ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

សង្ក្រាន្តវត្តភ្នំ បានដំណើរការទៅយ៉ាងរលូននៅថ្ងៃទី១ ដោយមានអ្នកចូលរួមជិត៣០ម៉ឺននាក់ ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បានល្អប្រសើរ (

សង្ក្រាន្តវត្តភ្នំ បានដំណើរការទៅយ៉ាងរលូននៅថ្ងៃទី១ ដោយមានអ្នកចូលរួមជិត៣០ម៉ឺននាក់ ក្រោមកិច្ចការពារសន្តិសុខ និងសណ្តាប់ធ្នាប់ បានល្អប្រសើរ (

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សង្ក្រាន្ត នៅរមណីយដ្ឋានវត្តភ្នំ ដែលរៀបចំឡើងដោយរដ្ឋរាជធានីភ្នំពេញ និងសាលាខណ្ឌដូនពេញ បានប្រព្រឹត្តទៅយ៉ាងរលូននៅថ្ងៃទី១ ក្រោមកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់បានយ៉ាងល្អ ប្រសើរ របស់អាជ្ញាធរ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ ដោយមានអ្នកចូលរួមសប្បាយជិត៣០ម៉ឺននាក់។

លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ដោយមានការយកចិត្តទុកដាក់ណែនាំជាប្រចាំរបស់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង, អភិបាលខណ្ឌដូនពេញ លោក ជា ខេមា បានដឹកនាំការប្រជុំ និងដឹកនាំកម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ បានយ៉ាងល្អប្រសើរនៅក្នុងពិធីសង្ក្រាន្តវត្តភ្នំនេះ។

លោក ចាប ឌីណា បានបញ្ជាក់ថា សង្ក្រាន្តវត្តភ្នំនេះ មានការតាំងពិព័រណ៍ និងការរៀបចំផលិតផលការតាំងពិព័រណ៍យ៉ាងច្រើន ជាពិសេសមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋ បានអញ្ជើញចូលលេងកមន្សាន្តយ៉ាងច្រើនកុះករ។ ដោយឡែកសម្រាប់ខណ្ឌដូនពេញ គឺអាជ្ញាធរបានប្រើប្រាស់កម្លាំងជាង៤០០នាក់ ដើម្បីចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់នៅសង្ក្រាន្តវត្តភ្នំនេះ បានយ៉ាងល្អប្រសើរ។

ការរៀបចំសង្ក្រាន្ដវត្តភ្នំនេះ មានកម្មវិធីកម្សាន្ដសប្បាយ ដូចជាពិធីទទួលទេវតាឆ្នាំថ្មី ពិធីគោរព ទីទួលដូនពេញ ពិធីដង្ហែព្រះពុទ្ធរូប ពិធីពូនភ្នំខ្សាច់ ពិធីបុណ្យស្រង់ព្រះ ការសម្ដែងសិល្បៈរបាំត្រុដិ របាំបុរាណផ្សេងៗ ការលេងល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្តើមស្លឹកឈើ និងល្បែងប្រជាប្រិយជាតិផ្សេងទៀត) ការប្រគំតន្ត្រីបុរាណ-សម័យ ការរាំលេងកម្សាន្ត និងការដាក់តាំងបង្ហាញគំនូរបុរាណ និងវត្ថុសិល្បវប្បធម៌។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន មកចូលរួមលេងកម្សាន្តក្នុងសង្ក្រាន្ដវត្តភ្នំ ដែលធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៨៖០០នាទីព្រឹក ដល់ម៉ោង៨៖០០នាទីយប់ តាមថ្ងៃនីមួយៗ ឱ្យបានច្រើនកុះករ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.