ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

សង្វៀន​បញ្ជល់មាន់​ដុះ​ស្លែ​ក្បែរ ច្រមុះ​លោក​អធិការ ហើយ​នៅតែ​មិន​ធំក្លិន​ដល់ !

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ចាម ៖ គោលនយោបាយ ភូមិ ឃុំ សុ​វត្តិភាព របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ធានា​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ គ្មាន​ល្បែងស៊ីសង … ប៉ុន្តែ​ដោយ​ឡែក ល្បែងស៊ីសង​បាន​កើតឡើង​ដូច​ផ្សិត ជាពិសេស សង្វៀន​បញ្ជល់មាន់ បានកើត​ទ្បើង​ក្បែរៗ អធិការដ្ឋាន​នគរបាល​ស្រុក​មួយចំនួន នៅក្នុង​ខេត្ត​កំពង់ចាម  ជាពិសេស ក្នុង​ស្រុក​ចំការលើ និង​ស្រុក​ជើងព្រៃ តែ​មិន​ត្រូវបាន​ធំក្លិន ឬ​ដឹងលឺ​ដល់​លោក​អធិការ​អី​បន្តិច​សោះ ។​

​ទោះ​បី​រាជរដ្ឋាភិបាល បានដាក់​កំហិត រឹតបន្តឹង​អោយ មន្ត្រី​មាន​សមត្តកិច្ច​ជួយ​ទុបស្កាត់​បង្រា្ក​ប បទល្មើស ទាំង​នោះ​ក្តី ក៏ អស់លោក ទាំងនោះ មិន​យកចិត្តទុកដាក់ ហើយ​ធ្វើ​ព្រងើយកន្តើយ បែរជាយក សារាចរ ឬ​សេចក្តី ណែនាំ របស់​រាជរដ្ឋាភិបាល មក​ធ្វើជា​សែ​ក បើ​កលុយ ពី​ម្ចាស់​សង្វៀន  ដែលជា​អ្នក​ប្រព្រឹត្ត​បទល្មើស ទៅវិញ ហាក់ដូចជា ផ្គើន និង បទបញ្ជា របស់​រាជរដ្ឋាភិបាល​។​

​ជាក់ ស្តែង សង្វៀន​បញ្ជល់មាន់ មួយ កន្លែង ស្ថិតនៅ ទល់មុខ អនុ​វិទ្យា​លយ័  ស្គន់ ខាងក្រោយ​ហាង​សាំង តា​សារឹម ចំងាយ​ប្រហែល ៥00 ម៉ែត្រ​បាន​បើក​លេង យ៉ាង​ចំហ ដោយ​គ្នាន ខ្លាច សមត្ថកិច្ច បន្តិច​ទ្បើយ​។​

​សង្វៀន​បញ្ជល់ មាន់​មួយកន្លែង ទៀត ស្ថិតនៅ ចំណុច​ដី​ថ្មី  ក្នុងភូមិ​ដី​ថ្មី ឃុំ តា​ប្រ៉ុក  ស្រុក ចំការលើ ខេត្ត​កំពង់ចាម  បាន​បើក​លេង ជាធម្មតា ហាក់​ក្លាយជា​ល្បែង​ប្រជាប្រិយ៏​ទៅហើយ​។​

​ប្រជាពលរដ្ឋ ដែល នៅ​ជិត ផ្លូវ​ចូល ទៅ​សង្វៀន ទាំងនោះ បាត់​ជំនឿ​លើ​សមត្ថកិច្ច អស់ហើយ  ព្រោះ​លេល នគរបាល  ស្រុក និង នគរបាល​ប៉ុស្តិ ចុះ​បង្រា​ប ម្តងៗ  មិនដែល​ឃើញ ចាប់បាន អ្នកលេង ឬ ម្ចាស់​សង្វៀន  ទ្បើយ ស​ម្បី តែ ម៉ូតូ ឬ​រថយន្ត ដែល​ជា​មធ្យោបាយ  ជិះ​មក​លេង  ក៏ មិនដែល ចាប់​បាន​ផង ព្រោះ មុនពេល សមត្ថកិច្ច​ទៅ​ដល់  អ្នកលេង​ទាំ​នោះ បានដឹង ជាមុន ហើយ​គេចខ្លួន​អស់ ។​

​ចំណែក​សមត្ថកិច្ច​បាន​ត្រឹមតែ រុះ ដំបូល ប្រក​តង់​កៅស៊ូ និង​កៅអី​ជរ័ ៥  ទៅ​១០ កៅអី មក​ដុតចោល បង្ហាញ ថ្នាក់លើ និង​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​។​

​ពួកគាត់​បាន​សំណូមពរ ដល់​លោក ឯម កុសល ស្នងការ​នគរបាល​ខេត្ត និង ឯកឩត្តម ក្រួច ចំរើន  អភិបាលខេត្ត​កំពង់ចាម មេត្តា មាន​វិធានការ  បង្រា​ប បទល្មើស ខាង​លើ​ផង ៕
​

 

img20171024re2 img20171024re2 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.