ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

​កសិករ​មាន​ការ​ព្រួយ​បា​រម្ម​អំពី​តម្លៃ​តំឡូង​មី​នាពេល​បច្ចុប្បន្ន​កំពុង​ធ្លាក់ចុះ​

​កសិករ​មាន​ការ​ព្រួយ​បា​រម្ម​អំពី​តម្លៃ​តំឡូង​មី​នាពេល​បច្ចុប្បន្ន​កំពុង​ធ្លាក់ចុះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​រតនគិរី ៖ ទីផ្សារ​ដំឡុង​មី​មាន​ការថយចុះ​តម្លៃ ធ្វើអោយ​អ្នក​ប្រកប​របរ​កសិកម្ម​ដាំ​ដំណាំ​ដំឡុង​មី មានការ​ព្រួយ​បារ​ម្មណ៍​យ៉ាងខ្លាំង ចំពោះ​ការដាំដុះ​នៅ​ឆ្នាំ​ខាងមុខៗ​ទៀត ព្រោះ​ធ្វើ​ការដាំដុះ​អ្នកខ្លះ​មាន​ដើម​ទន់​ផ្ទាល់ខ្លួន ឯ​អ្នកខ្លះ​ត្រូវ​ប្រាក់​ពី​ធនាគារ ប្រឈម​និង​ការ​បង្វិលប្រាក់​សង់​ធនាគារ និង​លើ​កំរ៉ៃក​ម្លាំង​ពលកម្ម​របស់​កម្មករ យ៉ាងហោចណាស់ ក្នុង​មួយ​ហិកតា ចំណាយ​អស់​ចាប់ពី​២​លាន​រៀល រហូតដល់​៣​លាន​រៀល​ឯណោះ ។ ហើយ​ក្នុង​១​ហិកតា​អាច​ទទួលផល​បាន​ចំនួន​ដើម​ដំឡុង​មី​ស្រស់​ចាប់ពី​៨​តោន​ទៅ​១៣​តោន​។​កាលពី​ឆ្នាំទៅ​មិញ​ដើម​ដំឡុង​មី​លក់​បាន​តម្លៃ​៧០០​រៀល​ទៅ​៨០០​រៀល​។​

​ឯ​នៅ​លើ​ទីផ្សារ​នៃ​ប្រទេសជិតខាង​តែងតែ​មាន​ការប្រែប្រួល​នៅ​តំបន់​ភូមិភាគ​ឥ​សាន្ត​គឺ​ទីផ្សារ​នៅ​ប្រទេស​វៀតណាម ហើយ​ហាងឆេង​តម្លៃ​អាស្រ័យ​លើ​តំបន់​ទៀត​ផង​។ ដូចជា​នៅ​តំបន់​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​ខេត្ត​រតនគិរី មានតម្លៃ​ទៀប​ជាង​តំបន់​ច្រក​ដា ត្រ​ពាំ​ងថ្លុង  ខេត្ត​ត្បូង​ឃុំ ច្រក​ត្រពាំង​ស្រែ ខេត្ត​ក្រចេះ ច្រក​កែ​សីមា ខេត្ត​មណ្ឌលគិរី​។​

​អាជីវករ​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​អោយដឹងថា ការដឹកជញ្ជូន​ដំឡូង​មី​តាម​រថយន្ត​ទៅ​ប្រទេស​ជិតខាង​គឺ​ជួប​ប្រទះ​សមត្ថកិច្ច​លើ​ដងផ្លូវ​ជាច្រើន ដូចជា​ជញ្ជីង​ថ្លឹង​ឡាន នគរបាល​ចរាចរ​ផ្លូវគោក និង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ខេត្ត ដាក់​កុងត្រូលជជុះ​តាម​ដងផ្លូវ​។ គាត់​បាន​បន្ត​ទៀត​ថាស​ម​ត្ថ​កិច្ច​តាម​ដង​ផ្លូវប្រាប់​ថា​ពួកគាត់​មិន​យក​ថ្លៃ​ពន្ធ​អ្វី​ទេ គឺ​គ្រាន់តែ​សុំ​ថ្លៃ​បាយ ទឹក ព្រោះ​ពួក​ខ្ញុំ​អត់​ធ្វើស្រែ​ទេ​។​អាជីវករ​រូបនោះ​បាន​បញ្ជាក់ថា ស្ថាប័ន​ជញ្ជី​ថ្លឹង​ឡាន​បង់​ប្រាក់​ចំនួន​៨​ម៉ឺ​រៀល ក្នុង​រថយន្ត​យី​ឌុប​មួយគ្រឿង ទោះ​ជា​មិន​លើស​ទំងន់​កំណត់​កៅ​ដោយ នគរបាល​ចរាច​រ​បង់ថ្លៃ​ចំនួន​២​ម៉ឺន​រៀល និង​ស្ថាប័ន​ច្រកទ្វារ​ខ្លះ​៥​ម៉ឺន​រៀល​។​

​ក្នុងពេល​បច្ចុប្បន្ន​ដំឡូង​មី​រដូវ​ចុងដៃ​នៅ​ចំការ​តម្លៃ​រាង​ឡើងថ្លៃ​បន្តិច​៥៤០​រៀល ទៅ​៥៥០​រៀល បើ​ដឹក​ជញ្ជូន​ទៅ​ទីផ្សារ​វៀតណាម​ច្រកទ្វារ​អន្តរជាតិ​អូរយ៉ាដាវ​បាន​តម្លៃ​៦០០​រៀល​ប៉ុណ្ណោះ​ក្នុង​១​គីឡូក្រាម​បើ​ដឹកជញ្ជូន​ទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដា ច្រក​ដូង​រដ្ឋ ឫ​ត្រពាំង​ថ្លុង អាច​បាន​៧០០​រៀល ឫ​៧៤០​រៀល ក្នុង​មួយ​គីឡូក្រាម​។ ប៉ុន្តែ​ត្រូវ​ជួបប្រទះ​សមត្ថកិច្ច​ជាច្រើន​កន្លែង ជាពិសេស​ក្នុង​ខេត្ត​នេះ​តែម្តង សមត្ថកិច្ច​ច្រើនជាងគេ​។​

​ទាក់ទិន​នឹង​ការប្រកប​របរ​កសិកម្ម​ដាំដំឡូង​មី​នេះ​ក្នុង​ខេត្ត​រតនគិរី មាន​ភាគច្រើន ប៉ុន្តែ​ពុំ​ដឹង​ចំនួន​ទូរលេខ​ពិតប្រាកដ​នៅឡើយ ព្រោះ​ទាក់ទង​នៅ​មន្ទីរ​កសិកម្ម​ខេត្ត​ដែរ តែ​មន្ត្រី​កសិកម្ម​ប្រាប់​ថា​ត្រូវ​ដាក់​កម្មវិធី​សំភាស​ត្រឹមត្រូវ​ទើប​អាច​បំភ្លឺ​បាន​៕
​សន ចាន​ឌី​

 

20150327b-(3) 20150327b-(1) 20150327b-(2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.