ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម សុខ ពេញវុ​ធ អភិបាលរង រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ​លោក ខឹម សុ​ផុន ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ខេត្ត​មណ្ឌលគិរី​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី ទាវ ចាន់​ដា​រ៉ា មេបញ្ជាការ កងរាជអាវុធហត្ថ​ខេត្ត​មណ្ឌលគិរី ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> លោក រុន សារ៉េត ផ្ញើ​សារ​គោរព​ជូន​ពរ និង សូម​បួងសួង​ដល់ ព្រះ​រតនត្រ័យ វត្ថុ​ស័ក្តិសិទ្ធិ ក្នុង​លោក និង​ទេវតា​រក្សា​ព្រះរាជាណាចក្រ​កម្ពុជា​សូម​ប្រសិទ្ធពរ​ជ័យ សិរី​មង្គល វិបុល​សុខ​គ្រប់ប្រការ ជូន​ចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា មេបញ្ជាការ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុងឱកាស​បុណ្យកាន់បិណ្ឌ​-​ភ្ជុំ​បិណ្ឌ ព​.​ស ២៥៧០ គ​.​ស ២០២៦ ==> មន្ទីរសុខាភិបាលខេត្តស្វាយរៀង ប្រកាសឱ្យចូលកាន់មុខតំណែងមន្ត្រីរាជការថ្មី ដើម្បីពង្រឹងប្រសិទ្ធភាពផ្នែកសុខាភិបាលជូនពលរដ្ឋ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ!

​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ចូលរួម​ក្នុង​ពិធី​រំ​លេក​ទុក្ខ​ក្រុមគ្រួសារ​សព «​ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ​»

​លោក កើត សុធា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ប៉ៃលិន ចូលរួម​ក្នុង​ពិធី​រំ​លេក​ទុក្ខ​ក្រុមគ្រួសារ​សព «​ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ​»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន​៖ ក្រោយ​ពី​ទ​ទូល​ដំណឹង​តាមរយៈ​ក្រុមការងារ របស់​អាជ្ញាធរខេត្ត ក្នុង​ករណី​ឃាតកម្ម​សម្លាប់​ទាំង​គ្រួសារ ដោយ​មាន​ជនរងគ្រោះ​ចំនួន ៣ នាក់ ដែល​មាន​ឳ​ពុក​ម្តាយ​និង​កូន ដែល​មាន​អាយុ​៦​ខែ នៅ​ភូមិ​អូរ​ចិត្ត​ប្រាំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន កាលពី​វេលា​ម៉ោង​១២:៣០​នាទី រលង​អាធ្រាត​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នោះ នៅ​ល្ងាច​ថ្ងៃ​ដដែល លោក កើត​សុធា​អភិបាល​នៃ​គណៈ​ខេត្ត​ប៉ៃលិន​នឹង​អភិបាលរង​ខេត្ត​ព្រមទាំង​មន្ត្រី​ ក្រោម ឱវាទ បាន​មក​ចូលរួម​រំ​លេក​ទុក្ខ ក្រុមគ្រួសារ នៃ​សព ព្រមទាំង​ផ្តល់​ច​វិកា សម្រាប់​បុណ្យសព ចំនួន 2,500,000 រៀល និង​ថវិកា (​គ​. ជ​. ប​) 200,000 រៀល សម្រាប់​រៀបចំ​ពិធី ។

​សូមបញ្ជាក់​ថា​៖ នៅវេលា​ម៉ោង​១២:៣០​នាទីរ​លង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំនុច​ភូមិ​អូរ​ចិត្ត​ប្រាំ ឃុំ​អូរអណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន មាន​ករណី​ឃាតកម្ម​យ៉ាង​ព្រៃផ្សៃ​មួយ ដោយ​ឃាតក​បាន សម្លាប់​ទាំង​ក្រុមគ្រួសារ មាន​ចំនួន​០៣​នាក់ ដែល​មាន​ឳ​ពុក​ម្តាយ​និង​កូន ដែលមាន អាយុ​៦​ខែ ព្រមទាំង​ដុត​ផ្ទះ​បំបាត់ភស្តុតាង​ទៀតផង ។​

