់ខាត​និង​ចូលរួម​គោរព​ច្បាប់​ចរាច​រណ៏​ទាំងអស់គ្នា​ព្រមទាំង​បញ្ហា​ល្បែងស៊ីសង​និង​ជម្រុញ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​កសិកម្ម​បង្កបង្កើន​ផល​ដាំ​ដំណាំ​និង​បន្លែ​ចិញ្ចឹមសត្វ​ដើម្បី​ដោះស្រាយ​ជីវភាព​បានធូ​មួយ​កំរិត​ផង​ដែរ​។​

​ក្នុង​ឪ​កាស​នោះ លោក ក៏​បាន​ជម្រុញ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​បម្រើសេវា សា​ធា​រណះ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អោយបាន​ឆាប់រហ័ស​ទាន់ពេលវេលា​និង​មិនត្រូវ​កោសរូស​យក​ថវិការ​ពី​ពលរដ្ឋ​ណា​ម្នាក់​ឡើយ​។​

​សូមបញ្ជាក់​ថា សមាជិក​ដែល​បាន​ចូលរួម​ក្នុង​ឃុំ​ជ្រៃ​ធំ​មាន ចំនួន​១២០២​នាក់​ ​ឃុំ​សម្បត្តិ​មានជ័យ​មាន​ចំនួន​៧៤៩​នាក់​ ​ឃុំ​សំបួរ​មាន​ចំនួន​៥៩៣​នា​ក់និថ​ ឃុំ​ក្រសាំង​ចំនួន​៨០៦​នាក់ សរុប​ទាំងអស់ ចំនួន ៣៣៥០​នាក់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.