ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ក្រែង​គេ​យក​ភ្នំ​លក់ ខណ​:​អាជ្ញាធរ​មូលដ្ឋាន​ថា មាន​គម្រោង​អភិវឌ្ឍន៍​តំបន់ភ្នំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ រហូតមកដល់​ពេលនេះ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ក្បែរ​តំបន់​ព្រំដែន​ក ម្ពុ​ជា​ថៃ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ មាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង ដោយ ខ្លាចក្រែង​គេ​យក​ដី​តំបន់ភ្នំ​ចែក​គ្នា​លក់ ខណ​:​អាជ្ញាធរ​មូលដ្ឋាន​ថា នឹង​រៀបចំ​គម្រោង​អភិវឌ្ឍន៍​តំបន់ ភ្នំ​ឱ្យទៅ​ជា​កន្លែង​រមណីយដ្ឋាន ។

​ប្រភពព័ត៌មាន ពី​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ផ្សារ​ព្រំ មួយចំនួន បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់ពី​ឃើញ​គេ​លួច​ជីក​ក​កាយ​ដី​នៅ​តាម​ជើងភ្នំ​ស្ទើរ​គ្រប់កន្លែង មើល​ទៅ​កូនភ្នំ​តូចៗ ស្ថិតនៅក្នុង​ភូមិ​ផ្សារ​ព្រំ អាច​នឹង​ត្រូវបាន​គេ​ចែក​គ្នា​លក់ ។ ហើយ​ម្យ៉ាងទៀត អ្នក​ដែល​មាន​ដី​នៅ​ក្បែរ​ជើងភ្នំ​ភាគច្រើន​សុ ទ្ធ​តែ​មាន​ប្លង់​កាន់កាប់ តាំងពី​ជើងភ្នំ​រហូតដល់​ជិត​កំពូលភ្នំ​ឯណោះ ។ ប្រភព​បន្តទៀតថា ហើយ​ថ្មីៗ​នេះ​គេ​ឃើញ​មាន​ក្រុម​ឈ្មួញ​ដើរ​រក​ទិញ​ដី​ត្រង់​កន្លែង​តំបន់​ខាងលើ​ថែមទៀត អាច​នឹង​ធ្វើឱ្យ​មាន​ការ បាត់បង់​ជាក់​ជាមិនខាន ។

​បើ​តាម​លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ភ្នំ​តូចៗ​មួយចំនួន នៅ​ត្រង់​តំបន់​ខាងលើ​មួយចំនួន​មិន​ស្ថិតនៅក្នុង​ដែនភិ​រ​ក្ស​នោះទេ ប្រជាពលរដ្ឋ​អាច​ប្រើប្រាស់​បាន ដូចជា​នៅ​ក្បែរ​អស់​តែ​ន​ទូរស័ព្ទ​ជាដើម ។ ចំណែក​ភ្នំ​នៅ​ខាង​ល​ក្រោយ​កាស៊ីណូ​មកុដ​ពេជ្រ មិនអាច ឱ្យ​នគរ​ម្នាក់​យក​ទៅ​ប្រើប្រាស់​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បានឡើយ ព្រោះ​ជា​កន្លែង​ទុក​អភិរក្ស ។

​ចំណែក ហុក សុផល ប្រធាន​មន្ទីរ​សុរិយោដី​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា មាន​ក្រុមហ៊ុន មួយចំនួន​គេ​ចង់​សហការ​ជាមួយ​អាជ្ញាធរ ដើម្បី​រៀបចំ​ពភិវ​ឌ្ឍ​ន៍​ភ្នំ​ខាងលើ ឱ្យទៅជា​តំបន់​រមណីយ ដ្ឋា​ន ដោយ​រក្សា​ព្រៃឈើ​ទាំងអស់​ឱ្យ​នៅលើ​ភ្នំ​ដដែល​មិន​អនុញ្ត​ត​ឱ្យ​នរណា​ម្នាក់​កាប់បំផ្លាញ​នោះឡើយ ។ លោក​បន្ត​ទៀត​ថា ការធ្វើ​បែប​នេះ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យចូល មក​លេង​កំសាន្ត​ក្នុង​ខេត្ត​ប៉ៃលិន កាន់តែច្រើន ហើយ​ក៏​នាំ​ឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​នោះ​មានការ ងារ​ធ្វើ ជៀសវាង​ចំណាកស្រុក​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​របស់​គេ ។ តែ​ទោះបីជា​យ៉ាងណា បញ្ហា នេះ​មិន​ទាន់​សម្រេច​យ៉ាងណា​នៅឡើយ​ទេ ពោល​កំពុងតែ​មាន​គម្រោង​ថែរក្សា និង​អភិវឌ្ឍ​តំបន់ភ្នំ ខាងលើ ៕
​ដោយ ៖ នីយ៉ា​
​

 

 img20171027a1 img20171027a (3) img20171027a (4)

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.