ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​១៣​នាក់ បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​សង្ស័យ​ប្រុស​ស្រី​១៣​នាក់ បញ្ជូនទៅ​តុលាការ​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចាប់ពី​ថ្ងៃ​ទី​២៩ ដល់ ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សង្ស័យ​ប្រុស​ស្រី សរុប​ចំនួន​១៣​នាក់ ទៅ​តុលាការ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ក្រោយ​ពី​បង្ក្រាបបាន​ចំនួន​៥​ករណី​ផ្សេង​គ្នា​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​ទាំង​៥​ករណី​រួមមាន​៖

*​ករណី​ទី​១៖ កាលពី ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជាក់ស្តែង​ជនសង្ស័យ​ចំនួន​០៦​នាក់ (​ស្រី​០១​នាក់​) ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល​លេខ​២០ ផ្លូវ​បេតុង ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជយ​ទី​២ ខណ្ឌមានជ័យ និង​បន្ត​ទៅ​មួយ​កន្លែង​ទៀត នៅ​ចំណុច​ផ្លូវ​បេតុង ភូមិ​ព្រែក​តា​គង់​១ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ ជនសង្ស័យ​ទាំង​៦​នាក់ រួមមាន ៖
១.​ឈ្មោះ លឹម ទ្រី ហៅ​ក្រៅ ទ្រី ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​។​
២.​ឈ្មោះ ភិន ចន្ទ​តារា ហៅ​ក្រៅ តួ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​។​
៣.​ឈ្នោះ ឯក សូ​ណា ហៅ​ក្រៅ ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​។​
៤.​ឈ្មោះ ហោ រតនះ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​។​
៥.​ឈ្មោះ ស៊ី​ង សំណាង ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ​។​
៦.​ឈ្មោះ ចាន់ ឧត្តម​ស្រីណា ភេទ​ស្រី អាយុ ៣២​ឆ្នាំ​។​

*​ករណី​ទី​២៖ កាលពី ថ្ងៃទី​២៧ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ស ទី ហៅ ធា​, តា​វែង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​លើផ្លូ​វវេងស្រេង ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​។​

*​ករណី​ទី​៣៖ កាលពី ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ព្រែក​ព្នៅ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​បង្អែក​ព្រែក​ព្នៅ ផ្លូវជាតិ​លេខ​៥ ភូមិ​ពោធិ៍​មង្គល សង្កាត់​ព្រែក​ព្នៅ​ខណ្ឌ​ព្រែក​ព្នៅ​។ ជន​ទាំង​០២​នាក់ រួមមាន​៖ ១.​ឈ្មោះ ប៉ុម ពេជ្រ ហៅ​ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ២.​ឈ្មោះ ប៉ែន វុ​ធ ហៅ ប៉ោ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​។​

*​ករណី​ទី​៤៖ កាលពី ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌដង្កោ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ ជា​បន្តបន្ទាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ចំណុច ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ​។ ជន​ទាំង​០៥​នាក់ រួមមាន​៖ ១.​ឈ្មោះ ចែម លី​ហួរ ភេទ​ប្រុស អាយុ ១៥​ឆ្នាំ​។​
២.​ឈ្មោះ ប៊ុនថន វឌ្ឍនៈ ភេទ​ប្រុស អាយុ ១៤​ឆ្នាំ​។​
៣.​ឈ្មោះ ឈឺ​ន សុ​ឃីម ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ​។​
៤.​ឈ្មោះ ឃុន សំណាង ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។​
៥.​ឈ្មោះ ស្រា​ង និ​មេត ភេទ​ប្រុស អាយុ ២១​ឆ្នាំ​។​

*​ករណី​ទី​៥៖ កាលពី ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ប៉ុន ឆា​រ៉ាត់ ហៅ​ក្រៅ សាក់ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ផ្លូវវេង​ស្រេង ក្បែរ​ក្លឹប​មី​ត​ណា​យ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.