ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង ==> កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ ==> ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ៖ ការពង្រឹងកម្លាំងបក្សនៅមូលដ្ឋាន ជាគន្លឹះនៃការបន្តបេសកកម្មបម្រើប្រជាជន និងអភិវឌ្ឍឃុំ-សង្កាត់ឱ្យកាន់តែរីកចម្រើន ==> សេចក្តីជូនដំណឹង និងការបំភ្លឺជាសាធារណៈ ស្តីពីការបំភ្លឺជុំវិញព័ត៌មានពាក់ព័ន្ធនឹងអត្ថលេខនាយទាហានរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សុវណ្ណី ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះ និងប្រើប្រាស់គ្រឿងញៀន! ==> (បឋម)#ក្រសួងមហាផ្ទៃ​ #រដ្ឋបាលខេត្តកំពង់​ធំ​ ដាក់ក្រុមហ៊ុនពីរចូលបញ្ជីខ្មៅ ព្រោះសង្ស័យឃុបឃិតដេញថ្លៃ តែប៉ុន្មានខែក្រោយស្រាប់តែនិរាករណ៍! តើមានមូលហេតុអ្វីនៅពីក្រោយ? ==> រដ្ឋបាលស្រុកសាលាក្រៅ សហការជាមួយមន្ទីរ ស្ថាប័នជំនាញ ចុះយុទ្ធនាការលាងសម្អាតច្រកទ្វារព្រំដែនអន្តរជាតិព្រំ ដើម្បីលើកកំពស់សោភ័ណភាពតំបន់ ==> ឯកឧត្តម ឧត្តមសេនីយ៍ឯកតាន់ សំ ណាង អគ្គស្នងការរងនគរបាលជាតិអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងនិងបំពាក់ឋានន្តរសក្តិជូន មន្រ្តីនគរបាលជាតិ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង៖ ==> កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ==> អភិបាលខេត្តប៉ៃលិន ជូនដំណើរបងប្អូនប្រជាពលរដ្ឋ ត្រឡប់ទៅធ្វើការវិញ បន្ទាប់ពីបានមកលេងស្រុកកំណើត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តាមរយៈការជិះរថយន្តក្រុងដោយមិនបង់ប្រាក់

ដើម្បី​ញ៉ាំង​ឲ្យ​ពិធី​បុណ្យ​សមុទ្រ​ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម អាជ្ញាធរ​ខេត្ត​កែប ចាប់ផ្តើម​កែលម្អ​សោភណភាព​យ៉ាង​មមាញឹក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កែប ៖ ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​ជុំ​ទី​២​នៅ​ខេត្ត​កែប បាន​រំកិល​ជិត​ចូលមក​ដល់​នា​ពេល​យ៉ាង​ខ្លី​ខាងមុខ​នេះ​ហើយ​។​ដូច្នេះ​ដើម្បី​ញាំ​ុ​ង​ពិធី​នេះ​ឲ្យ​កាន់តែ​មាន​ភាព​អធិកអធម អាជ្ញាធរ​ខេត្ត​កែប បាន​ជម្រុញ​ដល់​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ទូទាំង​ខេត្ត ធ្វើការ​កែ​លម្ហ​សោភណភាព​ក្នុង​តំបន់​ឆ្នេរកែប​ទាំងមូល ដូចជា​ការតាក់តែង​សួនច្បារ ការដាំ​ដើមឈើ​នៅលើ​គំនូស​សួន​កណ្តាល​ទ្រូងផ្លូវ ការកែលម្អ​តាក់តែង​របង​សាលាខេត្ត​ជាថ្មី កែលម្អ​នៅតាម​សួនច្បារ​សាធារណៈ​ឬ​បរិវេណ​មន្ទីរ​អង្គភាព​នានា ការរៀប​ខឿន​ពង្រីក​ឆ្នេរ ការ​សាសង់​បន្ទប់ទឹក​(​បង្គន់​អនាម័យ​បន្ថែម​)​ជាដើម​។​ល​។​

​ដោយសារ​ខេត្ត​កែប​ជាទី​តាំង​មួយ​មាន​អំណោយផល​ពី​ធម្មជាតិ​លើ​ផ្នែក​ទេសចរណ៍​ផង និង​បន្ថែម​ពី​ការតាក់តែង​កែលម្អ​ជា​គ្រឿង​បន្ទាប់បន្សំ​ផង​នោះ នឹង​បាន​ជម្រុញ​ខេត្ត​កែប កាន់តែ​មាន​សម្រស់​យ៉ាង​ត្រកាល និង​មាន​សន្ទុះ​រីកចម្រើន​ស្ទើ​គ្រប់​វិស័យ ពិសេស​សក្តានុពល​លើ​វិស័យ​ទេសចរណ៍​។​ចំពោះ​កត្តា​ជាច្រើន​ទៀត​ដែល​បាន​ប្រែក្លាយ​ខេត្ត​កែប ទៅ​ជា​ខេត្ត​បៃតង​ពោរពេញ​ទៅ​ដោយ​សម្រស់​គ្មាន​ពីរ​គឺ​ផ្តើមចេញ​ពី​កត្តា​ជាច្រើន​ដែល​ខេត្ត​ដ៏​ទៃ​មិនមាន​ដូច​នោះឡើយ​។​ជាមួយ​នេះ​ខេត្ត​កែប​បន្ទាប់​ពី​ជាប់​ជា​ឈ្មោះ​តារា​រះ​ក្នុង​ទិសនិរតី ផ្ការំដួល​បី​ទង ពានរង្វាន់​ទីក្រុង​ស្អាត លើក​ផ្នែក​និរន្តរភាព​បរិស្ថាន​អាស៊ាន លើ​សូចនាករ​ចំនួន​បី គឺ​ដី​ស្អាត ទឹកស្អាត និង​ខ្យល់​ស្អាត ពិតជា​ស័កស​ម​ជា​រហសនាម​របស់​ខេត្ត​ទេសចរណ៍​ដ៏​តូច​ច្រឡឹ​ង​មួយ​នេះ​តែម្តង​។​