​ ជនរងគ្រោះ​ដែល​ស្លាប់​ក្នុងករណី​អំពើ​ឃាតកម្ម​នេះ ទី​១-​ឈ្មោះ ហេង រ៉ាវី ភេទ ប្រុស អាយុ ២៨​ឆ្នាំ ត្រូវជា​ប្តី ដែល​មាន​មុខរបរ​ជា​ស្មៀន​ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ និង​ជា​ម្ចាស់​សៃឡូទ​ទួល​ទិញ​ពោត ដំឡូង​ផងដែរ ទី​២-​ឈ្មោះ ធី ផល​ឡៃ ភេទ​ស្រី អាយុ ២៤​ឆ្នាំ ត្រូវជា​ប្រពន្ធ មុខរបរ​លក់​អីវ៉ាន់ ចាប់ហួយ និង​ទី​៣-​ឈ្មោះ ហេង ម៉េង​ជូ អាយុ ៦​ខែ រស់​នៅក្នុង​បន្ទុក អ្នក​ទាំង រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ហើយ​នៅ​ព្រឹក​ថ្ងៃ​ដដែល ក្រុម​គ្រួសារ​ទាំង​ខាង​ប្រុស​និង​ខាង​ស្រី បាន​យក​បំណែក សព​ចេញពី​គំនរ​ធ្យូង​ផ្ទះ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ បើតាម​សម្តី​បងប្រុស​ជនរងគ្រោះ ឈ្មោះ ឆោម ចំណាន អាយុ ៣២​ឆ្នាំ ដែល មាន​ផ្ទះ​ជាប់​គ្នា​បាន​រៀបរាប់ថា វេលា​ម៉ោង​១២ រលង​អាធ្រា​ត នៅពេលដែល គាត់​កំពុងតែ​លង់លក់ ស្រាប់តែ​លឺស្នូរ​រប៉េះរប៉ោះ ហើយ​ឃើញ​ភ្លើង​ក្រហម គាត់​ក៍​រត់​ចេញមកក្រៅ​ទើប​ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​ផ្ទះ​របស់​បងខ្លួន ហើយ​គាត់​ក៍​បាន​ឃើញ​ម៉ូតូ​ជនសង្ស័យ​០២​គ្រឿង​បាន​ជិះ​ចេញ បន្ទាប់​មក​គាត់​ក៍បាន​ស្រែកហៅ​អោយ​អ្នកជិតខាង​ជួយ​ពន្លត់ភ្លើង ទើប​ដឹង​ថា​បង​និង​ក្មួយ​របស់​ខ្លួន​បាន​ស្លាប់បាត់​ទៅ​ហើយ​។​

​អំពើ​ សម្លាប់​ដ៏​ឃោរឃៅ​នេះ សមត្ថកិច្ច​នគរបាល​គ្រប់​លំដាប់​ថ្នាក់​នៅ​ក្នុង​ខេត្ត កំពុង​ស្រាវជ្រាវ​យ៉ាង​ដុតដៃដុតជើង​បំផុត ដើម្បី​តាម​វែកមុខ​ជនដៃដល់ ក្នុង​អំពើ​សាហាវ​ព្រៃផ្សៃ​បំផុត​នេះ ។ ក្នុង​ការស្រាវជ្រាវ​សមត្ថកិច្ច​បាន​ឃាត​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​ បងថ្លៃ របស់​ជនរងគ្រោះ  ផងដែរ ៕​
អត្ថបទ​សេង សុវណ្ណារិទ្ធ​

2014_11_22b 2014_11_22b-12 2014_11_22b-5 2014_11_22b-6 2014_11_22b-9 2014_11_22b-10

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.