ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

ពិធីប្រកាសសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅឃុំត្រស់និងឃុំជ្រៃធំ ស្រុករមាសហែក

ពិធីប្រកាសសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅឃុំត្រស់និងឃុំជ្រៃធំ ស្រុករមាសហែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសសមាជិកថ្មីគណបក្សប្រជាជនកម្ពុជានៅឃុំត្រស់និងឃុំជ្រៃធំ ស្រុករមាសហែក

ខេត្តស្វាយរៀង: លោកជាអេងយ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រស់ស្រុករមាសហែក បានថ្លែងថា អគុណសន្តិភាព មានសន្តិភាពទើបមានការអភិវឌ្ឍន៏  ក្រោម​ការ​ដឹក​នាំ​​របស ​សម្តេច​អគ្គ​មហាសេនាបតី​តេ​ជោហ៊ុន​ សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជន បាន​​អភិវឌ្ឍ​ប្រទេសរីក​ចម្រើន​​​ស្ទើរ​គ្រប់​វិស័យ​ ។ 

ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែឧសភាឆ្នាំ២០២៣ក្នុងពិធីបញ្ចូលសមាជិកថ្មីនៃគណបក្សប្រជាជនឃុំត្រស់ ចំនួន៧៩នាក់ស្រី៣៤ នៅស្នាក់ការគណបក្សប្រជាជនឃុំត្រស់ស្រុករមាសហែកសរុបអ្នកចូលរួម១០៨នាក់ស្រី៣៨នាក់។

លោក លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្សខេត្ត ក៏ដូចជាលោកសៅសុខាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់សមាជិកបក្សថ្មី ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជាចំនួន៧៩នាក់នៅឃុំត្រស់នេះផងដែរ។

បន្ថែមពីនេះ លោក ប្រធានគណបក្សប្រជាជនស្រុករមាសហែក ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

ថ្លែងក្នុងឱកាស លោក ជាអេងយ៉ុង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំត្រស់ស្រុករមាសហែក
បានធ្វើការផ្ដាំផ្ញើសាកសួរនឹងនឹករលឹកពីសំណាក់លោកសៅសុខាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់អស់លោកលោកស្រី ដែលជាសមាជិកថ្មីគណបក្សប្រជាជនកម្ពុជាឃុំត្រស់ ផងដែរ។

លោក បានបន្ថែមថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោហ៊ុនសែន ប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះដោយ បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញតាមផែនការកំណត់ ។

នារសៀលថ្ងៃដដែលនេះដែរ លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែកបានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សកម្ពុជាឃុំជ្រៃធំ ចំនួន១៨នាក់ស្រី១០នាក់នៅស្នាក់ការគណបក្សប្រជាជនឃុំជ្រៃធំ ស្រុករមាសហែក។

ក្នុងឪកាសនោះ លោក លោកស៊ូម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក
ក៏បានអំពាវនាវដល់បងប្អូនទាំងអស់ កុំជឿតាមពាក្យបោកប្រាស់ របស់គណបក្សប្រឆាំងឲ្យសោះ ហើយការសម្រេចចិត្តចូលមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត ពីព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចផ្តល់សន្តិភាព និងការអភិវឌ្ឍដ៏រឹងមាំជូនប្រទេសជាតិ ពីពេលនេះនិងទៅថ្ងៃអនាគតពិសេស សូមបងប្អូន កុំភ្លេចទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ នាពេលខាងមុខ អោយបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.