​ចំពោះ​ការកែលម្អ​សោភណភាព​នៅតាម​ដងផ្លូវ​សំខាន់ៗ​ជាច្រើន ពិសេស​ផ្លូវ​លេខ​33A ខាងត្បូង​រង្វង់​មូល​សេះស រហូត​ផ្សារ​ក្តាម​និង​ឆ្នេរ​លេង​ទឹក នឹង​ត្រូវ​ចាប់ផ្តើម​យ៉ាង​ផុលផុស ព្រោះ​ពិធីបុណ្យ​សមុទ្រ​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ បើ​គិត​ទៅ​នៅសល់​មិន​ដល់​២​ខែ​នោះ​ទេ​។​

​ជំនួស​ឲ្យ​រដ្ឋបាល​ខេត្ត​ទាំងមូល លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប លោក​ក៏​បាន​ខិតខំ​ពង្រឹង​គ្រប់​ការងារ សម្រាប់​ឆ្លើយតប​តម្រូវការ​ឲ្យបាន​ទាន់​ពេលវេលា ដូចជា​ការកែលម្អ​បរិស្ថាន តាម​ជ្រលង​ឆ្នេរ មាត់​ឆ្នេរ​គ្រប់​ទីកន្លែង ការដាំ​រុក្ខជាតិ​បៃតង ប្រភេទ​ដើម​ផ្កា ដើម​ស្ងាវ ការសាងសង់​បង្គន់​អាម័យ​បន្ថែមទៀត ព្រោះ​គោលការណ៍ កសាង​បន្ទប់ទឹក​ស្ថិត​នៅ​ទី​សាធារណៈ​កាន់តែ​ច្រើន កាន់តែ​ប្រសើរ ព្រោះ​គេ​បាន​ព្យាករណ៍​ថា ភ្លៀវ​ដែល​មក​លេង កម្សាន្ត ល​ម្ហែ ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ មិន​ក្រោម​១​លាន​នាក់​ទេ ហើយ​ការសាងសង់​បន្ទប់ទឹក​(​បង្គន់​អនាម័យ​)​ត្រូវបាន​ធ្វើឡើង​ស្ថិត​គោលដៅ​ទី​ប្រជុំជន​សំខាន់ៗ ដូចជា​នៅ​ផ្សារ​ក្តាម​២​កន្លែង និង​នៅ​ចំណុច​ជ្រោយ​ដូង​២​កន្លែង ដោយ​មួយកន្លែងៗ​មាន​ច្រើន​បន្ទប់ បែងចែក​ដាច់​ដោយឡែក​រវាង​បុរស និង​ស្ត្រី​ផងដែរ​។​ម្យ៉ាងទៀត​តំបន់​ទេសចរណ៍ ដែល​មាន​ភាព​លេចធ្លោ មិន​សំដៅ​តែ​លើ​សម្រស់​ស្រស់ត្រកាល មាន​ការទាក់ទាញ​នោះទេ កត្តា​សំខាន់​ដែល​យើង​ពុំ​អាច​ខ្វះ​ចន្លោះ​បាន​នោះ​គឺជា​កត្តា​សុវត្ថិភាព​។​

​បើ​ផ្អែក​តាម​មតិ​មហាជន បាន​លើកឡើង​ថា ក្នុង​ពិធីបុណ្យ​សមុទ្រ​ជុំ​ទី​២​នៅ​ខេត្ត​កែប ដែល​ត្រូវ​ប្រារព្វ​ឡើង​ចំនួន​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២២​ដល់​ថ្ងៃ​ទី​២៤​ខែតុលា ឆ្នាំ​២០១៧​នេះ អាច​ប្រឈម​នឹង​កង្វះ​កន្លែង​ស្នាក់អាស្រ័យ ដោយសារ​តែ​ចំនួន​សណ្ឋាគារ ផ្ទះសំណាក់ ឬ​រី​ស​ត បឹង​ហ្កា​ឡូរ៍ មានកំណត់​។​ដូច្នេះ​ចាប់ពី​ខែ​ក្រោយ​នេះ​ទៅ បើ​ពុំ​មាន​ភ្ញៀវ​ឬ​អតិ​ជន​ណា​ឆ្លៀត​ពេល​មក​កក់​បន្ទប់​នោះទេ ប្រហែល​ជួប​ផល​លំបាក​ខ្លះ​ហើយ ប៉ុន្តែ​រឿង​បែប​នេះ​ប្រហែល​មិន​ពិបាក​ទេ ថ្វី​បើ​បន្ទប់​សណ្ឋាគារ​នៅ​ខេត្ត​កែប​មិន​គ្រប់គ្រាន់ ក៏​មាន​សណ្ឋាគារ ផ្ទះសំណាក់ រី​សត បឹង​ហ្កា​ឡូរ៍ នៅ​ខេត្ត​កំពត​ក៏​មាន​មិន​ខ្វះ​ដែរ​។​/
​ណា​រិទ្ធ​
​

 

img20171024re1 img20171024re1 (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.