ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

សម្តេចតេជោ ហ៊ុន សែន រម្លឹកពី ៤៨ឆ្នាំមុនដែលសង្គ្រាម កំពុងកើតឡើងស្របពេលចូលឆ្នាំ គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី

សម្តេចតេជោ ហ៊ុន សែន រម្លឹកពី ៤៨ឆ្នាំមុនដែលសង្គ្រាម កំពុងកើតឡើងស្របពេលចូលឆ្នាំ គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

សម្តេចតេជោ ហ៊ុន សែន រម្លឹកពី ៤៨ឆ្នាំមុនដែលសង្គ្រាម កំពុងកើតឡើងស្របពេលចូលឆ្នាំ គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានរម្លឹកពីសង្គ្រាមក្នុងសម័យ លន់ នល់ ជាពិសេសមុនការដួលរលំឆ្នាំ១៩៧៥ ដែលបានកើតឡើងស្របពេលដែលកម្ពុជាប្រារព្ធពិធីចូលឆ្នាំខ្មែរ។ សម្ដេចបានលើកឡើងថាកាលពី ៤៨ឆ្នាំមុន គ្រាប់ផ្លោងបានបាញ់សន្ធប់ស្ទើរគ្រប់ខេត្ត-រាជធានី។

ថ្លែងក្នុងពិធីបើកអង្គរសង្ក្រាន្តព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបាយ័ន ខេត្តសៀមរាប សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាដោយសារកត្តាសន្ដិភាពបាននាំមកឱ្យកម្ពុជាអាចប្រារព្ធពិធីចូលឆ្នាំខ្មែរបានដោយរីករាយ និងរលូន ដែលខុសពីសម័យសង្គ្រាម។

សម្ដេចថា៖ «កាលពី ៤៨ឆ្នាំមុនគ្រាប់កាំភ្លើងធំបានបាញ់ចូលគ្រប់ទីក្រុង»។

គួរឱ្យដឹងផងដែរ សាធារណរដ្ឋខ្មែរបានដួលរលំនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ស្របពេលដែលកម្ពុជាបានរៀបចំពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ការដួលរលំនៃសាធារណរដ្ឋខ្មែរបានធ្វើឱ្យកម្ពុជាឈានជើងចូលដល់របបខ្មៅងងឺត និងសង្គ្រាមរហូតដល់ឆ្នាំ១៩៩៨ ទើបអាចរកសន្ដិភាពបានឡើងវិញតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញនូវការពេញចិត្តចំពោះការរៀបចំសង្ក្រាន្តទូទាំងប្រទេសដោយថាជាភាពជោគជ័យរបស់រដ្ឋាភិបាល និងសហភាពសហព័ន្ធយុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា ផ្ដើមចេញពីអង្គរសង្ក្រាន្តឆ្នាំ២០១៣ ពេលនេះពាក្យថាសង្ក្រាន្តត្រូវបានប្រើប្រាស់ទូលំទូលាយ និងរៀបចំឡើងពេញផ្ទៃប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ប្រជាជនពិតជាមានការសប្បាយរីករាយជាមួយនឹងអ្វីដែលកំពុងកើតមាន»។

សម្ដេចគិតថា អ្វីដែលអាចធ្វើបានគឺមានការរៀបចំប្រុងប្រៀបគ្រប់ទីកន្លែង ដែលសម្ដេចសង្ឃឹមថាអាជ្ញាធរគ្រប់ទីកន្លែងនឹងថែរក្សាសុវត្ថិភាពជូនប្រជាជនសប្បាយក្នុងឱកាសនៃការចូលឆ្នាំ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.