(ភ្នំពេញ) : ឯកឧត្តម សួន សុម៉ាលីន អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង។ នេះបើយោងតាមព្រះរាជក្រឹត្យ លេខ នស/រកត/០៨២៣ ចុះថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២៣។
ព្រះមហាក្សត្រត្រាស់បង្គាប់ :
មាត្រា១ : តែងតាំងមុខតំណែង ឯកឧត្តម សួន សុម៉ាលីន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាល នៃគណៈអភិបាលខេត្តព្រៃវែ។មាត្រា២ : ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ ៕




