ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ប្រាសាទព្រះវិហារ ដែលរងការវាយប្រហារបំផ្លិចបំផ្លាញ និងការខូចខាតយ៉ាងធ្ងន់ធ្ងរបំផុតពីសំណាក់យោធាថៃ ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារជាមួយគណៈប្រតិភូខេត្តតៃនិញ ប្រទេសវៀតណាម ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ==> សមាគម JCA ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យបណ្តុះបណ្តាល, កសិកម្ម និងឧស្សាហកមុ្មឌីជីថល ==> ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ==> កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ!

អំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវបន្តនាំទៅចែកជូនសមាជិកសមាគមអតីតយុទ្ធជនជ និងពលរដ្ឋមានជីវភាពខ្វះខាត ៣២គ្រួសារ នៅស្រុកឆែប ខេត្រព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី

អំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ត្រូវបន្តនាំទៅចែកជូនសមាជិកសមាគមអតីតយុទ្ធជនជ និងពលរដ្ឋមានជីវភាពខ្វះខាត ៣២គ្រួសារ នៅស្រុកឆែប ខេត្រព្រះវិហារ នាឱកាសបុណ្យចូលឆ្នាំថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះវិហារ)៖ លោកឧត្ដម​សេនីយ៍​ទោ​ ច័ន្ទ​ សុភ័ក្ដ្រា​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជា​ប្រធានសមា​គមអតីតយុទ្ធជនកម្ពុជាខេត្ដ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ ដែលជាថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១ បានដឹកនាំក្រុមការងារអញ្ជេីញ​ចុះជួបសំណេះសំណាល​ សួរសុខទុក្ខ និងបន្តនាំអំណោយនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ចែកជូនសមាជិក​សមាគម​អតីត​យុទ្ធ​ជន​ និងប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ និងពិការ​ នៅឃុំ​ម្លូព្រៃមួយ​ និងឃុំម្លូព្រៃពីរ​ ស្រុកឆែប សរុប​ចំនួន​ ៣២គ្រួសារ​ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពី នាយឧត្ដមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ្រ ច័ន្ទមុន្នី ផ្ញើជូនសមាជិកសមាគមអតីតយុទ្ធជន និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត ដែលមានវត្តមាននៅទីនេះ ពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣នេះ សូមជួបតែសេចក្តីសុខ សុខភាពល្អ និងរកទទួលទានមានបានគ្រប់ក្រុមគ្រួសារ។

លោកឧត្តមសេនីយ៍ទោមេបញ្ជាការ បានថ្លែងលើកឡើងនូវការកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ចំពោះវីរៈភាពដ៍អង់អាចក្លាហានរបស់សមាជិកសមាគមអតីតយុទ្ធជនយើងទាំងអស់ ដែលកន្លងមកបានលះបង់សាច់ស្រស់ ឈាមស្រស់ តស៊ូរំដោះប្រទេសជាតិ កសាងប្រទេសជាតិ ក្រោមមាគ៌ាដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឱ្យប្រទេសជាតិយើង ទទួលបាននៅសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានអំពាវនាវដល់សមាជិកអតីតយុទ្ធជនគ្រប់ៗរូប គ្រប់ក្រុមគ្រួសារ ត្រូវចូលរួមការពារសុខសន្តិភាពឱ្យនៅគង់វង្ស ដើម្បីឱ្យប្រទេសយើងកាន់តែទទួលបាននូការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត។ ពិសេសត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នៅខែកក្កដាខាងមុខនេះឱ្យបានគ្រប់ៗគ្នា គាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។

សូមបញ្ជាក់ថា អំណោយនាយឧត្ដមសេនីយ៍​ ហ៊ុន​ ម៉ាណែត​ និងលោកស្រី ពេជ្រ ច័ន្ទមុន្នី​ ដែលនាំមកចែកជូនសមាជិក​សមាគម​អតីតយុទ្ធជន និងប្រជាពលរដ្ឋ​ក្រីក្រ​លំបាក​ ពិការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣​ ក្នុង​នោះឃុំម្លូព្រៃមួយ ចំនួន ១៥គ្រួសារ និងឃុំម្លូព្រៃពីរ​ ចំនួន ១៧គ្រួសារ​ ក្នុងមួយគ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ១ប៉េ​ ស្មេី​៣០គីឡូក្រាម មី ១កេសទឹក​ត្រី ១យួរ ទឹក​សុីអ៉ីវ ១យួរ ត្រី​ខ ១យួរ និងថវិកាចំនួន​ ៤០,០០០រៀលផងដែ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.