
មានករណីផ្ទុះអាវុធ ខណះសមត្ថកិច្ចចុះបង្រាបល្បែងប្រជល់មាន់ ត្រូវពលរដ្ឋម្នាក់រងរបួសធ្ងន់បញ្ជូនទៅសង្រោះនៅភ្នំពេញ
ខេត្តព្រៃវែង,ស្រុកបាភ្នំ
ប្រជាកាំភ្លើង រងរបួសធ្ងន់ បន្ទាប់ពីសមត្ថកិច្ច នគរបាលស្រុកបាភ្នំ ចុះបង្ក្រាបល្បែងប្រជល់មាន់ ក្នុងទីតាំង១កន្លែងឈានដល់ផ្ទុះអាវុធ។
ហេតុការណ៍នេះបាន កើតឡើងក្នុង ភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ សាន វិច្ឆិកា ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែងរងរបួសដោយបាញ់ត្រូវ០១គ្រាប់ត្រង់ចង្កេះ។អធិការស្រុកបាភ្នំ លោក មុំ សារុំ បានប្រាប់ឲ្យសារព័ត៍មានដឹងថាៈពិតជាមានករណីផ្ទុះអាវុធ បណ្ដាលឱ្យមនុស្សរងរបួសពិតប្រាកដមែន។ ខណះពេលកម្លាំងសមត្ថកិច្ច របស់លោក ចុះបង្ក្រាបល្បែងស៊ីសងប្រជល់មាន់។
លោកអធិការស្រុកបាភ្នំ លោក មុំ សារុំ បានបដិសេធថាៈ ករណីនេះ មិនមែនជាការបាញ់បោះ ឬបាញ់គំរាមអ្វីទេ ពោលគឺអាវុធបានផ្ទុះ នៅនិងចង្កេះសមត្ថកិច្ច បណ្ដាលផ្លាតត្រូវចង្កេះជនរងគ្រោះ ដែលនៅក្បែរ ហើយម្ចាស់អាវុធ គឺលោកអធិការរងស្រុកបាភ្នំតែម្ដង។
លោកអធិការបន្តថាៈ បច្ចុប្បន្នៈជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ។
ដោយឡែកពលរដ្ឋដែលឃើញហេតុការណ៍ផ្ទាល់ បានអះអាង ថាៈ នៅពេលកើតហេតុនោះ គឺមានសមត្ថកិច្ចប៉ូលិសចំនួន០៤នាក់បានចុះបង្ក្រាបល្បែងប្រជល់មាន់ ខណៈនោះ ជនរងគ្រោះកំពុងអង្គុយលើម៉ូតូ ដើម្បីមើលគេលេងមាន់ជល់។
ភ្លាមនោះក៏ត្រូវបានលោកអធិការរងម្នាក់ ដែលជាអ្នកដឹកនាំកម្លាំងផ្ទាល់ ដកកាំភ្លើងខ្លីពីចង្កេះ បាញ់សំដៅជនរងគ្រោះ បណ្ដាលឱ្យចំចង្កេះជនរងគ្រោះ រងរបួសធ្ងន់តែម្ដងទៅ។ក្រោយកើតហេតុក្រុមពលរដ្ឋ បានចាប់ឃាត់ក្រុមសមត្ថកិច្ចទាំង០៤នាក់នៅកន្លែងផងដែរ៕ទៀវ ដារិន




