ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

ខេត្តពោធិ៍សាត់រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

ខេត្តពោធិ៍សាត់រៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។

ពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត ព្រមទាំងមន្ត្រីអ្នកមុខអ្នកការ ក្រុមយុវជន និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ខូយ រីដា បានបានចូលរួមក្នុងពិធីបើកព្រឹត្តការណ៍ «សង្កានកោះសំពៅមាសពោធិ៍សាត់» ដែលបានរៀបចំឡើង នាឱកាសនេះ ដើម្បីអបអរទទួលអំណរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ពស.២៥៦៧។ ក្នុងនាមរដ្ឋបាលខេត្ត លោកសូមសម្តែងនូវកតញ្ញូតាធម៌ ដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវចក្ខុវិស័យ គោលនយោបាយដ៏ត្រឹមត្រូវ ទទួលបានជោគជ័យ ជាពិសេសការសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ និងបានកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជាបន្តបន្ទាប់។ ជាមួយគ្នានោះ សម្តេចបានប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលកម្រិតទាបមកជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប និងបន្តខិតខំប្រែក្លាយឱ្យទៅជាប្រទេស ដែលមានចំណូលមធ្យម កម្រិតខ្ពស់ឆ្នាំ២០៣០ និងចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០ នាពេលអនាគត។

លោកបានជម្រាបថា សម្រាប់ខេត្តពោធិ៍សាត់ក៏កំពុងតែស្តារ និងអភិវឌ្ឍជាបន្តបន្ទាប់លើគ្រប់វិស័យ ដូចជាប្រព័ន្ធធារាសាស្រ្តតូចធំរួមមានទំនប់ទី៣ និងទំនប់ទី៥ ស្ពានថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម រោងចក្រ សហគ្រាស ជាពិសេសវារីអគ្គិសនី ដែលសម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធនាមថាជាខេត្តធុងអាគុយ ដែលប្រព័ន្ធវារីអគ្គិសនីនេះបានចែកចាយដល់ប្រជាពលរដ្ឋ តាមបណ្តាខេត្តជិតខាង។

លោកបានបន្ថែមថា សមិទ្ធផលទាំងអស់នេះកើតឡើងដោយសារសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសជាតិ បន្តរក្សាការពារបាននូវសុខសន្តិភាព និងស្ថិរភាពនយោបាយ ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យជាតិ។

លោកបានបន្តទៀតថា ទន្ទឹមនឹងពិភពលោកបានជួបវិបត្តិសកល រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ វិធានការនានាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងឆ្លើយតបជំងឺឆ្លងកូវីដ១៩ ដើម្បីសង្គ្រោះ ការពារអាយុជីវិតប្រជាជន និងពុះពារជម្នះ ដោះស្រាយបញ្ហាប្រឈមនានា បណ្តាលមកពីវិបត្តិនៃជំងឺនេះ ទប់លំនឹងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយបានបើកប្រទេសឱ្យដំណើរការពេញលេញលើគ្រប់វិស័យ ជាមួយនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

ខេត្តពោធិ៍សាត់ពិតមានជាមានកិត្តិយសខ្លាំងណាស់ ដោយរៀបចំនូវទិដ្ឋភាពព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» រួមមានការរៀបចំតុបតែងលម្អភ្លើងពណ៌ ការសម្តែងរបាំត្រុដិ ការសម្តែងរបាំគោះអងអង្រែ ការសម្តែងរបាំឆៃយ៉ាំឆ្នាំថ្មី ការលេងល្បែងប្រជាប្រិយខ្មែរ កម្មវិធីដុតកាំជ្រួច កម្មវិធីរាំកម្សាន្ត ការប្រគុំតន្ត្រី ដើម្បីបង្ហាញ និងផ្សព្វផ្សាយពីទំនៀមទម្លាប់ ប្រពៃណី សិល្បៈ វប្បធម៌ និងកិត្យានុភាពនៃជាតិខ្មែរនៅក្នុងយុគសម័យសន្តិភាពដ៏រុងរឿង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.